Thursday, April 25, 2024
Homeតារាខ្មែរសុគន្ធ និសា រក្សារស្ទីលចាស់

សុគន្ធ និសា រក្សារស្ទីលចាស់

ខណៈដែលនៅឆ្នាំ២០២១នេះតារាចម្រៀងមាស សុខសោភា ,ឱក សុគន្ធកញ្ញា និងពេ ជ្រ សោភា ចាប់ផ្ដើមផ្លាស់ប្ដូរការស្លៀកពាក់​និងលេងខ្លួនស៊ិចស៊ី​ជាងមុនដូចជា​មានពេលខ្លះ​ពួកគេហ៊ានបញ្ចេញសាច់គល់ភ្លៅគូរឲ្យភ្ញាក់ផ្អើលនោះងាកទៅមើលតារារួមជំនាន់តារាល្បីៗខាងលើវិញ គឺសុគន្ធ និសា នៅតែរក្សារស្ទីលសុភាពរាបសារដូចមុនដដែល​បើទោះជាពេល​នេះ​នាងក្លាយទៅជាអ្នកលក់ផលិត​ផលដែលគូរណាស់តែចាប់ផ្ដើមហ៊ានបញ្ចេញ​ស្បែក​សាច់​ឲ្យគេឃើញខ្លះឲ្យត្រូវជាមួយផលិតផលមិនគូរម្យទមពេកក្ដី

ប៉ុន្ដែនិសា គ្មានការផ្លាស់ប្ដូរ​នៃការ​លេងខ្លួនរបស់​នាងឡើយ​ពោលគឺនាងមិនចូលចិត្ត​បង្អួតសាច់ដូចគេ​នោះទេ។អ្វីដែលគូរឲ្យ​សរសើរថែមទៀតនោះគឺទោះ​​ជាពេលនេះនិសា បានរៀបការប្ដីបានជាង៣ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានរូប​សម្រស់លេចត្រដែតដដែល​ពោលគឺរូបឆោម​មិនធ្លាក់ចុះ​ទៅតាម​វ័យ​ឡើយ។

សុគន្ធ និសា ត្រូវបានគេផ្ដល់រហ័សនាមថាជាអ្នក​ចម្រៀងម្នាក់ដែលនិយម​តុបតែងខ្លួន​ជាស្ទីលប្រចាំត្រកូលរបស់នាងតែម្ដងនោះគឺស្លៀកពាក់បិទជិតៗបែបសុភាពរាបសារតែ​ស្រស់​ស្អាតគូរ​ឲ្យទាក់​ទាញ​។នៅឆ្នាំ២០២១នេះនិសា ស្ទើតែបានកូនង៉ាបីប្រលែងលេង​ដូចគេ​ទៅ​ហើយ ប៉ុន្ដែគូរឲ្យ​ស្ដាយការដែលនាងកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ នោះធ្វើឲ្យ​ផែនការណ៍​នៃការពពោះ​យក​​កូនដំបូងរបស់នាងមានការផ្លាស់ប្ដូរហើយពេលនេះនិសា នៅតែមិនទាន់​មានសញ្ញា​ផ្ដល់​កំណើតឲ្យកូនទី១របស់នាងបានជោគជ័យនោះទេ បើទោះ​ជាតារារួមទ្រនុំនៅ​ហង្សមាសមាន​ដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ពួកគេរៀបការឬជួប​ស្នេហ៍ក្រោយ​នាង​ពេលនេះសុទ្ធតែមានកូនពម្នាក់១ៗអស់ទៅហើយ។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្ប​ត្តិ​ អា​ណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកនិងជានាយកផ្នែក​ប្រតិបត្តិក្រុមហ៊ុន​មែន​ញូឡាយប្រចាំកម្ពុជាដែលចំណងស្នេហាជាង៣ឆ្នាំនេះនិសា និងស្វាមីមិន​ដែលមានភាព​រកាំ​រកូសជាមួយគ្នាឡើយ បើទោះជាពេលនេះនាងមិន​ទាន់បានសិទ្ធិ(Visa)ទៅរស់នៅ​អាមេរិក​ស្រប​ច្បាប់ក្ដី។

តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តក្រចេះមានឈ្មោះដើមថាប៊ុន សុគន្ធា ហៅសុគន្ធ និសា  ស្ថិត​ក្នុង​ចំណោម​តារា​ដែលយកប្ដីជាបុរសអាណិក​ជនខ្មែរនៅ​អាមេរិក​មានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខិណា,វ៉េត រតនា ,គឹម លក្ខិណា និងសារ៉ាយ សក្ខិណា ជាដើម៕

RELATED ARTICLES