Friday, March 29, 2024
Homeតារាខ្មែរពេជ្រ សោភា ផ្អាកថតកុន

ពេជ្រ សោភា ផ្អាកថតកុន

ក្រោយសាកល្បងរឿង”បិសាចគូរឲ្យស្រលាញ់”ក្នុងនាមជាតួម្ដាយបាន១រឿងមកពេជ្រ សោភា មិនទាន់ឈានទៅថតភាពយន្ដ​ទី២នោះទេបើទោះជានៅហង្សមាសមាន​ក្រុមផលិត​កុនដល់ទៅ៤Team ផ្សេងគ្នាហើយឲ្យតែនាងថាចង់មួយម៉ាត់អ្នកដឹកនាំ​សម្ដែងទាំងនោះ​នឹង​បញ្ចូល​ឈ្មោះ​សោ​ភា ភ្លាមក្ដី តែអ្នកមេម៉ាយរូបនេះហាក់ដូចជាមិន​សូវមានពេលគ្រប់គ្រាន់​ក្នុងការលេង​ភាពយន្ដ​រឿងៗថ្មីទៀតទេ។

ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាពិតជាមិនទាន់​ចង់ថតរឿង​ថ្មី​ទៀត​មែន ។នាងថាកុំថាឡើយថតរឿង​ទោះជាថតបទចម្រៀងក៍នាងមិនសូវបានទៅថត​នៅក្រុម​ហ៊ុន​ដែរតាំងពីផ្ទុះកូវីដនេះ​នាងប្រយ័ត្នប្រយ៉ែងបំផុតក្នុងការ​ជួបជុំហើយច្រើនតែធ្វើការ​នៅផ្ទះ​របស់នាងផ្ទាល់តែម្ដងព្រោះអីនាងមានStudio ផ្ទាល់ខ្លួនដែរ។តែនាងថាការ​សម្ដែងភាព​យន្ដ​កន្លងមកមិនមានផលវិបាកច្រើនសម្រាប់រូបនាងប៉ុន្មានឡើយដោយសារតែនាងឆ្លងកាត់ការសម្ដែងMVជាច្រើនឆ្នាំមកហើយ។

ក្រៅពីពេជ្រ សោភា តារាចម្រៀងស្រីដែលបន្ថែមអាជីព​ទៅជាតួកុននោះមាន​ដូច​ជា​នាងសុគន្ធ និសា ,សួស វីសា ,កែវ សុបញ្ញា,វី ឌីណែត ,រ៉េត ស៊ូហ្សាណា និងប៉ាច គីមមួយ ជាដើម។ចំពោះសោភា វិញនៅរដូវកូវីដនេះនាងបន្ដចេញ​ច្រៀងសម្ដែង​នៅតាមបណ្ដារ​ទូរ​ទស្សន៍ទាំងឡាយជាធម្មតា តែនាងថាមុនឡើងឆាកនាងអង្គុយសម្ងំតែក្នុងរថយន្ដដល់​ម៉ោង​ឡើងឆាកទើបកាន់ក្បាលមីក្រូហើយច្រៀងពាក់ម៉ាសក៍ ការពារខ្លាំងណាស់ដើម្បី​កុំឲ្យកូវីដ​មករំខានអាជីពនាង។

តារាចម្រៀងដែលជ្រកនៅហង្សមាសជាង១៦ឆ្នាំរូបនេះបានឲ្យដឹងដែរថានាងមានបទចម្រៀងដែលធ្វើរួចនៅក្នុងដៃជិត៣០បទហើយដោយសារតែខ្លាចចេញទៅខុសពេលវេលាគ្នាទើបនាងសុខចិត្តផ្អឹបទុកមួយអន្លើសិនដោយយូៗចេញតែ១ៗទេ។នាងថាបន្ថែមថាតាមទស្សនៈរបស់នាងនៅរដូវកូវីដនេះគ្មានតារាណាល្បីឬឡើងជាងអ្នកណានោះទេគឺស្ងាត់ដូចតែគ្នា ប៉ុន្ដែម្នាក់ៗសុទ្ធតែមានបទធ្វើហើយគ្រាន់តែមិនបញ្ចេញ ព្រោះបើបទ​នោះល្បីក៍​មិន​ដឹងយកទៅច្រៀងនៅConcerts នៅខេត្តណាបានដែរព្រោះ​អ្វីៗគ្រប់យ៉ាង​ប្រែប្រួលអស់​ព្រោះ​តែកូវីដនេះ។ដោយឡែកចំណងស្នេហាពេជ្រ សោភា និងប្រុសក្មេងឆឹម សក្កដា ក៍នៅ​ជាប់​ទ្រឹង​ផងដែរមិនអាចរៀបការបានទេបន្ទាប់ពីសោភា ថានាងបានឆាចោល​មង្គលការ​ដល់​ទៅ៣​លើកដោយ​សារតែកូវីដចង្រៃ៕

RELATED ARTICLES