Friday, March 29, 2024
Homeតារាខ្មែរជីមមី និងសង្សារ ជាគូស្នេហ៍សាកសមគ្នាបំផុត

ជីមមី និងសង្សារ ជាគូស្នេហ៍សាកសមគ្នាបំផុត

គូស្នេហ៍ពិធីការិនីនិងពិធីករដែលមានឈ្មោះដូចគ្នាជីមមី-ជីមមី ត្រូវបានគេកត់សម្គាល់ថាអ្នកទាំង២ទៅណាក៍ត្រូវបានគេចាប់អារម្មណ៍ច្រើនជាងគេបើប្រៀបធៀបទៅនិងគូសង្សារតារាផ្សេងទៀតពោលគឺមិនចាញ់តារាអ៊ឺរ៉ុបពេលដែលពួកគេបណ្ដើរសង្សារនោះទេ។

ចំណុចលេចធ្លោរបស់ជីមមី និងសង្សារគឺពួកគេមានំពស់​ខ្ពស់ស្រឡះនិង​មានរូប​រាង​សង្ហារដូចគ្នាតែម្ដងហើយជាទូទៅ​អ្នកទាំង២និយាយភាសារទាក់ទងគ្នារាល់ថ្ងៃគឺ​អង់គ្លេស​ព្រោះលោកជីមមី ជាកូនខ្មែរដែលកើតលើដីអាមេរិកនិង​បានមករស់នៅស្រុកខ្មែរ​រយៈពេល​ជិត១០ឆ្នាំមកហើយ ខណៈដែលជីមមី នាងជាពិធីការិនីដែលអាចធ្វើMC​បានដល់ទៅ​៤ភាសារ​គឺខ្មែរ,អង់គ្លេស,ថៃ និងចិន ។

ជីមមី ដែលមានឈ្មោះដើមថាម៉េង ឃុននី ជាពិធីការិនីដែលមានដងខ្លួន​ជាតារាម៉ូដែល​រាង​ស្វែលហើយនាងជាប់ងារជាតារា​ដែលមានកំភួនជើងស្រឡូនស្រស់ស្អាត​គូរឲ្យ​ទាក់​ទាញ​។តារារូបនេះអាចរកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារក្នុង១ខែៗព្រោះតែនាងធ្វើពិធីការិនី១កម្មវិធីស៊ីថ្លៃ៥០០ដុល្លារក្នុងរយៈពេល៣ម៉ោងពោលគឺតម្លៃខ្លួនជីមមី ត្រដុំត្រសង​ជាមួយ​អ្នក​នាងខៀវ សានសាណា និងVj ណាណា ដែរ។

ប៉ុន្ដែដោយសារ​តែកូវីដបណ្ដារកម្ម​វិធីទាំង​ឡាយត្រូវបានបឹទអស់នោះទើបជីមមី ក៍ដូចជាពិធីការិនីផ្សេងៗទៀតដែរបាន​ធ្លាក់ប្រាក់​ចំ​ណូល​​យ៉ាងគំហ៊ុគដូចគ្នាទើបប៉ុន្មានខែចុងក្រោយនេះគេឃើញជីមមី មានពេលវេលា​ទៅ​ថតរូប​អនុស្សាវរីយ៍និងដើរកម្សាន្ដជាមួយគូស្នេហ៍កាន់តែច្រើន ប៉ុន្ដែមិនទាន់​មានដំណឹង​ថាពួកគេ​នឹងចូលរោងការជាមួយគ្នានៅពេលណាឡើយ។

ក្រៅពីជីមមី តារាដែលជ្រើសស្នេហ៍ជាអ្នកសិល្បៈដូចគ្នា​ជាគូស្នេហ៍តែ​មិន​ទាន់​ចូលរោងការមានដូចជានាងពេជ្រ សោភា,ទេព បូព្រឹក្ស,ប៉ាច គីមមួយ,សុខ សោម៉ាវត្តី និងម៉ា នីកា ជាដើមដែលពួកគេសាង​ស្នេហ៍ជាចំហព្រមគ្នាតែម្ដង។អ្នកយកព័តមាន​យើងព្យាយាម​ទូរស័ព្ទទៅជីមមី កាលពីរសៀលថ្ងៃទី៦ខែកញ្ញា តែតេមិនចូលឡើយទើបមិនអាចសួរ​នាំនាង​ពីគម្រោងរៀបការជាមួយលោកជីមមី បានទេ។ទោះជាយ៉ាងណាជីមមី ធ្លាប់ប្រាប់​អ្នកសារព័ត​មានថានាងមិនទាន់គិតដល់មង្គលការជាមួយគូស្នេហ៍នោះទេក្រោយចំណងស្នេហាជាសាធារណៈស្រីស្រស់ជីមមី និងប្រុសសង្ហារជីមមី ឈានដល់គម្រប់ខួប១ឆ្នាំ​គត់នៅខែកញ្ញា​ឆ្នាំ​២០២១នេះ៕

RELATED ARTICLES