Wednesday, April 24, 2024
Homeតារាខ្មែរអ៊ីណូ សែនព្រេនជាមួយប្រពន្ធនៅខេត្តបន្ទាយមានជ័យ

អ៊ីណូ សែនព្រេនជាមួយប្រពន្ធនៅខេត្តបន្ទាយមានជ័យ

តារាចម្រៀងសាន់ដេលោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ បានប្រាប់អ្នក​កាសែត​ថា​លោកបានធ្វើពិធីសែនព្រេនជាមួយនារីម្នាក់ឈ្មោះថៃ ម៉ានីតា អាយុ២២​ឆ្នាំមាន​ស្រុក​កំណើត​នៅខេត្តបន្ទាយមានជ័យ ក្រោយពីរូបលោកនិងនាងបាន​ស្រលាញ់គ្នា២​ឆ្នាំ។តារារហ័ស​នាម​ឈ្នះអស់មាសត្រូវរូបនេះថាការដែលលោកសែនជាមួយប្រពន្ធជាចំហនៅពេលនេះដោយសារតែកូវីដមិនស្ងាត់ទើបមិនអាចធ្វើពិធីធំដុំឬរៀបការបាន។យ៉ាងណាថៅកែហ្គារ៉ាស់ឡានរូបនេះថានឹងដឹកដៃប្រពន្ធរៀបការដោយហៅមិត្តភក្ដិមកជួបជុំនៅពេលដែលស្ងាត់កូវីដនៅពេលខាងមុខនេះ។

ជុំវិញតារាចម្រៀងអ៊ីណូ សែនប្រពន្ធផ្អើលអស់តារារួម​អាជីពនេះធ្វើ​ឲ្យមានការលើក​ឡើង​ពីមហាជនថាតើអ៊ីណូ សែនប្រពន្ធទីប៉ុន្មាន?ការជជែកគ្នា​បែបនេះព្រោះធ្លាប់តែ​លេច​ឭថាអ៊ីណូ មិនមែននៅកំលោះនោះទេគឺលោកមានប្រពន្ធកូន២ទៅហើយ ប៉ុន្ដែក្នុងជំនួប​ជាមួយអ្នក​កាសែតកន្លងមកអ៊ីណូ ថាលោកមិននិយាយរឿងប្រពន្ធកូនជាដាច់​ខាតទើបធ្វើ​ឲ្យរឿង​ស្នេហា​តារាចម្រៀងសាន់ដេអាថ័កំបាំងអស់ជាច្រើនឆ្នាំ ហើយស្រាប់តែសា្ងត់ៗអ៊ីណូ អ៊ីណូ សែន​ប្រ​ពន្ធ​ក្មេងជាស្រីស្អាតជាចំហមានទាំង​ចាស់ទុំទាំងសងខាង​ចូលរួមធ្វើជាសាក្សី​នៅពេលនេះតែម្ដង។

គូរំលឹកថាមុនអ៊ីណូ រកបានប្រពន្ធរូបស្រស់នេះលោកបាន​រងការរិះគន់​តាមរយៈ​ការ​ច្រៀងសម្ដែងបទចម្រៀងមួយចំនួននៅរយៈពេលចុងក្រោយនេះថាចម្រៀងលោកលែងមានអ្វីថ្មីឬគ្មានគុណភាព ខណៈដែលកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០ លោកពេជ្រសុភារិទ្ធិ បាន​រងភាពអម៉ាសព្រោះតែត្រូវប្ដីប្រពន្ធមួយគូតាមទារលុយដល់ហ្គារ៉ាសឡានហើយពេលអ៊ីណូ បាញ់ប្រាក់សងចំនួន១១៣៥០ដុល្លារ ទើបម្ចាស់បំណុលស្ងាត់មាត់។

ដោយឡែកក្រោយអ៊ីណូ សែនប្រពន្ធរួចភ្លាមគេឃើញលោកឡើងកាលីពជិះLand CruiserV8 យ៉ាងកាលីព​ជា​មួយ​គូស្នេហ៍ទើបធ្វើឲ្យមនុស្សមួយជំនួនដែលធ្លាប់តែមើលងាយថាអ៊ីណូ ជួបវិបត្តិសេដ្ឋកិច្ចនោះ​លែង​ហ៊ានក្អក។ទស្សនិកជនរងចាំមើលថាតើអ៊ីណូ និងហ៊ានដឹកដៃគូស្នេហ៍ថ្មីរៀបការ​ជាចំហ​នៅ​ពេលខាងមុខមែនឬយ៉ាងណា​ព្រោះតែកន្លងមកធ្លាប់លេចឭ​ថាមាននារីមួយចំនួនច្រើន​តែ​ខកស្នេហ៍ដោយសារតែអ៊ីណូ ពូកែញ៉ែធ្វើឲ្យនាងៗលង់ស្នេហ៍​ហើយថៅកែលក់ឡាន​រូបនេះ​ក៍​ប្រែ​ចិត្ត៕

RELATED ARTICLES