Wednesday, April 24, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា កាន់តែហ៊ានបញ្ចេញសាច់ភ្លៅ

រ៉េត ស៊ូហ្សាណា កាន់តែហ៊ានបញ្ចេញសាច់ភ្លៅ

ស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា ដែលជាតារាមានយ៊ីអ៊ុននៅហង្សមាសនោះត្រូវបានគេដឹងថានាងមានការស្លៀកពាក់ប្រយ័ត្នប្រយ៉ែងខ្លាំងណាស់មិនដែលហ៊ានបង្អួតសាច់គល់ភ្លៅនិងដើមទ្រូងឲ្យគេឃើញឡើយ។យ៉ាងណានៅរដូវកូវីដនេះស៊ូហ្សាណា បែជាចូលចិត្តស្លៀកខោខ្លីរឹបត្រឹមគល់ភ្លៅ​បញ្ចេញស្បែក​សាច់យ៉ាងសខ្ចីម៉ដ​ខៃតែម្ដងដែលធ្វើឲ្យប្រុសៗ​កាន់តែច្រើនលង់​សម្រស់​នាង។

តែ​ភាពស៊ិច​ស៊ីរបស់នាងហ្សាណា នោះគ្រាន់តែជាការលើកសម្រស់​នាងឲ្យកាន់តែត្រដែតថែម​ទៀត​ប៉ុណ្ណោះ មិនមានការហួសហេតុនាំឲ្យមានការរិះគន់ឡើយ ខណៈដែលការលេងខ្លួន​បែបនេះ​ជាStyle​យុវវ័យហើយម្យាងទៀតនាងជាអ្នកលក់ខោអាវតាមOnline ម្នាក់ហេតុ​នេះ​ហើយ​ចេតនា​នៃ​ការបង្ហាញម៉ូដសម្លៀក​បំពាក់ច្រើនជាងចង់ឲ្យគេឃើញ​សាច់គល់​ភ្លៅ​ដ៍ខ្ចីល្វក់នោះ។

រ៉េត ស៊ូហ្សាណា ចាប់អាជីពចម្រៀងជាង​៣ឆ្នាំមិនទាន់ប៉ៈរឿងអាស្រូវស្នេហា​ឡើយ​ព្រោះ​​ស្ទើតែគ្រប់វិ​នាទី​​​ស្រី​​​ស្រស់​​រូបនេះ​​​​​​តែង​តែ​​មានឪពុក​ម្ដាយតាម​ការពារជា​ប្រចាំតែម្ដងទើបធ្វើឲ្យ​បណ្ដារ​ប្រុសៗ​​ទាំងឡាយដែលចង់ឆក់ស្នេហ៍នាងបានបរាជ័យ។យ៉ាងណានាងហ្សាណា ដែល​មានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះក៍មិនមែនបេះដូងនៅទំនេរនោះទេ ព្រោះតែ​កន្លងមកនាង​ធ្លាប់បង្ហាញសញ្ញាមានម្ចាស់ចិត្តទៅហើយដោយកាន់ដៃប្រុសម្នាក់តែនាងមិនព្រមបង្ហាញមុខបុរសនោះឡើយ។

នាងជាស្រីស្អាតម្នាក់នៅក្នុងសិល្បៈទោះជាមិនចាំបាច់បញ្ចេញសាច់គល់ភ្លៅគ្រាន់តែបង្អួតសម្រស់ធម្មតាៗនោះក៍មានប្រុសលង់សម្រស់នាងដោយមិនដឹងខ្លួនបាត់ទៅហើយ។ប៉ុន្ដែយ៉ាងណាក្នុងចំណោមតារាស្រីនៅហង្សមាសនៅរដូវកូវីដនេះគេកត់សម្គាល់ថានាងហ្សាណា មិនត្រឹមតែកំពុងតែមានទីផ្សារចម្រៀងល្អនោះទេ ប៉ុន្ដែនាងក៍ត្រូវបានថៅ​កែដាក់ជាមុខសញ្ញា​ជា​តារាសំខាន់នៅផលិតកម្មរួចជា​ស្រេចទៅហើយតាមរយៈការផ្ដល់​តំណែងតួឯកឲ្យនាងជាបន្ដបន្ទាប់នាពេលកន្លងមក ។

គេកត់សម្គាល់ថាក្រោយហ្សាណា  ក្រោយចេញបទ”សង្ស័យ”នោះមកធ្វើឲ្យអ្នកដែលធ្លាប់តែរិះគន់នាងកន្លងមកថាជាអ្នកចម្រៀងច្រៀងមិនកើត បានតែសម្រស់ទាក់ទាញ​នោះចាប់ផ្ដើមស្ងាត់មាត់ដោយសារ​តែអតីតបេក្ខ​ភាព​The Voice Cambodia រដូវកាលទី២រូបនេះមានសម្លេង​ឡើងជាង​មុន។តែអ្នក​ជំនាញសិល្បៈ​លោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាហ្សាណា សម្លេងច្រៀងបទខ្មែរនៅ​មានកម្រិតនៅហើយ​ត្រូវការ​ពេលវេលាថែមទៀត ប៉ុន្ដែនាងមានភាពទាក់ទាញ​តាមរយៈរូបសម្រស់និងការច្រៀង​បទជា​ភាសារ​បរទេសច្រើនជាង។

រ៉េត ស៊ូហ្សាណា មិនជួបវិបត្ដិសេដ្ឋកិច្ចឡើយនៅរដូវកូវីដនេះ​ព្រោះនាងទើបទិញ​ផ្ទះ២ល្វែងជាប់គ្នាតម្លៃមិនក្រោម២០ម៉ឺនដុល្លារកាលពីដើមខែមករាឆ្នាំ២០២០ ​និងកាល​ពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ នាងបានទិញរថយន្ដJeep Rubicon តម្លៃ៨៧០០០ដុល្លារ​ថែមទៀត។តែ​អ្វីដែល​ចម្លែក​ហ្សា​ណា មិនសូវត្រូវបានគេម៉ៃថានាងមានគូស្នេហ៍​នៅ​ក្រោយ​ខ្នងដូចតារាផ្សេងៗ​ទៀតនោះ​ទេ​ដោយសម្អាងថាក្រុមគ្រួសារនាង​មានជីវភាពធូធារ​ស្រាប់​ពោល​​គឺតាំងពីមុននាងចូលសិល្បៈម្លេះ ហេតុនេះហើយទម្ងន់នៃការលេចឭថាហ្សាណា មានគេឧបត្ថម្ភមានសម្ពាធតិចតួច។

ក្រៅពីរ៉េត ស៊ូហ្សាណា តារាចម្រៀងផ្នែកយុវវ័យដែលកំពុង​ប្រជែងទីផ្សារ​សិល្បៈនៅ​ឆ្នាំ២០២១នេះមានដូចជានាងរ៉ាប៊ី ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។ចំពោះនាងហ្សាណា វិញរយៈពេលចុងក្រោយនេះនាងត្រូវបានថៅកែហង្សមាសបើកដៃឲ្យចេញច្រៀងសម្ដែងគ្រប់ប៉ុស្ដិ៍មិនចងជើងសម្រាប់តែច្រៀងនៅហង្សមាសតែមួយប៉ុស្ដិ៍ដូចមុនទៀតទេ ទើបធ្វើ​ឲ្យ​ហ្សា​ណា កាន់តែមានទីផ្សារទូលាយ​ជាងមុន។ប៉ុន្ដែទោះជាឡើងឆាកណាក៍ឪពុក​ម្ដាយរបស់នាង​តែងតែតាមជាប់ស្អិតគ្រប់ជំហ៊ានដែរគឺដូចគ្នាទៅនិងនាងសុខ ពិសី,អ៊ីវ៉ា,លីនដា ,អ៊ុង នីនិច្ច ,ព្រះកាយ ច័ន្ទ និងស៊ូ ស៊ីរីកា ដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES