លោកគួច ខេវិន៖បារម្ភខ្លាចមន្រ្ដីនគរ​បាលចរា​ចរ​ណ៍​​ម៉ាត់ ពិសី ដែលយកអាយឌីវាយ​នារី​ម្នាក់ជិះ​ម៉ូ​តូបញ្ច្រាសអត់ពាក់មួកសុវត្ថិភាពរកសៀងលេខ៧គ្មានស៊ី

0
153

ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោកគួច ខេវិន បានបញ្ចេញយោបល់ទាក់ទងមន្រ្ដីនគរបាលឈ្មោះម៉ាត់ ពិសី បម្រើរការងារនៅផ្នែកអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករារាជធានីភ្នំពេញដែលបានយកវិទ្យុទាក់ទង(អាយឌី)វាយ​ក្បាលនារីម្នាក់ដែលជិះម៉ូតូបញ្រ្ចាសនិងអត់ពាក់មួកសុវត្ថិភាពកាលពីយប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២១នៅប៉ុស្ដិ៍ត្រួតពិនិត្យបទល្មើសនិងចរាចរណ៍របស់សម្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ចំណុចម្ដុំអាងទឹកពហុកីឡាដ្ឋានជាតិ​អូឡាំពិកតាមបណ្ដោយ​ផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនោះថាលោកម៉ាត់ ពិសី អាចនឹងរកសៀងលេខ៧គ្មានស៊ីប្រសិន​បើនារីរូប​នោះ​ទាមទារ​សំណងជំងឺចិត្តដល់ទៅ១ម៉ឺនដុល្លារមែន។លោកខេវិន បញ្ចេញសារថា”ខ្ញុំមានសាច់ញាតិបងប្អូន និងមិត្តភក្ដិ សិ​ល្ប​ករ​​ជាច្រើននាក់ ជាមន្ត្រីរាជការ  ជាមន្ត្រីនគរបាលចរាចរណ៍ និងខ្លះជាមន្ត្រីកងរាអាវុធហត្ថជាតិ ជារឿយៗខ្ញុំតែងសួរទៅ​មិត្ត​ភក្ដិដែល បម្រើរការងារជាកងកំលាំងថា ការងារមួយគំនរ ម៉េចមិនធ្វើ ទៅចង់ធ្វើអីប៉ូលិស ឬមន្ត្រីចរាចរណ៍?

ព្រោះ​ជា​ប៉ូលិស ទាហាន ឬមន្ត្រីចរាចរណ៍ វាត្រូវប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលបំពេញភារកិច្ច បើជាមន្ត្រីប៉ូលិស​ចរា​ចរណ៍ គឺត្រូវប្រចាំការ ឈរជើងយាមផ្លូវនៅកណ្តាលថ្ងៃ កណ្តាលភ្លៀង ខ្មៅមុខខ្មៅមាត់ ធ្វើការមិនស្គាល់យប់ឬថ្ងៃ ហើយអាច​ត្រូវ​គេស្អប់​កាលណា ធ្វើការផាកពិន័យគេទៅតាមច្បាប់ ជាពិសេសត្រូវយកចិត្តមេកើយថែមទៀត ពួកគេបានតបវិញថា “ដោយ​​សារ​និស្ស័យចូលចិត្ត និងជាបំណងរបស់ពួកគេ” ។ នៅពេលដែលមាន រឿងមន្ត្រីនរគបាលចរាចរណ៍ ម៉ាត់ ពិសី ត្រូវក្មេងស្រី​ម្នាក់បែកក្បាលប៉ុន្មានថ្នេរប្តឺងទារសំណង១០០០០ដុល្លារ ដោយសារតែគាត់បង្កកំហុសដោយអចេតនា ក្នុងគ្រា​ដែលគាត់បំពេញការងារតាមតួនាទីនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខ្ញុំក៏នឹកអាណិតគិតទៅដល់វាសនា​របស់មិត្តភក្ដិជា​មន្ត្រីនរគបាលចរាចរ ដ៏ទៃទៀតប្រសិនបើរឿងហេតុបែបនេះ កើតទៅលើពួកគេនោះ ច្បាស់ជាកូន ប្រពន្ធ និងម្តាយ ឪពុក​ចាស់ៗនៅឯផ្ទះរកសៀងលេខ៧ ស៊ីក៏គ្មានផងព្រោះប្រាក់ខែរបស់ឪពុក ប្តី កូនជាង១លានរៀលនោះ​ត្រូវកាត់សងទៅ​អ្នកមិន​គោរពច្បាប់ជាង៣ឆ្នាំទើបរួចខ្លួនមិនជាប់គុក ព្រោះគេទារ ១០០០០ដុល្លាហើយថាតិចផង ។ បើមើលវីដេអូ ភ្នែកខ្ញុំហាក់មើល​មិន​ឃើញប៉ូលីសនោះយារដៃវាយសំពងឡើយ ឃើញគាត់យកដៃដែលថាមានកាន់IDនោះរា គ្រាជនល្មើសបើកម៉ូតូលឿន​ដូច​ព្យុះ​គេច​​ពីការត្រួតពិនិត្យ វាទំនងជាជនបង្កឱនក្បាលគេច ហើយអ្នកជិះខាងក្រោយមិនដឹងខ្លួន​ប៉ៈក្បាលដោយកម្លាំង​ល្បឿនម៉ូតូ​ទើប​បណ្តាលឲ្យរងរបួស តែបើនាងនោះពាក់មួកសុវត្ថិភាពវាក៏មិនអីដែរ ហើយពិសេសទៀតនោះ​បើជនល្មើស(មិនពាក់​មួក​សុវត្ថិភាពតាម​ច្បាប់)មិនបើករត់វារិតតែអត់ស្អីកើតឡើងទៀតផង តែបើវាបើករត់បោះពួយដូចោបុកប៉ូលីសនោះស្លាប់វិញ តើ​ទារសំណងពីណា អ្នកណាទទួលខុសត្រូវចំពោះកូនប្រពន្ធ ឪពុកម្តាយគាត់? ។ ពេលគេឃាត់ខ្លួន បញ្ជូនមន្ត្រី​ប៉ូលីសម្នាក់​ហ្នឹង​ទៅ  ខ្ញុំបែរជាខ្លោចចិត្តអាណិតមិត្តភក្ដិជាមន្ត្រីប៉ូលីសចរាចរណ៍ របស់ខ្ញុំ ខ្លាចក្រែងវាសនាអាក្រក់យ៉ាងដូចឆ្នឹង កើតចំទៅ​លើពួក​គាត់?បើយ៉ាងអញ្ចឹងមែន និស្ស័យចង់ធ្វើមន្ត្រីប៉ូលីសបំរើរដ្ឋ បំរើរាស្ត្រ បំរើជាតិ មិនដឹងថា ជានិស្ស័យកម្ម ឬនិស្ស័យ​គុក?ស្អប់​ប៉ូលីស​ខិលខូច ហើយកាន់តែស្អប់ដល់ឆ្អឹងអាអ្នកមិនគោរពច្បាប់ បំពានច្បាប់ គេចពីច្បាប់ ឆ្លៀតកេងប្រវ័ញ្ចពីច្បាប់!

ខ្ញុំមាន​សេចក្តីសោមនស្សរីករាយជាពន្លឹកដោយបានបណ្តារមិត្តៗក្នុងសង្គម Facebook ចូលមក Commentទៅនិងសាររបស់ខ្ញុំ បើទោះណាជាមានមិត្តខ្លះមិនមានសីលធ៌មក្នុងការនិយាយស្តី ឬសរសេរនោះក៏ដោយ ពីព្រោះនោះគឺជា​បច្ច័យមួយ​យ៉ាង​សំ​ខាន់​​​សម្រាប់ជូនសាធារណជននិងថ្នាក់ដឹកនាំរបស់យើងលោកបានជ្រាប បានយកទៅពិចារណា ។ ក៏ប៉ុន្តែខ្ញុំនៅតែទទួចសុំឲ្យ​បងប្អូនទាំងអស់ចូលមកComment ប្រកប ទៅដោយសីលធ័មថ្លៃថ្នូរសក្តិសមជាកូនខ្មែរមានពូជ មាន ត្រកូល ពីព្រោះថា “សម្តី សជាតិ មាយាទ សពូជ” ។ ជាធម្មតាលោកឪពុក អ្នកម្តាយរបស់ខ្ញុំ របស់អ្នករាល់ៗគ្នាលោកខំបីបាច់រក្សា បីបមថ្នមថែ​អ្នកតាំង​តែពីក្នុងផ្ទៃ រហូតមក លោកមិនបានរួម មិនបានដឹងថាអ្នកនិយាយ អ្នកសរសេរអ្វីក្នុងគ្រានេះទេ ដូច្នេះ ចូរកុំឲ្យ​សម្តីដែល​គ្មាន​សីល​ធ័មតែប៉ុន្មានម៉ាត់របស់អ្នក ធ្វើឲ្យគេឯងគ្រប់ៗគ្នាជេរ ប្រទេចផ្តាសារ រាលដាលទៅដល់ជីដូនជីតា ម្តាយឪពុក​របស់​អ្នក​ដែល លោកមិនដឹងស្អីសោះនោះ?ដោយក្តីស្រឡាញ់ចំពោះអ្នកគ្រប់ៗគ្នាក្នងនាមជាជនរួមជាតិ រួមអក្សរ រួមភាសារ និងមាន​សីលធ័មជាខ្មែរសូមអរគុណ”។

  សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ ក្រោយមានការស៊ើបអង្កេតអស់រយៈពេល២ថ្ងៃ​តុលាការបាន​សម្រេច​ប្រគល់​មន្រ្ដីនគរបាលផ្នែកអន្ដរាគមន៍ឲ្យទៅអង្គភាពវិញដោយមិនបាន​ឃុំខ្លួននៅពន្ធនាគារ​ឬដាក់ទោសទណ្ឌណា​មួយ​នោះ​ទេ។ប៉ុន្ដែបើតាមមន្រ្ដីនគបាលផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បានប្រាប់អ្នកការសែតថាមន្រ្ដីនគរបាលឈ្មោះម៉ាត់ ពិសី អាយុ​៣០ឆ្នាំ មានឋាននន្ទរស័ក្កអនុសេនីយ៍ទោ ត្រូវដាក់ពិន័យពីកងកំលាំងចំនួន១ខែដោយមិនអនុញ្ញាត្តិឲ្យទៅណា ដោយ​គ្មាន​បទបញ្ជារឡើយ។គេចាំបានថាក្រោយកើតហេតុភាគីរងរបួសទាមទារប្រាក់សំណងដល់ទៅ១ម៉ឺនដុល្លារ តែភាគីម៉ាត់ ពិសី គ្មានលទ្ធភាពសងព្រោះជីវភាពលោកពិបាកម្ដាយជួលផ្ទះគេស្នាក់នៅមុខរបរលក់បាយកញ្ចប់ទើបត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនិតិវិធី ស្វែងរកភាពភាពស្អាតស្អំដល់ភាគីទាំងពីរ ហើយពេលនេះមានតែតុលាការទេដែលផ្ដល់យុត្តិធ័មឲ្យបាន៕