Thursday, April 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖មិនចាញ់រ៉ាប៊ី

ឱក សុគន្ធកញ្ញា ៖មិនចាញ់រ៉ាប៊ី

 ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា ចាប់ផ្ដើមផ្លាស់ប្ដូរការស្លៀកពាក់​ច្រើនក្រោយពី​នាងទើប​ប្រារពខួប​កំណើតគម្រប់​អាយុ​៣៤ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដូចជាថ្មីៗនេះ​គេ​ច្រើនតែឃើញនាងលេង​ឈុតបញ្ចេញសាច់គល់ភ្លៅ​យ៉ាងសខ្ចីម៉ដ​ខៃតែម្ដងទើបធ្វើឲ្យមានការទាក់ទាញបន្ថែមពីលើបទចម្រៀង។ការបង្អួតសាច់ភ្លៅរបស់ប្អូនថ្លៃសុគន្ធកញ្ញា អំណោយផល​ល្អ​ចំពេលដែលនាងសម្រកគីឡូបាន​ឡើងស្វែលជាងមុនទើបធ្វើមានសង្ឃឹម​ក្នុងការប្រជែង​ទីផ្សារចម្រៀងសារជាថ្មី ខណៈ​ដែល​អំឡុងឡើងសាច់កាម៉ាប់ៗជ្រុលបន្ដិចនោះសុគន្ធកញ្ញា ត្រូវ​បានគេលើក​ឡើងថានាងបែកសាច់ឬគីឡូជ្រុលបាត់អស់រាង​ជា​ស្រី​ស្អាត។​ប៉ុន្ដែពេលនេះ​សុគន្ធកញ្ញា ប្រឹងហាត់ប្រាណនិងថែររក្សាររាងស្ទើតែបានដូចដើមវិញទៅហើយ។

  តាមរយៈការហ៊ានបញ្ចេញសាច់គល់ភ្លៅររបស់ឱក សុគន្ធកញ្ញា នៅពេលនេះត្រូវបាន​គេលើកឡើងថានាងស្អាតមិន​ចាញ់​នាងរ៉ាប៊ី ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាតារា​ដែលមាន​ស្បែក​​ភ្លៅស្អាតជាងគេនោះឡើយ។ទោះជា​យ៉ាងណា​ពេលនេះ​មិនមែនតែសុគន្ធកញ្ញា នោះ​ទេ​ដែល​ផ្លាស់​ប្ដូរពីការស្លៀកពាក់នៅឆ្នាំ២០២១នេះពោលគឺមាស សុខសោភា និងពេជ្រ សោភា ក៍តែងតែស្លៀកពាក់​ចេញសាច់ភ្លៅជាញឹកញាប់នៅរយៈ​ពេលចុងក្រោយនេះ​ដូច​គ្នាទៅនិងសុគន្ធកញ្ញា ដែរ ហេតុនេះ​ហើយ​ទើប​ធ្វើឲ្យមហាជនលើក​ឡើងថានៅរដូវកូវីដ​នេះតារា​ល្បីៗ​ចាប់​ផ្ដើមនាំគ្នាបង្អួតសាច់ភ្លៅតែម្ដង។

  ឱក សុគន្ធកញ្ញា មិនសូវមានភាពលេចធ្លោរដូចមុនទេនៅ​រយៈពេល២ឆ្នាំចុង​ក្រោយនេះ​ព្រោះអត់បទផ្ទុះឬបង្ហាញអ្វីដែលថ្មីៗ​ទើបធ្វើឲ្យFanរបស់នាងបារម្ភខ្លាចIdol របស់​ពួក​គេ​ប្រ​ឈមធ្លាក់កូដ។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ,លោកនូ ស៊ឹប​ និង​លោកគួច ខេវិន ធ្លាប់និយាយស្រដៀងគ្នាថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះទេ ហើយការ​មានប្ដីនិងកូនក៍មិនប៉ៈពាល់ដល់ចំនួននៃអ្នកគាំទ្រដែរ។

  តាមព័តមានថាដើម្បីធ្វើឲ្យទីផ្សារស្ទុះឡើងវិញឱក សុគន្ធកញ្ញា ក្រៅពីត្រៀមចេញមុខ​ជាគណៈកម្មារនិងគ្រូ​បង្វិកតាម​កម្មវិធី​ប្រលងច្រៀងនៅរដូវកាលថ្មីដែលដឹកនាំដោយប្ដីនាងនោះនាងក៍ត្រៀមដឹកដៃជាមួយលោកខេម ប៊ុនថៃ ថតរឿង​ឲ្យហង្ស​មាស​ផងដែរ បន្ទាប់ពី​បានអាកខាន​គ្រងតំ​ណែង​តួឯកលើកដំបូងក្នុងភាពយន្ដរឿង”ខ្ញុំមានញាណលើស “ដែល​ជំនួស​ដោយសុខ ស្រី​នាង ព្រោះ​ពេល​នេះសុគន្ធកញ្ញា ពពោះ៕

RELATED ARTICLES