Friday, March 29, 2024
Homeតារាខ្មែរសុគន្ធ និសា រាសីឡើង ក្រោយជាពីកូវីដ៤ខែ

សុគន្ធ និសា រាសីឡើង ក្រោយជាពីកូវីដ៤ខែ

សុគន្ធ និសា ចាប់ការងារធំក្រៅពីសិល្បៈដល់ទៅ២ព្រមគ្នា​នៅរដូវកូវីដនេះ​នោះគឺជា​ធ្វើ​ជាទូរសុឆន្ទៈផលិតផលឲ្យក្រុមហ៊ុន១ និងបុរីធំមួយផ្សេងទៀត។តាមរយៈការលេច​មុខផ្នែក​ជំនួញពេលនេះនិសា ប្រាកដជាទទួលបានតម្លៃខ្លួនខ្ពស់រាប់ម៉ឺន​ដុល្លារជាមិន​ខានក្នុង​តំ​ណែង​​​ជាBAនេះទើបមានការលើកឡើងថាក្រោយជាពីកូវីដនេះខែនិសា មានរាសីល្អ​ឡើង​វិញ​ហើយ។​ទោះជាយ៉ាងណារឿងដែលនិសា មិនទាន់បានសម្រេចនៅឆ្នាំ​២០២១នេះគឺការ​ពពោះកូនដំបូង។

និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​នាងមានគម្រោង​យកកូន​នៅ​ឆ្នាំ​នេះ ព្រោះក្រុមគ្រួសារទាំងសង​ខាងជម្រុញឲ្យយកកូនតាំងពី​ក្រោយរៀបការម្លេះ។យ៉ាង​ណា​និសា ថាចំពោះរឿងយកកូននេះនាងនិងស្វាមីចង់​ឲ្យមានតាមពេលវេលាដែលកំណត់ត្រឹម​ត្រូវមិន​ចង់មានកូនដោយចៃដន្យឡើយ។

សុគន្ធ និសា បានចេញច្រៀងសម្ដែងវិញតាំងពីថ្ងៃទី១ខែកក្កដា ក្រោយពីនាងបានផ្អាក​កាន់ក្បាលមីក្រូជាង៣ខែដោយសារតែតេស្ដវិជ្ជមានកូវីដកាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២១។តាមរយៈការបង្ហាញខ្លួនលើឆាកតន្រ្ដីនៅពេលចុងក្រោយនេះគេឃើញនិសា មានទឹកមុខស្រស់​ថ្លា​​ស្ទើតែ​ដូច​ដើមឡើងវិញហើយទើប​ត្រូវបានក្រុមហ៊ុនធំទាំង២ខាងលើ​ជ្រើសនាងធ្វើ​ជា​BA​។

ប៉ុន្ដែ​​សុ​គន្ធ និសា ក៍ដូចជា​តារា​ល្បីៗ​មួយចំនួនទៀតដែរ មិនទាន់មានបទចម្រៀងផ្ទុះនោះទេ​ព្រោះ​បទចម្រៀងដែលធ្វើរួចអត់​ហ៊ានបញ្ចេញលើទីផ្សារ​ព្រោះខ្លាចខុសពេលវេលា​ដោយសារ​តែកូវីដ ហើយទស្សនិកជនមើលឃើញថាបច្ចុប្បន្ន​អ្នកចម្រៀងស្រីនៅហង្សមាសដែល​មាន​សន្ទុះ​ឡើង​គឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។

សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋឡូវែល៍​សហរដ្ឋ​អាមេរិកកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ដែលចំណងស្នេហាជាង៣ឆ្នាំ​នេះពួកគេមិន​ទាន់ទទួលបានកូនង៉ា១ប្រលែងលេងឡើយ។អ្វីដែលគូស្នេហ៍សុគន្ធ និសា ខុសពីតារា​ផ្សេង​ទៀតគឺតាំងពីមានប្ដីមកនិសា មិនត្រូវបានស្វាមីជូនទៅតាមឆាកតន្រ្ដីដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ។

និសា ធ្លាប់​ប្រាប់​ថាមូលហេតុដែលប្ដី​នាងមិនដែល​ទៅ​តាមនាងដល់ឆាក​តន្រ្ដីនោះដោយសារ​តែគាត់រវល់​ការងារផ្ទាល់​ខ្លួន ម្យាងទៀតនាង​និងស្វាមីមានទំនុក​ចិត្តលើគ្នា។ប៉ុន្ដែ​នាងកាលពីឆ្នាំ​មុនៗពេល​ដែលនាងចេញច្រៀងសម្ដែងនៅតាមខេត្តប្ដីនាងក៍ធ្លាប់ទៅជាមួយដែរហើយពេលច្រៀងចប់មានដំណើរកម្សាន្ដជាមួយគ្នានៅខេត្តនោះតែម្ដង៕

RELATED ARTICLES