Thursday, April 25, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ជួបទុក្ខធំឪពុកលាចាកលោក

ករុណា ពេជ្រ ៖ជួបទុក្ខធំឪពុកលាចាកលោក

ភ្នំពេញ៖ឪពុកលោកករុណា ពេជ្រ ដែលមានជំងឺលើសឈាមនិងដាច់សសៃក្នុងខួក្បាលព្យាបាលរយៈ​ពេល​ជាង៣​ឆ្នាំមកនេះបានទទួលមរណភាពទៅហើយនៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២១នេះដោយលោកពជ្រ បានសរសេសារថា”ប៉ា ខ្ញុំទៅចោលខ្ញុំហើយ សូមប៉ាទៅឲ្យសុខ បើមានជាតិក្រោយកូនសូមកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយ ដែលពោពេញទៅដោយសុភមង្គល”។

  លោកករុណា ពេជ្រ ធ្លាប់បានប្រាប់ថារយៈពេលជាង៣ឆ្នាំដែលឪពុកលោកធ្លាក់ខ្លួនឈឺនេះលោក​បានចំណាយថវិការ​ព្យាបាលអស់ជាង២០ម៉ឺនដុល្លារហើយតែងតែយកលោកទៅពេទ្យយ៉ាងទៀងទាត់ ខណៈពេលពុកលោក​សម្រាកនៅ​ផ្ទះ​មានគ្រូពេទ្យតាមដានសុខភាពលោកជាប្រចាំ។ប៉ុន្ដែឪពុកលោកក្លាយជាមនុស្សរុក្ខជាតិមិនអាចនិយាយស្ដីបានទេ និង​ញាំអាហារតាមរយៈការបាញ់ចូលតាមទុយោ។

លោកថាបានសម្រេចបំណងធំជូនឪពុកតាមរយៈការសង់ផ្ទះវីឡារ​អស់​ប្រាក់ជាង៤០ម៉ឺនដុល្លារនៅខណ្ឌសែនសុខ ដើម្បីឲ្យ ឪពុកបានសម្រាកនៅផ្ទះនោះជាលើកចុងក្រោយ។តែអ្វីដែល​ពេលនេះ​លោកស្រណោះខ្លួននោះ គឺលោកជាកូនទោល ក្រោ យអស់ពីឪពុកកាន់តែមានអារម្មណ៍ឯកោ ខណៈដែលម្ដាយ​ដែលបាន​ចែកផ្លូវគ្នា​ជាមួយឪពុករបស់លោកកំពុងរស់នៅប្រទេស បារាំងនោះ​ក៍ទើបតែបានធូស្រាលពីជំងឺស្រដៀង​គ្នានិងពុកលោកកាល​ពី​ពេលថ្មីៗនេះដែរ៕

RELATED ARTICLES