Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖ប្រពន្ធថា”សំណាបយោងដីស្រ្ដី យោងបុរស”

ខេមរៈ សិរីមន្ដ ៖ប្រពន្ធថា”សំណាបយោងដីស្រ្ដី យោងបុរស”

ភ្នំពេញ៖ភរិយាតារាចម្រៀងខេមរៈ សិរីមន្ដ អ្នកនាងគួយ ផល្លី បានចេញសារ​អមដោយ​រូប​ភាព​នាងមានការរៀបចំសម្លៀក​បំ​ពាក់តុបតែងខ្លួនឲ្យប្ដីនោះដោយចាត់ទុកថាសកម្មភាពរបស់នាងទៅលើប្ដីប្រៀបបាន”សំណាបយោងដី ស្រ្ដីយោងបុរស”។តាមរយៈការយក​ពាក្យស្លោកមកអនុ​វត្តន៍​ជី​វិតប្រចាំថ្ងៃនេះបង្ហាញឲ្យឃើញថាគូស្នេហ៍ខេមរៈ សិរីមន្ដ និងភរិយាជួយគ្នាទៅវិញ​ទៅមកទើប​ធ្វើឲ្យពេលនេះសិរីមន្ដ បានល្បីល្បាញឈ្មោះខ្លាំងហើយ​លោកក៍ចាប់​ផ្ដើមជួយឲ្យ​ប្រពន្ធ​ល្បីឈ្មោះ​ផងដែរដោយ​ឲ្យ​អ្នកនាងផល្លី ធ្វើជាជំនួយការនិងអ្នកដឹកនាំ​សម្ដែង​MVបទ​ល្បីៗ​រប​ស់​លោកដោយផ្ទាល់តែម្ដងទើបធ្វើឲ្យពេលនេះអ្នកនាងផល្លី លេចមុខកាន់តែច្រើន​ជាមួយប្ដី​ទាំងការងារ​សិល្បៈនិងចូលរួមតាមកម្មវិធី​ផ្សេងៗ។ទោះជាយ៉ាង​ណាសកម្មភាពតារា​ត្រូវ​ប្រពន្ធ​តាមជួយនេះមិនមែនតែលោកប៊ុនថៃ ម្នាក់ទេព្រោះកំពូល​តារាចម្រៀងព្រាប សុវត្ថិ ក៍ត្រូវបានអ្នកស្រីឡុង ស្រីមុំ នៅពី​ក្រោយ​ខ្នង​នៃភាពល្បី​ល្បាញរបស់លោក​ជាង២០​ឆ្នាំទៅ​ហើយ ខណៈដែលលោកឆាយ ចាន់ឆោម និងខាន់ ជេមស៍ ជាដើមក៍មាន​ប្រ​ពន្ធ​​ជា​ជំនួយ​ការរៀងៗខ្លួនដែរ។

  ខេមរៈ សិរីមន្ដ មានរាសីល្អនៅឆ្នាំ២០២១នេះព្រោះ​មានបទចម្រៀងចេញសម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌ ខណៈដែលតារាមួយចំនួន​ទៀតមិនបានធ្វើបទថ្មីៗនោះទេព្រោះតែកូវីដ ក្នុង​នោះមានរួមទាំងកំពូលតារាចម្រៀងព្រាប សុវត្ថិ ក៍អត់បទថ្មីចេញសម្រាប់​ភ្ជុំ​បិណ្ឌ​ឆ្នាំនេះ​ដែរ​។ប៉ុន្ដែ​គម្រោងលោកខេម ប៊ុនថៃ ចេញថតកុនឲ្យហង្សមាសនោះមិនទាន់​ចេញជារូបរាង​ឡើយ​បើ​ទោះជា​សិរី​មន្ដ ធ្លាប់និយាយប្រាប់អ្នកកាសែតថាលោកអាច​នឹងផ្អឹបចម្រៀងមួយ​អន្លើព្រោះ​បុក​ទៅលើការថតភាពយន្ដម្ដងក្ដី។

  ខេមរៈ សិរីមន្ដ បានចាប់ដៃអ្នកនាងនាងផល្លី រយៈពេល១៧ឆ្នាំ(២០០៤-២០២១)ហើយ​ពេលនេះទទួលបានកូន៣នាក់(ស្រី២) ប៉ុន្ដែលោកប៊ុនថៃ មិនទាន់ហ៊ានរៀបការជាចំហ​ជាមួយ​អ្នកនាងផល្លី ឡើយក្រោយតារា​ហង្សមាសរូបនេះធ្លាប់​ប្រាប់Fanថា​លោក​និងប្រពន្ធ​បានរៀប​ការតាំងពីឆ្នាំ២០០៩ តែមិនសូវមានគេជឿរជាក់ព្រោះ​តែអត់ភស្ដុតាង។យ៉ាង​ណាការជ្រក​នៅ​ហង្សមាសជាង៣ឆ្នាំរបស់លោកប៊ុនថៃ ដែលមានប្រពន្ធនៅពី​ក្រោយពេលនេះ​ត្រូវបានគេ​មើ​ល​​ឃើញ​ថាលោកបាន​វ៉ា​តា​រារួមទ្រនុំអស់ទៅហើយក្រោយពីលោកព្រាប សុវត្ថិ បានដើរចេញ​ពីផលិត​កម្មធំនេះ​ជាង​១​ឆ្នាំមក៕

RELATED ARTICLES