Friday, March 29, 2024
Homeតារាខ្មែរខេម ៖មានកូន២?

ខេម ៖មានកូន២?

ភ្នំពេញ៖អ្នកចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន ហៅខេម ធ្លាប់បញ្ចេញរូបក្មេង​ប្រុសម្នាក់​ថ្ងៃខួបគម្រប់២ឆ្នាំ​កាលពី​ចុង​ខែសីហាឆ្នាំ២០២១​ដែលគេសង្ស័យថាជាកូនលោក ព្រោះតែ​កុ​មារ​​នោះ​មាន​ត្រេមុខស្រដៀងនិងលោកសុណារិន ដែរ​ហើយ​ពេល​នោះFanរបស់​តារា​Galaxy​រូប​នេះបានខ​មិ​នថាខេម ស្ទើកម្ពស់បន្ដិចតែកូនមកសង្ឃឹមថាខ្ពស់ជាងឪពុក​ជាមិនខាន​។ដោយ​​​ឡែកកាល​ពីថ្ងៃទី២៨ខែសីហា អំឡុងពេលដែលខេម កំពុងតែនៅប្រទេសបារាំង​នោះត្រូវបានស្រ្ដីម្នាក់​ដែលមាន​ហ្វេ​ស​​បុក​ឈ្មោះ​​ថាLy Ranette នោះបានចូលទៅខមិន​រូបភាពខេម ដែលទើបបង្ហោះនោះថាខេម មុខស្រដៀងLauren ហើយ​ភ្លាមៗ​នោះខេម តបថា”ហា ហាស បើឪពុកដើមមិនដូច”។

    តាមរយៈការតបសារខមិននោះហាក់ដូចជាខេម កំពុងទទួលស្គាល់ថាក្មេង​ស្រីឈ្មោះ​Lauren នោះ​ជាកូនរបស់លោកទើបFanរបស់តារារូបនេះ ចូលទៅខមិនថាស្ងាត់ៗIdol មានកូន​២ទៅហើយ(ស្រី១)។អ្វីដែលគូរឲ្យចាប់អារម្មណ៍គេបានរកឃើញ​រូបភាព​ជាច្រើនដែលខេម បី​និងអោបក្មេងស្រីឈ្មោះLauren នោះដូចជាការស្រលាញ់រវាងឪពុកមកលើកូន​ស្រី​ ខណៈ​ដែល​​ភរិ​យា​​រប​ស់ខេម អ្នកនាងស្រីកា ក៍បានបំបៅទឹកដោះគោ និងពក្មេងស្រីនោះដែរ។

   អ្នកយកព័តមានយើងមិនទាន់អាចទាក់ទងទៅខេម ដើម្បីសុំការបំភ្លឺពីរឿងគេសង្ស័យ​ថាលោកមានកូនដល់ទៅ២នាក់​ជា​មួយអ្នកនាងស្រីកា ដែលជាអាណិកជនខ្មែរនៅ​បារាំងនោះ​ឡើយ ព្រោះពេលនេះខេម មិនទាន់វិលចូល​ស្រុកវិញក្រោយ​ដឹក​ដៃភរិយា​ទៅដើរលេងនៅ​បា​រាំង​កាលពីថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១ និង បង្ហួសទៅដល់អាឡឺម៉ង់ និងស្វីស រយៈពេល​ជាង​២​ខែមកហើយ។ប៉ុន្ដែតារាGalaxyរូបនេះបានចេញសារថាលោកនឹងមកដល់ស្រុកវិញនៅថ្ងៃទី៤ខែតុលា ខាងមុខ​នេះ​ហើយ​ក៍ត្រូវធ្វើចត្តាឡីស័ក្ករយៈ​ពេល១៤ថ្ងៃតាមគោលការណ៍​របស់ក្រ​សួងសុខាភិបាលដើម្បីបង្ការជំងឺកូវីដផងដែរ មុនពេល​ដែល​លោកត្រូវបន្ដការងារ​សិល្បៈសារ​ជា​ថ្មីឡើងវិញ។

  គេកត់សម្គាល់ថាជារៀងរាល់ឆ្នាំខេម តែងតែនាំប្រពន្ធទៅដើរលេងនៅតំបន់​អ៊ឺរ៉ុបម្ដង​ហើយ​ឆ្នាំនេះលោកទៅកមន្សាន្ដច្រើនថ្ងៃ​ជាងឆ្នាំមុនៗ​ព្រោះតែនៅក្នុងស្រុក​កម្មវិធីប្រគុំ​តន្រ្ដី​ធំៗ​ត្រូវបានបិតអស់ដោយសារតែកូវីដ ម្យាងទៀតឆ្នាំនេះខេម ក៍គ្មាន​បទ​ថ្មីៗ​ថតសម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌដែរទើបធ្វើឲ្យលោកនិងភរិយាបន្លាយពេលវេលាដើរលេងម៉ាអស់ដៃតែម្ដង។តាមព័តមានថាខេម បានផ្ដាច់ស្នេហ៍ស្រីស្អាតម្នាក់ដែលជាអតីតFreshie មានស្រុកកំណើត​មកពី​ខេត្ត​កំពត​ទើបលោកងាកទៅភ្ជាប់​ស្នេហ៍ថ្មីជា​មួយ​អ្នកនាងកា រយៈពេលជាង៥ឆ្នាំ​មកនេះ​ដោយ​​អ្នក​ទាំង២បានបើកហាងផឹកស៊ីមួយកន្លែងនៅម្ដុំក្លោងទា្វរវត្ត​សំរោងអណ្ដែត​ចំ​ណា​យ​លុយ​អស់​​ជាង២០ម៉ឺនដុល្លារ។ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោក​មិនទាន់មាន​គម្រោង​​ដឹកដៃស្រីកា ចូលរោង​ការ​ឆាប់ៗនេះទេព្រោះត្រូវការ​ពេលវេលាយ៉ាងហោច​ណាស់​ក៍២​ទៅ៣ឆ្នាំទៀតដែរ ទើបអាចគិតគូរឿងមួយនេះ។

  មជ្ឈដ្ឋានមហាជនមើលឃើញថាក្រោយខេម ចេញពីថោន ចូលGalaxyនេះលោក​សុ​ណា​​រិន មិនសូវមានសន្ទុះ​ខ្លាំងដូច​មុន​ឡើយ ព្រោះឥទ្ធិពលរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ។យ៉ាងណាខេម ធ្លាប់ប្រាប់អ្នកកាសែត​ថាលោកមិនដែលចាត់​ទុក​លោកព្រាប សុវត្ថិ ជាឆ្អឹងទទឹងកនោះទេ បើទោះជាលោកចូលGalaxyមុនលោកព្រាប សុវ​ត្ថិ ក្ដី៕

RELATED ARTICLES