Friday, April 19, 2024
Homeតារាខ្មែរហេតុអ្វីបាន មុនី្នល័ក្ខ មិនហាមFan?

ហេតុអ្វីបាន មុនី្នល័ក្ខ មិនហាមFan?

អតីតតារាហង្សមាសនាងបាន មុន្នីល័ក្ខ ដែលជាតារាថោន នោះត្រូវបានកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បញ្ចេញសារព្រោះតែFanរបស់នាងបានចូលទៅខមិនរិះគន់អ្នកនាងដោយចោទនាងច្រៀងបទCopyពីបរទេសជាច្រើនបទ។ ប៉ុន្ដែអ្នកនាងកែវពេជ្ជតា ថាបើអ្នកតាមវាយ​ប្រហារមកលើនាងនោះជាFan របស់តារាចម្រៀងម្នាក់នោះ (មុន្នីល័ក្ខ) មែន ហេតុអីបានតារាចម្រៀងផ្ទាល់មិនហាមឃាត់ទង្វើររបស់Fanផង?

អ្នកយកព័តមានយើងបានទូរស័ព្ទទៅបាន មុន្នីល័ក្ខ កាលពីពេលថ្មីៗនេះតាមឆាតហ្វេសបុក ប៉ុន្ដែគ្រាន់តែតេចូលនាងបានចុចផ្ដាច់ទៅវិញទាំងកំពុងOnline ទើបមិនអាចសុំការបំភ្លឺរឿងរ៉ាវទាំងនោះបានឡើយ។ យ៉ាងណាក្រោយអ្នកនាងកែវពេជ្ជតា ទម្លាយ​សារនោះគេឃើញតារាចម្រៀងកំពូលទើសលោកម៉ៃ សុគន្ធ បានចូលទៅខមិនបែបលួងលោមកំពូលតារាចម្រៀងរូបនេះថាសូមកុំឲ្យIdol អន់ចិត្តអីព្រោះនោះជាFanទេមិនមែន(មុនី្នល័ក្ខ)ឡើយ។ប៉ុន្ដែអ្នកនាងកែវពេជ្ជតា បានដឹងមុនលោកសុគន្ធ ទៅទៀតថាអ្នកទាំងអស់គ្នានិងនិយាយប្រាប់គាត់ថា ខមិននោះជារបស់Fan ប៉ុន្ដែអ្នកនាងថាបើជាFan ក៍នាងដឹង ហេតុអីនាងបណ្ដោយ?

គូរបញ្ជាក់ថាបាន មុន្នីល័ក្ខ ជាតារាដែលមានសំនៀងល្អជាងគេនៅថោន បន្ទាប់ពីមាស សុខសោភា ដើរចេញមកនាងច្រៀងបទស្លូវស៊ីដាច់តារារួមដំបូល។យ៉ាងណារឿងរ៉ាវដែលFanរបស់នាងថាអ្នកនាងកែវពេជ្ជតា ថាចម្លងបទពីបរទេស រួមទាំងធ្លាប់លួចកែច្នៃបទរបស់ទូច ស៊ុននិច ច្រៀងទៀតនោះគេមិនទាន់ដឹងថាតើមុន្នីល័ក្ខ បានដឹងរឿងរ៉ាវរបស់Fanរបស់នាងធ្វើដាក់អ្នកនាងកែវពេជ្ជតា នោះដែរឬយ៉ាងណាទេ។ប៉ុន្ដែកន្លងមកមិនធ្លាប់មានព័តមានថាបាន មុន្នីល័ក្ខ និងកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា មានទំនាស់ឬបញ្ហារអាកអន់ចិត្តអ្វីជាមួយគ្នាឡើយ។

បាន មុន្នីល័ក្ខ បានក្លាយទៅជាដៃគូថតភាពយន្ដនៅថោន ជាមួយលោកម៉ៅ ហាជី ក្រោយនាងចាកចេញពីហង្សមាស និងបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងDj ខេក។នៅមិនទាន់មានព័តមានថាមុន្នីល័ក្ខ រកបានគូស្នេហ៍ថ្មីឡើយក្រោយនាងចេញពីហង្សមាសចូលថោន នេះ។តែក្នុងជំនួបផ្ទាល់កន្លងមកមុនី្នល័ក្ខ ថាម្ដាយនាងមិនចង់ឲ្យមានការចុះផ្សារលើសារព័តមានថាទាក់ទងរូបនាងជាមួយDjខេក ទៀតឡើយ៕



RELATED ARTICLES