Saturday, April 20, 2024
Homeតារាខ្មែរសួស វីសា បាត់មុខ២លើក មិនបារម្ភពិបាកស្ដារមុខ

សួស វីសា បាត់មុខ២លើក មិនបារម្ភពិបាកស្ដារមុខ

សួស វីសា ពន្យាពេលឡើងច្រៀងសម្ដែងលើ​ឆាកតន្រ្ដីជាង៥ខែទៅហើយក្រោយនាង​កើតកូវីដកាលពីដើមខែមីនា ហើយបើទោះជា​ពេលនេះនាងបានជាសះស្បើយជាច្រើនខែ​និងមាន​សុខភាព​វិលមក​រកប្រកតីវិញទៅហើយក្ដី តែវីសា នៅតែពន្យា​ពេលវិលទៅ​កាន់​ក្បាល​មីក្រូ។នេះជាការបាត់មុខពីការច្រៀងរាំរយៈពេលយូខែ ខណៈអំឡុងពេលពពោះនោះវីសា សុំច្បាប់ថៅកែហង្សមាសរយៈពេល១ឆ្នាំដើម្បីថែរក្សាសុខភាព និងសម្រាលកូនឲ្យបានរឹងដៃជើងសិនទើបចេញច្រៀងរាំវិញ។

ទោះជាយ៉ាងណាតាមរយៈការបាត់មុខទាំង២លើកដល់ទៅ១ឆ្នាំកន្លះនេះវីសា ហាក់មិនបារម្ភពីការពិបាកស្ដារមុខក្នុងទីផ្សារចម្រៀងនោះទេ ហើយពេលនេះនាងផ្ដោតងាកទៅរកស៊ីលក់ផលិតផលតាមOnlineច្រើនជាងការចង់ច្រៀងសម្ដែងលើឆាកបើទោះជាមុននេះនាងថានឹកក្បាលមីក្រូនិងក្រុមការងារនៅហង្សមាសយ៉ាងណាក៍ដោយ។

ក្រៅពីសួស វីសា តារាហងហ្សមាសដែលកើតកូវីដដែរហើយពួក​គេបានជាសះ​ស្បើយ​និងវិលមករកឆាកតន្រ្ដីស្ទើតែគ្រប់គ្នាអស់ទៅហើយនោះមានដូចជាសុគន្ធ និសា ,វី ឌីណែត​,ណុប ប៉ារិទ្ធ និង​ថែល​ ថៃ ជាដើម ។ចំពោះសួស វីសា វិញពេលនេះនាងពិបាកប្រជែង​ភាព​លេចធ្លោរនៅទ្រនុំធំហង្សមាសនិងទីផ្សារចម្រៀងលំដាប់ជូរមុខក្រោយពេលមានស្វាមីនិងកូន១គឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរ។ប៉ុន្ដែក្រោយមានប្ដីជិត២ឆ្នាំនេះវីសា បានផ្លាស់ប្ដូរ​ជីវភាពស្ទើតែទាំងស្រុង​បើប្រៀបធៀបពីមុននិងសព្វថ្ងៃព្រោះបច្ចុប្បន្ននាងរស់​នៅផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដថ្លៃៗដូចជាLexus Lx570 ,Lexus Nx200t  និងMazda ជាដើម។

សួស វីសា បានដឹកដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny។ក្រោយមានស្វាមីវីសា បែកសាច់​និង​ឡើងគីឡូជាងមុនហើយនាងព្យាយាមសម្រកឲ្យវិលមក៥០គីឡូវិញ ខណៈដែល​ពេលនេះ​នាងឡើងដល់ទៅជាង៦០គីឡូឯណ្ណោះ។

តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តស្វាយរៀង និងជាម្ចាស់ជ័យលាភីRock Star កាលពីឆ្នាំ២០០៥​របស់Ctnរូបនេះត្រូវបាន​គេ​មើល​ឃើញថានាងមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា ឡើយព្រោះអាចច្រៀងបាន​ច្រើន​ទម្រង់​ដូចគ្នា។ប៉ុន្ដែនៅហង្សមាសវីសា មិនទាន់ក្លាយទៅ​ជាស្រីនាំមុខគេ​នោះទេ​ព្រោះឱក សុគន្ធ​កញ្ញា​ និងពេជ្រ សោភា នៅតែមានប្រៀបជាងគេ៕

RELATED ARTICLES