Friday, April 26, 2024
Homeតារាខ្មែរខេម ៖បន្ដធ្វើចត្តាឡីស័ក

ខេម ៖បន្ដធ្វើចត្តាឡីស័ក

ភ្នំពេញ៖ខេម បានវិលត្រឡប់ពីបារាំងមកដល់ស្រុកវិញកាលពីថ្ងៃទី៦ខែតុលាឆ្នាំ២០២១ តែ​ពេល​នេះលោកកំពុង​ធ្វើចត្តាឡី​ស័ក​តាមគោលការណ៍របស់​ក្រសួងសុខាភិបាលដើម្បី​បង្ការ​កូវីដទើបតែបាន១០ថ្ងៃពោលគឺនៅសល់៤ថ្ងៃទៀតទើបត្រូវបានបញ្ចប់។ដោយសារតែមិនទាន់បានវិលទៅផ្ទះឬធ្វើការនៅផលិតកម្មGalaxyនោះទើបខេម មិនទាន់កំណត់ពេល​វេលានៃការ​ឡើង​​ឆាក​តន្រ្ដី​តាមប៉ុស្ដិ៍ទូរទស្សន៍វិញនោះទេ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ខែតុលាលោកខេម ដែលបាត់មុខពីឆាក​ជាង២ខែរូបនេះថ្លែងថាលោកមិនទាន់អាច​និ​យា​យទុកជាមុនបានទេថាការមកដល់ស្រុកវិញនេះត្រូវត្រៀមធ្វើអ្វីខ្លះគឺទាល់តែចប់ការធ្វើចត្តាឡីស័កសិនបានចាប់ផ្ដើមគិតការងារថ្មីៗ។ចំពោះការឡើងឆាកតន្ត្រីវិញក៍លោកមិនទាន់បានត្រៀមខ្លួនដែរពោលគឺនឹងធ្វើទៅតាមពេលវេលា។លោកខេម ប្រាប់ដែរ​ថាការដើរលេងនៅក្រៅប្រទេស​អស់ជាង២ខែនេះ​លោកមាន​អារម្ម​ណ៍​ស្រស់ថ្លាហើយ​រីករាយច្រើនព្រោះដំណើរ​កម្សាន្ដយូថ្ងៃ​ជាង​លើកមុនៗ។

  ខេម បានដឹកដៃកំពូលស្នេហ៍អ្នកនាងស្រីកា ទៅបារាំងកាលពីថ្ងៃទី២០ខែកក្កដា​ឆ្នាំ​២០​២១ ហើយការដើរលេងរបស់ពួកគេបាន​បង្ហួស​ទៅដល់អាឡឺម៉ង់ និងស្វីសផង​ដែរ។អ្វី​ដែល​ធ្វើ​ឲ្យ​ខេម រីករាយនោះលោកក៍បាននាំគូស្នេហ៍ទៅទស្សនាដោយផ្ទាល់​ការ​ប្រកួតរបស់ក្រុមParis Saint- Germain ជាមួយក្រុមManchester City ក្របខណ្ឌChampions League  នៅពហុ​កី​ឡាដ្ឋានParc des Prince  កាលពីថ្ងៃទី២៨ខែកញ្ញា ដែលក្រុមម្ចាស់ផ្ទះបានយកឈ្នះ ក្រុម​ភ្ញៀវ២ ទល់០ ។

   លោកខេម បានឲ្យដឹងថាចំណាយពីផ្ទះដែលលោកស្នាក់នៅទៅក្លឹបParis បើជិះ​រថ​យន្ដ​មិន​ស្ទះប្រើពេល៣០នាទីដល់។លោកថាក្រៅ​ពីបានទស្សនាដោយផ្ទាល់នូវការ​ប្រកួត​របស់ក្រុមParis ជាញឹកញាប់នោះកន្លងមកលោកក៍ធ្លាប់ទៅមើល​ផ្ទាល់ក្រុមបាល់ទាត់Chelsea របស់ក្រប​ខ​ណ្ឌ​Premier  League  ផងដែរ។

  គេជឿរថាតំណើរកម្សាន្ដជិត៣ខែរវាងខេម និងសង្សារនឹងធ្វើឲ្យចំណងស្នេហា​របស់​ពួក​គេកាន់តែមានភាពរឹងមាំជាមិនខាន ខណៈដែលមុននេះមហាជនសង្ស័យថាខេម មានកូន​២ទៅហើយបើទោះជាលោកនិងគូស្នេហ៍មិនទាន់រៀបការក្ដី៕

RELATED ARTICLES