ឱក សុគន្ធកញ្ញា៖ វិលទៅរកស្ទីល២០ឆ្នាំមុន

0
95

  ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលជានាថការីរបាំល្បីមួយរូបនោះបានវិវត្តន៍ខ្លួន​មកជាតារា​ចម្រៀង​សម័យនិងឈ​ឈ្មោះជា​តា​រាស្រីឈានមុខគេនៅហង្សមាសរយៈពេលជាង១០ឆ្នាំមកហើយ តែពេលនេះនាង​ចង់រំលឹកពីស្នាដៃនា​ពេលអតីត​កាលជាង​២០ឆ្នាំមុន​ឡើងវិញទើប​ផលិត​ជា​MV រំលេចទៅ​ដោ​យការបញ្ចេញទេពកោសល្យរាំរបាំរបស់នាង​ហើយ​ស្វា​មី​របស់នាងលោក​អ៊ឹង សុខលី គាំទ្រពេញ​ទំហ៊ឹងតែ​ម្ដង។គេ​កត់​សម្គាល់​ថានេះជាការចេញ​វាយ​លុកទីផ្សារ​ចម្រៀ​ងសារ​ជាថ្មីឡើងវិញ​របស់​សុ​គន្ធកញ្ញា ក្រោយពីនាងបានសម្រកគីឡូដោយ​ជោគជ័យ​ពីកាម៉ាប់​ៗមកជាស្វែល​ស្ទើតែដូចកាលនៅ​ក្រ​មុំ។

ដោយឡែកការ​បញ្ចូលក្នុងMVរបស់សុគន្ធកញ្ញា នូវ​របាំ(នាយរោង)នេះក្រោយពីមុននេះ​តារារួមក្រុមពេជ្រ សោភា បានងាកមក​ផលិតMVមួយ​ដែលបំផុសនូវចាប៉ីដងវែង និងបង្ហាញ​ល្ខោនខោល​ក្នុងន័យអភិរក្ស​កេរ្ដិ៍តំណែល​មរតក​ដូន​តាដែលបន្សល់ឲ្យយុ វ័យចងចាំ។ចំពោះសុគន្ធកញ្ញា ដែលជាអ្នកសិក្សារមកពី​សកលវិទ្យា​ល័យ​ភូមិន្ទវិចិត្រសិល្បៈ​ផ្នែករបាំនោះនាងបានចាត់ទុកថា​ជា​ពេល​វេលាអតីត​កាលដ៍ផូ​ផង់​របស់នាងដែលជាមូលដ្ឋានគ្រឹះដ៍រឹងមាំ​មួយសម្រាប់ធ្វើឲ្យនាងបន្ដអាជីពចម្រៀង​រហូតមកដល់​បច្ចុ​ប្បន្ននេះ។

   ទោះជាពេលនេះឱក សុគន្ធកញ្ញា បានចេញវាយលុកទីផ្សារចម្រៀងសារ​ជាថ្មីតាម​រយៈ​ការឡើងច្រៀងតាមឆាកតន្រ្ដីនៅ​ប៉ុ​ស្ដិ៍ហង្សមាសដែលគ្រប់គ្រងដោយប្ដីនាងដូចដើមឡើងវិញ តែការត្រៀមថតភាពយន្ដជាលើកដំបូងជាមួយលោកខេម ប៊ុនថៃ នៅតែមិនទាន់​ចេញ​ជា​រូប​រាងនោះទេ ទើបធ្វើឲ្យទីផ្សារសិល្បៈរបស់នាងនៅរដូវកូវីដនេះបានត្រឹមនៅទ្រឹង ខណៈ​ដែលអ្នក​ចម្រៀងស្រីនៅផលិតកម្មធំនេះត្រូវបានគេមើលឃើញថាមានសន្ទុះតែនាងរ៉េត ស៊ូ​ហ្សា​ណា ម្នាក់ប៉ុណ្ណោះ។ប៉ុន្ដែអ្វីដែល​សុ​គន្ធកញ្ញា មានសង្ឃឹមថានាងអាច​រក្សារតំ​ណែង​ជា​តា​រាស្រីឈានមុខគេនៅផលិតកម្មបងថ្លៃរបស់​នាងតទៅ​ទៀតបាន​នោះគឺ​ការត្រៀមចេញមុខពីបណ្ដារកម្មវិធីប្រលងចម្រៀងធំៗទាំង៤ផ្សេងៗគ្នាក្នុងនាមជាគណៈកម្មាការនិងគ្រូបង្វឹកThe Voice Cambo​dia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ដែលលោកវណ្ណា អ្នកគ្រប់គ្រងកម្មវិធីខាងលើថានឹង​ចេញតំណើរការរដូវកាលថ្មីនាពេលស្ងាត់​កូវីដខាងមុខនេះហើយ។តែសម្រាប់ទីផ្សារចម្រៀងវិញសុគន្ធកញ្ញា នៅតែត្រូវ​បានអ្នក​ជំនាញ​សិល្បៈយល់ថាស្វាមីនាងលោកអ៊ឹង សុខលី ដែលជានាយកទូរទស្សន៍​ហង្សមាសនិងបងថ្លៃ​នាង​លោកឧកញ៉ាអ៊ឹង ឆៃ​ងួន​ ជាថៅកែហង្សមាសនឹងមិន​បណ្ដោយឲ្យនាងធ្លាក់​ចុះជាដាច់​ខាត៕