Friday, March 29, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ថ្ងៃខួបប្ដីសំណូម​ពរឲ្យ​លោក​សុខលី ស្រលាញ់ប្រពន្ធតែម្នាក់

ឱក សុគន្ធកញ្ញា ៖ថ្ងៃខួបប្ដីសំណូម​ពរឲ្យ​លោក​សុខលី ស្រលាញ់ប្រពន្ធតែម្នាក់

   ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានបញ្ចេញសារជូនពរប្ដីសំណព្វចិត្តរបស់​នាងនៅថ្ងៃខួប​កំណើត​ថ្ងៃ​ទី១២ខែកញ្ញា ​តែ​នាងមាន​សំណូមពរម្យាងគឺសូមឲ្យលោកសុខលី ស្រលាញ់នាងតែម្នាក់គត់​ហើយជារៀង​រហូត។សុគន្ធកញ្ញា វាចារថា”រីករាយ​ថ្ងៃខួប​កំណើតDaddy អូនសូមជូនពរ​បងស្រលាញ់​អូន​​រហូត តែម្នាក់ ចង់បានអីបងប្រាថ្នាខ្លួន​ឯងផង”។ដើម្បី​លើកទឹក​ចិត្ត​ប្ដី​សុ​គន្ធ​កញ្ញា បាននាំ​លោក​​​សុខលី ទៅមាត់ឆ្នេរមួយដោយអោបរឹតគ្នាយ៉ាងរ៉ូមែន​ទិកដែលធ្វើ​ឲ្យគូស្នេហ៍​តារាជា​ច្រើន​ច្រណែននាងថា​ពិតជាមានក្ដីសុខបំផុត​ក្នុងជីវិតដែលគូស្នេហ៍ណា​ក៍ប៉ងប្រាថ្នាចង់បានជីវិត​ដូច​នាង​ដែរ។

 ស្វាមីឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថាលោក​ជាបុរសសម្បូរមន្ដស្នេហ៍​ម្នាក់ដែលមុន​ក្លាយ​ទៅជាប្ដីតារាចម្រៀង​ល្បីនេះ​លោក​អ៊ឹង សុខលី ធ្លាប់មានព័តមានថាបានប៉ៈស្នេហ៍ជាមួយ​តារា​ស្រីស្អាតៗ​ជា​ច្រើននាក់ ប៉ុន្ដែទីបំផុតប្អូនថៅកែហង្សមាសរូបនេះ​សម្រេច​ចិត្តជ្រើសរើស​សុគន្ធកញ្ញា តែម្នាក់ធ្វើជាភរិយាស្របច្បាប់ហើយតាំង​ពីពួកគេចាប់ដៃគ្នា​ជាង២ឆ្នាំនេះ​មក​លោក​​សុខលី តែងតែងបង្ហាញក្ដីស្រលាញ់ចំពោះប្រពន្ធ និងហៅថា”ជាឧត្តម​ភរិយាៗ”​ទៀត​ផង។

ឱក សុគន្ធកញ្ញា បានផាត់ចោលសំណើរស្នេហ៍ពីមន្រ្ដីធំៗ​ដោយសម្រេចចិត្តប្រគល់​បេះ​ដូងជូនលោកអ៊ឹង សុខលី តាមរយៈ​ការដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៦ខែ​ឧសភា​ឆ្នាំ​២០១៩ ហើយនាងសម្រាលកូនថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់​ឈ្មោះថាអ៊ឹង បញ្ញា​បុត្រ ហៅCharlie។ក្រោយក្លាយទៅជាភរិយានិងម្ដាយគេជាង២ឆ្នាំមកនេះសុគន្ធកញ្ញា តែងតែ​បញ្ចេញ​ពីសុភមង្គលក្នុងគ្រួសារហើយនាងធ្លាប់វាចារថា”បើដឹងថាមានកូនសប្បាយអីចឹងម្លេះ​នាងយកប្ដីយូហើយ”។តាម​គម្រោង​សុគន្ធកញ្ញា នៅតាមយកកូន២ថែមទៀត​ព្រោះនៅ​ថ្ងៃរៀប​ការនាងនាយក្រឹម បានឲ្យយោបល់ថាគូរយកកូនភ្លោះស្រីដូចនាយ​ តែម្ដងទៅ តែសុគន្ធកញ្ញា តបថាចង់​បានភ្លោះ៣មិនមែន២នោះទេ។

 គេកត់សម្គាល់ថាឱក សុគន្ធកញ្ញា ហាក់មានអ្វីៗគ្រប់យ៉ាងដែលនាងប៉ង​ព្រោះពេល​នេះ​នាង​រស់នៅផ្ទះវីឡារស្កឹមស្កៃ​នៅ​បុរីអ័រ​គីដេ(ផ្លូវ២០០៤)ហើយប្អូន​ថ្លៃថៅកែហង្សមាស​រូប​នេះជិះរថយន្ដទំនើបៗដូចជាAudi និងRange Rover និងក្លាយទៅជាតារា​ដែល​មានឥទ្ធិពល​ជាងគេនៅហង្សមាស។ប៉ុន្ដែជាង២ឆ្នាំមក​នេះគេកត់សម្គាល់​ឃើញថាទីផ្សារ​ចម្រៀង​សុគន្ធ​កញ្ញា នៅទ្រឹងមិន​សូវ​មាន​សន្ទុះខ្លាំងដូចមុនឡើយ ខណៈ​ដែល​អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ជឿរជាក់ថាហង្សមាសនឹង​មិនបណ្ដោយ​ឲ្យ​សុ​គន្ធ​កញ្ញា ធ្លាក់ចុះជាដាច់ខាត៕

RELATED ARTICLES