Thursday, April 25, 2024
Homeព័ត៌មានជាតិពិធីបើកសម្ពោធ មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល

ពិធីបើកសម្ពោធ មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល

មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល គឺជាគំម្រោងមន្ទីរពេទ្យឯកជន ខ្នាតមធ្យម ក្នុងតំបន់ដែលមានបំរើសេវាកម្ម សុខាភិបាល សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ដូចជា ពិគ្រោះ និងវិភាគជំងឺទូទៅ ព្យាបាល វះកាត់ សម្រាកព្យាបាលរយៈពេលខ្លី និង សម្ភព បានបើក អាជីវកម្មរបស់ខ្លួនជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៥  ខែតុលា ឆ្នាំ២០២១។

ការបើកសម្ពោធជាផ្លូវការ មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល បានធ្វើឡើង ក្រោមអធិបតីភាពលោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ ឆ្លៀតក្នុងឱកាសនោះ លោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ បានរំលេចខ្លះៗពាក់ព័ន្ធទៅនឹងការវិវត្តន៍នៃការរីកចម្រើនឥតឈប់ឈ នូវហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាននៃ ខណ្ឌពោធិ៍សែនជ័យ ។ទោះជាយើងទាំងអស់គ្នាកំពុងតែស្ថិតនៅក្នុងបរិបទកូវីដ១៩ យ៉ាងណាក៏ដោយ ក៏លោកនៅតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែក្រើនរំលឹកថា(ដៃម្ខាងទប់ជាមួយកូវីត១៩ ដៃម្ខាងអភិវឌ្ឍសេដ្ឋកិច្ច) ដោយមានការចូលរួមពីធុរៈកិច្ចឯកជន យើងទាំងអស់គ្នាឃើញថានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យបានរំលេចនូវ អាគារកំពស់ ៤ជាន់ នៃមន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល ផ្តល់សេវាកម្មសុខាភិបាល ជាច្រើនផ្នែកផងដែរ។ 

ដោយឡែកលោកវិជ្ជៈបណ្ឌិត ឯក កុសល ដែលជាម្ចាស់គម្រោងមានគោលបំណងបង្កើតមន្ទីរ សម្រាកព្យាបាល ដែលគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃមន្ទីរពេទ្យ មានផាសុកភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់ទាំងអ្នកជំងឺនិងគ្រូពេទ្យ។មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល មានផ្ទៃក្រឡា សរុប 1,398m2

ដែលបែងចែកជា ៥ជាន់(ទាំងជាន់ផ្ទាល់ដី) ដែលក្នុងនោះមាន ៤ជាន់ប្រើប្រាស់ជាមន្ទីរពេទ្យ និងមួយជាន់ប្រើប្រាស់ ជាលំនៅឋាន។

– ជាន់ទី១÷ជាលំហរពាក់កណ្តាលឯកជន មានន័យថាមិនមែនសម្រាប់គ្រប់គ្នានោះទេគឺសម្រាប់តែគ្រូរពេទ្យនិងអ្នកជំងឺ ដែលចាំបាច់ទទួលការព្យាបាលនៅនឹងកន្លែងតែប៉ុណ្ណោះ មុខងារប្រើប្រាស់សំខាន់ៗមានដូចជា បន្ទប់ វះកាត់ បន្ទាប់សម្រាលកូន បន្ទប់សង្គ្រោះបន្ទាន់ និង បន្ទប់សម្រាកអ្នកជំងឺ។

– ជាន់ទី២÷ជាជាន់សម្រាប់អ្នកជំងឺសម្រាក់ ដែលជាន់នេះមានសាលសម្រាក់អ្នកជំងឺចំនួនពីរដែលអាចផ្ទុកអ្នកជំងឺចំនួន២១នាក់ និងមានមុខងារប្រើប្រាស់រួមផ្សេងៗ ទៀតដូច ជាបន្ទប់ប្រចាំការគ្រូពេទ្យ បន្ទប់ទឹកប្រុស ស្រី។ ល។

– ជាន់ទី៣÷ជាជាន់សម្រាប់អ្នកជំងឺសម្រាក់ដាច់ដោយលែកពីគ្នាដែលមានបន្ទប់ធំទូលាយជាន់នេះដែរក៏ប្រើ ប្រាស់ជាលំនៅឋានសម្រាប់ម្ចាស់គម្រោងរស់នៅផងដែរ។

– ជាន់ទី៤÷ ជាជាន់ខ្ពស់ជាងគេក្នុងអគារដែលជាន់នេះប្រើប្រាស់ជាជាន់ឯកជន។មុខងារ ប្រើប្រាស់ នៅជាន់នេះជាលំនៅឋានរបស់ម្ចាស់គម្រោងនិងមានសួនច្បារលើដំបូលផងដែរ។ជាន់ដំបូលបានប្រើប្រាស់សម្រាប់ជាជាន់លំហែរ។ យើងបានរចនាដំបូល ជាដំបូលរៀបស្មើរ

និងមានជណ្តើរដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ឡើងទៅមើលទេសភាពលំហែរកាយបាន។

សូមបញ្ជាក់ផងដែរថា ទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល ស្ថិតនៅអាគារ នាភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ទល់មុខនិងព្រលានយន្តហោះភ្នំពេញ ចូលទៅក្នុងតាមផ្សារព្រែកទាបន្តិច)៕

អត្ថបទ និងរូបភាពដោយខ្ញុំបាទសុខ បូរិន្រ្ទ៏(នគរ៤២)

RELATED ARTICLES