Saturday, April 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ គ្មានគូប្រជែង

តន់ ច័ន្ទសីម៉ា ៖ គ្មានគូប្រជែង

រយៈពេលជាង១ឆ្នាំសោះនាងតន់ ច័ន្ទសីម៉ា ដែលជ្រកនៅGalaxyនោះបានផ្លាស់ប្ដូរជីវភាពនិងកេរ្ដិ៍ឈ្មោះ៣៦០ដឺក្រេដោយប្រែខ្លួនពីរស់នៅបន្ទប់ជួលជិះម៉ូតូទៅច្រៀងនៅហាងពេលរាត្រី មកជាមានផ្ទះផ្ទាល់ខ្លួន និងជិះរថយន្ដថ្លៃហើយលែងច្រៀងរកលុយពេលយប់ទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នាងត្រូវបានអ្នកគ្រប់គ្រងផលិតកម្មមួយនេះលោកយឹម តាស្រង់ ចាត់ទុកថាជាតារាលំដាប់Grade A ហើយកំណត់តម្លៃខ្លួនច្រៀង១កម្មវិធីស៊ីថ្លៃខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀតពោលគឺចេញច្រៀងConcerts ធំនៅតាមខេត្តម្ដងស៊ីថ្លៃ៥០០០ដុល្លារ។មិនត្រឹមតែប៉ុណ្ណោះច័ន្ទសីម៉ា ក្លាយទៅជាតារាដែលគ្មានគូប្រជែងនៅGalaxyព្រោះមានតែនាងម្នាក់គត់ដែលក្លាយទៅជាដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ។

ការគ្មានអ្នកដណ្ដើមតំណែងសីម៉ា នេះដែរកើតមានក្រោយពីពេជ្រ សោភា និងមាស សុខសោភា ដែលលេចឭថាត្រូវថៅកែGalaxyតាមទិញឲ្យចូលធ្វើជាសមាជិករបស់ផលិតកម្មនេះដែរចុងក្រោយតារាទាំង២ប្រកែកទៅចូលរួមរៀងៗខ្លួន។ប៉ុន្ដែទោះជាច័ន្ទសីម៉ា ឡើងកូដយ៉ាងណាក្រោយពីបានទទួលជំនួយពីព្រាប សុវត្ថិ ក៍នាងនៅតែមិនទាន់អាចប្រជែងជាមួយតារាស្រីលំដាប់ជូរមុខដូចជាឱក សុគន្ធកញ្ញា,មាស សុខសោភា និងពេជ្រ សោភា បានដែរព្រោះអ្នកជំនាញសិល្បៈបានហៅសីម៉ា ថាគ្រាន់តែ”ជាតារាដ៍មានឥទ្ធិពលនៅយុគសម័យថ្មី”នេះ។

តន់ ច័ន្ទសីម៉ា ត្រូវបានលោកយឹម តាស្រង់ ពេញចិត្តនិងនិពន្ធបទចម្រៀងឲ្យនាងច្រៀងយ៉ាងសម្រិតសម្រាំងជាងគេទើបធ្វើឲ្យស្រីស្រស់រូបនេះប្ដូរមុខមាត់យ៉ាងរហ័សនិងមានប្រៀបជាងគេក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យនៅឆ្នាំ២០២១មានដូចជានាងរ៉េត ស៊ូហ្សាណា ,រ៉ាប៊ី និងយូរី ជាដើម។

យ៉ាងណាការកំណត់តម្លៃខ្លួនខ្ពស់ពេកដែលធ្វើឲ្យបណ្ដារស្ថានីយ៍ទូរទស្សន៍ទាំងឡាយគ្មានទល្ធភាពជួលឡើងច្រៀងនោះធ្វើឲ្យសីម៉ា ប្រឈមភាពស្ងប់ស្ងាត់និងគ្មានសកម្មភាពសិល្បៈលើឆាកដូចតារាផ្សេងៗទៀតទេ ។តែថ្នាក់ដឹកនាំផលិតកម្មនេះថាបើមានគេថាសីម៉ា ថ្លៃជ្រុលមិនហ៊ានហៅឡើងច្រៀងក៍មិនអីដែរព្រោះGalaxy មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមតារាៗរបស់ខ្លួនឲ្យរស់បានស្រួលហើយ៕

RELATED ARTICLES