Thursday, April 25, 2024
Homeតារាខ្មែរវ៉ាន់ វល័ក្ខ សម្រេចគោលបំណង...

វ៉ាន់ វល័ក្ខ សម្រេចគោលបំណង…

តារាស៊ិចស៊ីដើមទ្រួងស្អាតនាងវ៉ាន់ វល័ក្ខ បានបង្ហាញផ្ទះវីឡាឃ្វីនដែលនាងបានទិញតែសង់មិនទាន់រួចរាល់ដោយនាងវាចារថាការតស៊ូខិតខំប្រឹងប្រែងរបស់នាងលេចចេញជារូបរាងបណ្ដើរៗហើយ។តែនាងបន្ថែមថាជីវិតជាក្មេងកំព្រាមិនងាយស្រួលទេ ខំណាស់តស៊ូណាស់ទើបអាចសម្រេចគោលដៅទិញផ្ទះនោះបាន។

អ្នកយកព័តមានយើងបានទូរស័ព្ទតាមឆាតហ្វេសបុកទៅវ៉ាន់ វល័ក្ខ តែនាងមិនលើកឡើយកាលពីរសៀលថ្ងៃទី១ខែកញ្ញា បើទោះជានាងកំពុងតែOnlineក្ដី។យ៉ាងណានៅលើហ្វេសបុកវល័ក្ខ មិនបង្ហើបថាផ្ទះដែលនាងទិញនោះតម្លៃប៉ុន្មាននោះទេ តែតាមការប្រមាណគឺខ្ទង់ជាង១០ម៉ឺនដុល្លារ។

គូររំលឹកថាវ៉ាន់ វល័ក្ខ មុនទិញផ្ទះវីឡារនេះកាលពីថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០ នាងបានទិញរថយន្ដទំនើបម៉ាកLexus Lx570Kuro 2020តម្លៃដល់ទៅ២៣ម៉ឺនដុល្លារជិះផ្អើលតារាៗរួមអាជីព។ពេលនេះរំលងបានជាង១ឆ្នាំនាងបានទិញផ្ទះវីឡារយ៉ាងប្រណិតថែមមួយទៀតដែលនេះបញ្ជាក់ថាស្រីស្រស់ស៊ិចស៊ីដើមទ្រួងធំទ្រលុកទ្រលន់រូបនេះមិនជួបវិបត្តិសេដ្ឋកិច្ចអំឡុងផ្ទុះកូវីដ២ឆ្នាំចុងក្រោយនេះឡើយ បើទោះជានាងមិនសូវសម្បូរការងារសិល្បៈច្រើនដូចមុនក្ដី។

ការមានទ្រព្យកាន់តែច្រើននេះដែរធ្វើឲ្យមានការសង្ស័យថាវល័ក្ខ មានគូស្នេហ៍ជួយជ្រោមជ្រែង ប៉ុន្ដែស្រស្រស់មិនទាន់ឆ្លើយតបចំពោះរឿងរ៉ាវទិញរថយន្ដនិងផ្ទះវីឡារព្រមគ្នានៅរដូវកូវីដនេះទេ។តាមព័តមានថាក្រោយផ្ដាច់ស្នេហ៍សង្សារចាស់វល័ក្ខ មានមន្រ្ដីធំៗជាច្រើនតាមស្នេហាតែវល័ក្ខ មិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាចំហម្ដងណាឡើយគឺលាក់ជិតឈឹងតែម្ដង។

ក្រៅពីវ៉ាន់ វល័ក្ខ តារាដែលទិញផ្ទះវីឡានៅរដូវកូវីដនេះមានដូចជានាងពេជ្រ សូលីកា ,រ៉ាប៊ី ,ណា សាឌីនិងបេប៊ី ជាដើម៕

RELATED ARTICLES