Wednesday, April 24, 2024
Homeតារាខ្មែរសុខ ពិសី​ នៅតែទុក្ខចិត្តនាយចឺម

សុខ ពិសី​ នៅតែទុក្ខចិត្តនាយចឺម

តារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេកសុខ ពិសី បានបាត់បង់ដៃ​គូសំខាន់​លោក​ខេម ប៊ុនថៃ ជាង៣ឆ្នាំទៅហើយក្រោយតារាកូន៣ទៅជ្រកនៅហង្សមាសធ្វើឲ្យពិសី ងាកមក​ចាប់​ដៃគូច្រៀងសម្ដែងជាមួយអ្នកចម្រៀងប្រុសជាច្រើននាក់នៅសាន់ដេក្នុងនោះមានដូចជាឆាយ វីរៈយុទ្ធ,ខាន់ ជេមស៍, បូទី និងនាយចឺម ជាដើម។

យ៉ាងណាការចាប់ដៃគូជាមួយនាយចឺម ត្រូវបាន​គេ​មើលឃើញថាពិសី ហាក់ដូចជាផ្ដល់ជំនួយឲ្យនាយចឺម ឲ្យកាន់តែល្បី​ថែមទៀត​ហើយក៍​បញ្ជា​ក់​ថាតារាស្រីរូបនេះពិតជា​មិនប្រកាន់ដៃគូមែន។ទោះជាយ៉ាងណា​ការលេងឈុត​ស្នេហារ​វាងពិសី និងនាយចឺម ហាក់មិនសូវសាកសមគ្នានោះទេព្រោះតែអ្នក​ទាំង២មានអាយុ​ខុសគ្នា​ហើយបទពិសោធន៍នៅក្នុងសិល្បៈពិសី ក៍ជារៀមច្បងនាយចឺម ដែលបានប្រឡូក​អាជីព​​ចម្រៀង​​តាំងពីនាយចឺម នៅតូចម្លេះ។

ក្នុងជំនួបផ្ទាល់កន្លងមកសុខ ពិសី បានឲ្យដឹងថានាយចឺម ជាតារាម្នាក់មាន​សម្ថភាព​ហើយ​នាងមិនដែល​ប្រកាន់ក្នុងការ​ច្រៀងជាដៃគូឡើយ​ពោលគឺឲ្យតែផលិត​កម្មតម្រូវ​គឺ​អាច​ធ្វើបានទាំងអស់។ពិសី ថាទោះជាតារានោះល្បីឬមិនសូវល្បីក៍​នាងពេញចិត្ត​ក្នុងការច្រៀង​សម្ដែងដែរបើផលិតកម្មឬមានកម្មវិធីតម្រូវ។

ទស្សនិកជនកត់សម្គាល់ថាការដែលស្រីស្អាតសុខ ពិសី ទុកចិត្តនាយចឺម នោះព្រោះ​អតីត​តារាកំប្លែងCTNដែលធ្លាប់លេចឭថាមានតារាស្រី​មួយចំនួនញាក់សាច់ទទ្រើតគ្រប់គ្នា​ព្រោះមាន​ឈុតអោបថើបល្មមៗតែនាយចឺម គិតតែពីគ្រញិចលើសអ្នកដឹកនាំបញ្ជារនោះ​ពេលប៉ៈពិសី នាយចឺម បែជាលោកមេសា ស្លូតសុភាពមិនហ៊ានកេងចំណេញ​លើរៀម​ច្បង​ផ្ដែសផ្ដាស​ឡើយ​។ទាំង​នេះ​ហើយដែលពិសី ពេញចិត្តច្រៀង​និងសម្ដែងជាមួយពិសី ហើយថ្មីៗ​នេះតារាទាំង២​សម្ដែងរួមគ្នាតាមរយៈបទជាសាច់រឿងដែលពិសី ចេញ​បទ”ទៅៗកុំ​ត្រឡប់​មក​វិញ” ខណៈ​នាយ​ចឺម ចេញបទ”លាហើយ”។

ក្រៅពីសុខ ពិសី តារាចម្រៀងដែលធ្លាប់អះអាងថាមិនប្រកាន់ដៃគូមានដូចជាពេជ្រ សោភា និងលោកខេម ជាដើម។ចំពោះសុខ ពិសី វិញនៅតែរក្សារលំនឹង​ជាតារាស្រីជូរមុខ​គេនៅសាន់ដេទោះជានាងបាត់បង់ដៃគូពិសេសលោកខេម ប៊ុនថៃ ក្ដី។ដោយឡែក​រឿង​ស្នេហាពិសី និងថៅកែសាន់ដេលោកឡាយ សុខចំរើន នៅតែគ្មានតម្រុយ​ពួកគេដឹកដៃ​គ្នា​ចូលរោងការឡើយក្រោយធ្លាយរឿងស្នេហាដ៍រសើបនេះជិត១០ឆ្នាំ៕

RELATED ARTICLES