Wednesday, April 24, 2024
Homeតារាខ្មែរកែវ កល្យាណ ៖លែងឲ្យកូនស្រីថត​រឿង​ស្រ​លាញ់​ភេទដូចគ្នា

កែវ កល្យាណ ៖លែងឲ្យកូនស្រីថត​រឿង​ស្រ​លាញ់​ភេទដូចគ្នា

 ភ្នំពេញ៖អតីតតារាសម្ដែងដ៍ល្បីល្បាញនាទសវត្សន៍ទី៨០និង៩០ អ្នកនាងកែវ កល្យាណ បានប្រាប់”នគរធំ”​តាមទូរស័ព្ទកាលី​ថ្ងៃ​ទី១៧ខែកញ្ញា ថាចាប់ពីពេលនេះនាងលែងអនុញ្ញាត្តិ​ឲ្យកូនស្រីសំណព្វ​ចិត្តឈ្មោះកែវ ឡាវីញ ថតសម្ដែងភាព​យន្ដណា​ដែល​លេង​​តួស្រីស្រលាញ់​ស្រីឬស្រលាញ់ភេទ​ដូចគ្នាទៀតហើយ។ចំ​ពោះការដាក់បម្រាមដ៍តឹងរឹងនេះត្រូវបាន​អ្នកនាង​កល្យាណ អះអាងថា​ដោយសារតែក្រោយកែវ ឡាវីញ ថតរឿង”រសជាតិ អ្នកមាន”ដែល​ឡា​វីញ ដើរតួជាស្រី​ស្រ​លាញ់​ស្រីជាមួយ​តារា​សម្ដែងយ៉ា សុផាន់ម៉ៃ (ខាត់ យ៉ាឡាង)មកFan​ទាំង​សង​ខាងរបស់​តួ​អង្គ២​​នាក់នេះខ្វែងគំនិតគ្នាហើយក្នុងនោះមានអ្នកខ្លះ​ជម្រុញ​​និងបង្ខំឲ្យពួកគេ​ស្រ​លាញ់​​ឬរៀប​ការជាមួយគ្នានៅក្រៅឆាកតែម្ដងទៅ។

អ្នកនាងកល្យាណ ថាអ្វីដែលនាងប៉ៈ​ពាល់​​អារម្មណ៍​ខ្លាំង​​ថែមទៀតនោះគឺកូនស្រីនាង ត្រូវបានFanខ្លះចាត់ទុកថាជាតារាពូ​កែលាក់​រឿង​ស្នេហា​ពិត​ព្រោះ​ខ្លួនមាន​សង្សារ​ប្រុសទៅហើយ ម៉េចបានមកលេងរឿងស្រលាញ់​ស្រីដូចគ្នា?​អ្នកនាង​ក​ល្យាណ ថាក្នុងនាមជាចាស់ទុំម្នាក់ក្នុងសិល្បៈ​អ្នក​ស្រី​មិនចង់លូក​ដៃចូល​ក្មេងៗ​ដែលគាំទ្រ​​ទាំងឡាវីញ និងសុផាន់ម៉ៃ នោះទេ ប៉ុន្ដែតារា គេមានសិទ្ធិលាក់​រឿងឯកជនជា​រឿង​របស់គេ​ហើយការថតសម្ដែងភាពយន្ដក្នុងរឿង​នោះយ៉ាងម៉េចគេមិនអាចបង្ខំឲ្យតួអង្គ​ទាំង​នោះធ្វើរឿងនៅក្រៅឆាក​ដូចក្នុងភាព​យន្ដនោះ​​បានទេ។

    អ្នកនាងកែវ កល្យាណ ថាដោយសារតែកូនស្រីប៉ៈរឿងដ៍​រសើបខាងលើទាំងនេះហើយ​ទើបនាងដាច់ខាតចាប់​ពីពេល​នេះ​តទៅមិនអោយកូនស្រីថតសម្ដែងរឿងណាដែលស្រលាញ់ភេទដូចគ្នានោះទៀតឡើយ។អ្នកនាងកល្យាណ ថា១០០%កែវ ឡា​វីញ មិនមែនជាស្រីស្រ​លាញ់​ស្រីនោះទេព្រោះកូនស្រីរបស់ខ្លួនមានសង្សារជាបុរសពេញលក្ខណៈ ហើយក្រុម​គ្រួ​សារ​ខាង​ប្រុស​ក៍ធ្លាប់ចូលស្ដីដណ្ដឹង២លើករួចមកហើយតែអ្នកនាងមិនទាន់លើកឲ្យទេព្រោះគិតថាពួកគេនៅក្មេងៗពេក ម្យាងទៀត​គ្មានអ្នក​ណាមើលដឹងឡើយ​ថាថ្ងៃក្រោយ​នឹងមាន​រឿង​អ្វីកើតឡើយ។ទោះជាយ៉ាងណាអ្នកនាងកល្យាណ ទទួលស្គាល់ថាក្រោយ​កូន​ស្រី​លេង​រឿង​”រសជាតិ អ្នកមាន”នោះមកអាចមានFanកូន​ស្រីដែលជាមនុស្សស្រី​ស្រលាញ់ស្រីនោះតាម​ស្រលាញ់មែន ប៉ុន្ដែ​កូននាងរាប់អានមនុស្សមើល​ដែរហើយអ្នកនាង​នៅតែជឿរជាក់​លើកូន​ស្រីថាមិនមែនជាស្រីស្រលាញ់ស្រីដូចក្នុងរឿងនោះទេ។

  អ្នកនាងកែវ កល្យាណ បន្ថែមថាពេលនេះកែវ ឡាវីញ កំពុងថតភាពយន្ដរឿង​បុរាណ​មួយ​ឲ្យផលិតកម្មហង្សមាស ហើយពី​ដំ​បូង​ឡាវីញ មិនចង់លេងសិល្បៈនោះទេ តែអ្នក​ស្រី​ជម្រុញ​ព្រោះអ្នកនាងផ្ទាល់ស្រលាញ់សិល្បៈខ្លាំង​ណាស់អីចឹងហើយបាន​ជា​ចង់ឲ្យកូន​ចូល​រួមក្នុងវិស្ស័យនេះដើម្បីលើកស្ទួយសិល្បៈតែដឹងអីក្រោយផ្ទុះរឿងមានគេចង់ឲ្យកូនស្រីនិងតារាសម្ដែងសុផាន់ម៉ៃ ស្រលាញ់គ្នាមែនទែននោះធ្វើឲ្យអ្នកនាងមាន​តែហួសចិត្តព្រោះថារឿង​រ៉ាវ​ទាំងនោះវា​មិនអាចកើតមានឡើង​ដូចក្នុងរឿង​នោះ​បាន​​ទេ។អតីតតារាសម្ដែងរូបនេះអះអាង​ទៀតថាកញ្ញាកែវ ឡាវីញ បានរៀនចប់នៅមហាវិទ្យាល័យមួយផ្នែកDesign ហេតុនេះ​ហើយគេ​នឹង​ប្រើប្រាស់​ជំនាញរបស់គេនៅថ្ងៃអនាគតជាមិនខាន ហើយការងារសិល្បៈ​អ្នកស្រី​នឹងពិចារ​ណា​ថា​ក្រោយ​ថត​ចប់​រឿងនៅហង្សមាសនោះនឹងឲ្យឡាវីញ ថតរឿងថ្មីៗទៀតឬយ៉ាងណា ព្រោះថារឿង​ដែលគេចង់ឲ្យកូន​ស្រីក្លាយទៅ​ជាស្រីស្រ​លា​ញ់​ស្រីដូចក្នុងភាព​យន្ដនោះពិត​ជា​ធ្វើ​ឲ្យប៉ៈពាល់​ដល់​អារម្មណ៍អ្នកនាងនិងកូនខ្លាំងណាស់។

  អ្នកនាងកែវ កល្យាណ បានធ្វើខួបកំណើតឲ្យកូនស្រីកែវ ឡាវីញ គម្រប់អាយុ២២ឆ្នាំ​កាល​ពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ហើយ​អ្វីដែលធ្វើឲ្យFanដែលជម្រុញឲ្យឡាវីញ និងសុផាន់​ម៉ៃ កាន់តែផ្ដោតថែមទៀតនោះគឺនៅថ្ងៃខួបនោះនាងយ៉ាឡាង ក៍បាន​ទៅ​ចូលរួមដែរ ទើបធ្វើ​ឲ្យអ្នកដែលចង់ឃើញពួកគេស្រលាញ់គ្នាមែនទែននោះរិតតែតាមដានឡាវីញ-សុផាន់ម៉ៃ ថែម​ទៀត។ប៉ុន្ដែតាមរយៈរូបភាពថ្ងៃខួបនោះគេឃើញឡាវីញ និងសុផាន់ម៉ៃ ហាក់ឈនៅឃ្លាតៗ​ពីគ្នាមិនសូវហ៊ានចូលជិត​ឬកៀក​កើយ​គ្នាដូចមុននោះទេ ព្រោះតែតារាទាំង២បារម្ភខ្លាចតែ​ពិបាកដកខ្លួនរឿងដែលគេចង់ឲ្យពួកគេរៀបការជាមួយគ្នានោះ។ចំពោះ​អ្នក​នាងកែវ កល្យាណ វិញសង្កត់ថាកូនស្រីបណ្ដូលចិត្តកែវ ឡាវីញ មានសង្សារប្រុសមិនមែនជាស្រី​ដូចអ្វីដែលគេ​ចង់​បាន​នោះ​ឡើយ៕

                ហ៊ឹម វិចិត្រ

RELATED ARTICLES