Saturday, April 20, 2024
Homeតារាខ្មែរមាស សុខសោភា ប្រុសក្មេងវីរៈសិទ្ធ ថាមិនក្វល់ពីអាយុ

មាស សុខសោភា ប្រុសក្មេងវីរៈសិទ្ធ ថាមិនក្វល់ពីអាយុ

មាស សុខសោភា គឺជាតារាស្នូលរបស់ផលិតកម្មរាម ពោលគឺគេស្គាល់ផលិតកម្មថ្មី​នេះ​តាមរយៈឈ្មោះល្បីល្បាញរបស់នាង ហើយឥទ្ធិពលរបស់សុខសោភា ធ្វើឲ្យអតីតតារា​ហង្ស​មាសលោក​ដួង វីរៈសិទ្ធ ដែលជាអ្នកចម្រៀងម្នាក់មានសម្ថភាព​ខ្ពស់ព្រោះចេះនិពន្ធ​ទំនុក​ច្រៀង​​និង​Melody​ព្រមទាំងMixដោយខ្លួនឯងនោះ​សុខចិត្តដើរចេញពីទ្រនុំធំ​ដើម្បីមកធ្វើជាដៃ​គូរបស់អ្នកចម្រៀង​សំនៀងផ្អែមរូបនេះ។ទោះជាយ៉ាងណាការដែលសុខសោភា ធ្វើជាដៃ​គូជាមួយវីរៈសិទ្ធ នោះ​មាន​មតិមួយចំនួនលើកឡើង​ថាអ្នកទាំង២​មិនសូវសាកសមគ្នាពេល​ដែល​ច្រៀងសម្ដែង​ជាបទ​ស្នេហានិងសម្ដែងMVនោះព្រោះសម្អាងថាសោភា មាន​អាយុ​បង​វីរៈសិទ្ធ ដល់ទៅ១៣ឆ្នាំ​ឯណ្ណោះ។

ទោះជាយ៉ាងណាក្នុងជំនួបតាមទូរស័ព្ទជាមួយដួង វីរៈសិទ្ធ អាយុ២៨ឆ្នាំជាម្ចាស់ពានI Am A Singer រដូវ​កាលទី១រូបនេះថាលោកមិនដែលគិតពីបញ្ហា​អាយុខុសគ្នារវាងលោក​និង​សុខសោភា នោះ​ទេ។តារាចម្រៀងរូបសង្ហារសំនៀងផ្អែមរូបនោះ​ថាការចាប់ដៃគូឆ្លងឆ្លើយ​ជាមួយរៀមច្បងគឺក្រុមហ៊ុនជាអ្នករៀបចំ ហើយលោកផ្ទាល់មានមោទនភាព​ដែលបានច្រៀង​ជាមួយរៀម​ច្បងដ៍ល្បីល្បាញ​ម្នាក់​នេះ។

បើតាមព័តមានថាក្រៅពីឲ្យមាស សុខសោភា ធ្វើជាគូចម្រៀងជាមួយដួង វីរៈសិទ្ធ នោះផលិតកម្មរាម ក៍នឹងលើកតារាល្បីឈ្មោះទាំង២ដួង​របស់ខ្លួននេះឲ្យធ្វើជាតួឯកភាពយន្ដ​នៅពេលខាងមុខផងដែរដើម្បីឲ្យពួកគេកាន់តែល្បីល្បាញថែមទៀត។

លោកSpy អ្នកគ្រប់គ្រងផ្នែកសម្លេង(Sound)របស់រាម មិនអាចទាក់ទងបានឡើយ​កាល​ពីថ្ងៃទី១៦ខែកញ្ញា ព្រោះទូរស័ព្ទលោកតេ​មិនចូល។ប៉ុន្ដែគ្រូ​ភ្លេង(Composer)ម្នាក់​នៅ​ហង្សមាសបានឲ្យដឹងថាមាស សុខសោភា ជាតារាស្រីលំដាប់Grade A ហេតុនេះហើយ​នៅពេល​ដែលចាប់ដៃជាមួយលោកដួង វីរៈសិទ្ធ នឹងធ្វើឲ្យវីរៈសិទ្ធ ​ស្ទុះ​ឡើងជាងមុន​ជាមិន​ខាន។ចំពោះការថតកុនវិញលោកថារាម ជាអ្នកជំនាញថតស្ពត​និង​ភាព​យន្ដហេតុនេះ​ហើយ​គង់តែគេឲ្យសុខសោភា និងវីរៈសិទ្ធ ធ្វើជាតួឯកប្រុសស្រីក្នុង​រឿង​របស់​គេទេ។លោកបន្ថែមថា​បញ្ហាអាយុខុសគ្នារវាងសុខសោភា និងវីរៈសិទ្ធ នោះមិនជាបញ្ហាចោទ​ឡើយ ព្រោះសំខាន់​នៅ​លើអ្នក​ដឹកនាំសម្ដែង។

មាស សុខសោភា បានដើរចេញពីថោន ជាង១ឆ្នាំទៅហើយដើម្បីទៅជ្រកនៅរាម ដោយ​​​ផាត់ចោលហង្សមាស និងGalaxy។រយៈពេលជាង៧ខែដែលសោភា ផ្ញើរខ្លួន​ជា​មួយ​ទ្រនុំថ្មីនេះនាងល្បីឈ្មោះខាងលក់ផលិតផលជាងបទចម្រៀង​ ប៉ុន្ដែតារាចម្រៀង​សំនៀងផ្អែម​រូបនេះមានផលិតកម្មផ្ទាល់ខ្លួនឈ្មោះCamtraxដែលគ្រប់គ្រងដោយស្វាមីរបស់នាងនៅក្រោយខ្នងចាំជួយអន្ដរាគមន៍រួចជាស្រេចក្នុងករណីដែលនាងប្រឈមការធ្លាក់កូដគ្មានបទផ្ទុះនៅរាម តទៅទៀត៕

RELATED ARTICLES