Friday, April 19, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ៖មានប្រៀងជាង?

ខេមរៈ សិរីមន្ដ ៖មានប្រៀងជាង?

 ភ្នំពេញ៖នៅរយៈពេលជិត១០ឆ្នាំចុងក្រោយនេះតារាកូន៣លោកខេម ប៊ុនថៃ ត្រូវបានគេ​មើល​ឃើញថាមានភាព​ប្រ​កួត​ប្រជែង យ៉ាងស្វិតស្វាញបំផុតជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ហើយបើម្នាក់ណាមាន​បទផ្ទុះ១​ហើយដាច់​ខាត​ម្នាក់​ទៀតត្រូវតែ ចេញទប់ទល់វិញភ្លាមៗតែម្ដង។ប៉ុន្ដែអ្វីដែលគូរឲ្យចាប់អារម្មណ៍សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះខេមរៈ សិរីមន្ដ ទោះជា​ផ្អាក​ឡើងឆាកតន្រ្ដីតាមប៉ុស្ដិ៍ទូរទស្សន៍ជាច្រើនខែមែន តែលោកបានងាកទៅ​សម្រុកចេញ​បុក​បទ​ចម្រៀង​ជាប្រពៃ​ណីខ្មែរបន្ដបន្ទាប់ ក្នុងនោះមានMVខ្លះលោកប៊ុនថៃ ថែមទាំង​ហៅ​ក្មួយ​ស្រី​ទាំង​២របស់ខ្លួនគឺកញ្ញាDenny និងហេង បញ្ញា ឲ្យ​មកថតសម្ដែងជុំគ្នា ទៀត​ផង​។បើទោះជាបទថ្មីៗ​របស់លោកខេមរៈ សិរីមន្ដ ឆ្នាំនេះមិនទាន់មានផ្ទុះ​ខ្លាំងដូច​មុនៗ​មែន តែការ​បុក ចេញស្ទួន​នេះ​គឺចំពេលដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ គ្មានបទថ្មីៗ​ចេញសម្រាប់​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​ទេហើយ​ក៍ជា​លើកដំបូងក្នុង​អាជីពផងដែរដែលអតីតតារា​ហង្ស​មាសរូបនេះគ្មាន​បទច្រៀង​សម្រាប់ពិធីបុណ្យភ្ជុំ។ដោយសារតែលោកខេម ប៊ុនថៃ ប្រឹង​ចេញជាប់ៗគ្នា ចំពេលលោកព្រាប សុវត្ថិ នៅស្ងៀមបែបនេះហើយទើបមានការលើក​ឡើង​ថា​ប្រសិន​បើលោក​ប៊ុន​ថៃ មានបទ​ល្បីៗនោះច្បាស់ជានឹងមានប្រៀបជាងលោកព្រាប សុវត្ថិ នៅ​រដូវ​បុណ្យភ្ជុំឆ្នាំនេះជាមិនខាន។

          អ្នកនិពន្ធល្បីឈ្មោះរបស់ហង្សមាសម្នាក់ដែលសុំមិនឲ្យដាក់ឈ្មោះនោះបានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៧ខែកញ្ញាថាខេមរៈ សិរីមន្ដ មានប្រៀបជាងតារាផ្សេងៗ​ព្រោះ​មាន​បង​ប្រុស​ជាអ្នកនិពន្ធបទចម្រៀងឲ្យច្រៀងអីចឹង​ល្បីឬមិនល្បីមួយ​ផ្នែកធំ​ក៍​មកពីលោកភារុណ ផងដែរ។លោកថាចំពោះឆ្នាំនេះរឿងដែលខេមរៈ សិរីមន្ដ មានបទបុណ្យភ្ជុំ ហើយព្រាប សុវត្ថិ អត់​ចេញ​នោះប្រសិនបើសិរីមន្ដ មានបទផ្ទុះវាពិតជាធ្វើឲ្យជះឥទ្ធិពលដល់ព្រាប សុវត្ថិ ខ្លះៗហើយ​មិនអត់នោះទេ។ប៉ុន្ដែដោយសារ​តែពេលនេះរដូវកូវីដ ហើយរដ្ឋាភិបាលផ្អាក​ឲ្យ​មានការជួបជុំទ្រង់ទ្រាយធំតាមវត្តអារ៉ាមអីចឹងលោកយល់ថាទោះជាខេមរៈ សិរីមន្ដ ចេញ​ច្រើនបទ​ក៍មិនធ្វើឲ្យប៉ៈពាល់ដល់ព្រាប សុវត្ថិ ខ្លាំងដែរព្រោះថាក្រៅពីព្រាប សុវត្ថិ មានតារាជា​ច្រើន​ទៀត​ក៍​មិន​ចេញបទភ្ជុំឆ្នាំនេះដែរ ហើយពលរដ្ឋនៅតែបារម្ភពីជំងឺកូវីដ​ច្រើនជាងតាមដាន​បទ​ចម្រៀង។​អ្នកនិពន្ធ​ដុះស្លែ​នៅ​ហង្ស​មាស​រូបនោះ​សង្កត់ថាផ្ទុយទៅវិញអំឡុងពេល​ដែល​សិរីមន្ដ មានបទចេញភ្ជុំបិណ្ឌ ហើយព្រាប សុវត្ថិ អត់មាននោះ​លោកជឿរ​ថា​លោកស្នាយ នឹងងាកទៅ​ធ្វើ​អ្វីថ្មីៗនៅពេលនេះជាមិនខានពិសេសទាក់ទងការងាររកស៊ីរបស់លោក។

  ខេមរៈ សិរីមន្ដ មានសិទ្ធិពិសេសនៅហង្សមាសព្រោះ​លោកមានបងប្រុសខេមរៈ ភារុណ ​អ្នក​និ​ពន្ធបទចម្រៀងឲ្យច្រៀងនិង​ភរិ​យាលោកអ្នកនាងគួយ ផល្លី ជាអ្នក​ដឹកនាំ​សម្ដែង​MV ទើបធ្វើឲ្យលោកប៊ុនថៃ ត្រូវបានគេមើលឃើញថាមានគ្រឹះដ៍រឹងមាំមួយ​នៅ​ហង្ស​មាស​ហើយថៅកែធំផលិតកម្មនេះបើកដៃឲ្យលោកធ្វើការងារសិល្បៈណាដែលលោកចង់។ប៉ុន្ដែនៅមិនទាន់ច្បាស់​នោះទេ​ថាតើខេមរៈ សរីមន្ដ នឹងទទួលបានតំណែងធំរបស់ព្រាប សុវត្ថិ ជាគ្រូបង្វឹកនិង​គណៈកម្មារការ​ទាំង៤ដែលនៅ​ទំនេរមាន​ដូចជា​Cambodian Idol ,The Voice Kids Cambodia ,Cambodian Idol junior និងX Factor Cambodia ដែរឬយ៉ាងណា​ព្រោះអ្នក​ដឹកនាំ​កម្មវិធីខាងលើលោកវណ្ណា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថា​ទោះជា​បណ្ដារ​កម្មវិធីខាងលើមានការផ្សព្វ​ផ្សាយ​ពីរ​ដូវកាលថ្មីមែន ប៉ុន្ដែនោះគ្រាន់តែ​ជាការត្រៀម​ខ្លួនប៉ុណ្ណោះមិនទាន់អាចកំណត់ពេល​វេលានៃការចាប់ផ្ដើមបាន​នោះទេព្រោះ​តែ​កូវីដ ហើយ​រឿងថាតើកៅអីដែលព្រាប សុវត្ថិ ទំនេរពីកម្មវិធីខាងលើនោះត្រូវបានខេមរៈ សិរីមន្ដ ជំនួស​ឬយ៉ាងណានោះ​លោក​ថាមិនទាន់គិតដល់ចំណុចទាំងនោះឡើយ។

   ក្រៅពីប្រឹងចេញរាំច្រៀងនៅរដូវកូវីដនេះថ្មីៗនេះដែរលោកខេម ប៊ុនថៃ ក៍បាន​បណ្ដើរ​ភរិយា​ទៅវត្តកាន់បិណ្ឌផងដែរ ហើយ​ចំណងស្នេហាជាង១៧ឆ្នាំនេះ​គេឃើញ​លោក​ប៊ុនថៃ និងអ្នកនាងផល្លី កាន់តែស្អិតល្មូតមិនចាញ់គូស្នេហ៍យុវវ័យ​ឡើយ​ទើប​តារា​ស្និតសិរីមន្ដ  ជឿរ​ថាមិនយូទេអតីតតារាសាន់ដេ នឹងបានកូនង៉ាថែម១ទៀតឲ្យបានគម្រប់៤នាក់​ស្មើ​គ្នាលោក​ខាន់ ជេមស៍ ជា​មិន​ខាន៕

                                    

RELATED ARTICLES