រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ផ្តល់ជំនួយដល់រដ្ឋបាលឃុំរលាប្អៀរ

0
28

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិក និងមន្ត្រីគណបក្ស នៅទីស្នាក់ការបក្សឃុំរលាប្អៀរ ស្រុករលាប្អៀរ ដើម្បីពិនិត្យ ការងារផ្សេងៗ ព្រមទាំងនាំយកនូវអំណោយជាសម្ភារ និងថវិកាមួយចំនួន ជូនដល់រដ្ឋបាលឃុំ ដើម្បីបម្រើការ និងដោះស្រាយទុក្ខលំបាកនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកគឹម វាសនា បានបញ្ជាក់ប្រាប់ថា តាមការណែនាំរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រូបលោកផ្ទាល់ដែលជាតំណាងឱ្យក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ បានជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធាន សមាជិក និងមន្ត្រីគណបក្សឃុំ ដើម្បីពិនិត្យការងារ ផ្សេងៗ ដូចជាជំរុញឱ្យក្រុមការងារស្រាវជ្រាវ និងជួយសម្រួលដល់យុវជនដែលគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណចុះឈ្មោះបោះឆ្នោត ការធ្វើ បច្ចុប្បន្នភាពសមាជិកបក្ស ដោះស្រាយថវិកាសំរាប់ជួសជុលស្លាកទង់ជាតិ ទង់បក្ស ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបាននាំយក គ្រឿង ឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗរបស់ក្រុមការងារ និងថវិការបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនដល់គណបក្សឃុំរលាប្អៀរ សំរាប់ប្រើប្រាស់ជួយដល់ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយសារជំងឺកូវីដ-១៩ផងដែរ។

សម្ភារៈដែលផ្តល់ជូនរដ្ឋបាលឃុំរលាប្អៀរ រួមមាន កៅអីជ័រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ អាល់កុល ម៉ាស់ដបបាញ់អាល់កុល ថ្នាំផ្តាសសាយ។ ជាមួយនេះ ក្រុមការងារក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមយុវជនស្ម័គ្រចិត្តចុះជួយចាក់វ៉ាក់សាំង និងថវិកាមួយចំនួនទៀត ជូនលោកប្រធាន អនុប្រធាន និងសមាជិកចូលរួមផងដែរ៕