Tuesday, April 23, 2024
Homeតារាខ្មែរពេជ្រ សោភា មានអង្គរក្ស ស្និតដូចគូស្នេហ៍

ពេជ្រ សោភា មានអង្គរក្ស ស្និតដូចគូស្នេហ៍

ពេជ្រ សោភា ទៅណាមកណាស្ទើតែគ្រប់ពេលនាងនាងតែង​តែមានបុរសសំបុរខ្មៅ​ស្រ​អែមខ្ពស់ស្រឡះអាយុខ្ទង់ជាង៣០ឆ្នាំតាមជាប់ស្អិតគ្រប់ពេលវេលាទាំងអស់រហូតដល់ក្រៅស្រុកទៀតផងដែលប្រុសនោះជាអ្នកតាមការពារនាងប្រៀបដូចជាអង្គរក្ស បើទោះជាលោក​គ្មាន​កាំ​​ភ្លើងខ្លីឬIDសម្ញែងក្ដី។មានពេលខ្លះប្រុស​នោះថែមទាំងបង្ហាញ​ស្និតស្នាល​ជា​មួ​យ​សោភា ដូច​គូស្នេហ៍ទៀតផងដូចជាចាប់អោបនាងមិនចង់​ព្រលែងឬតែង​ខ្លួនជាឈុត​កូនកំ​លោះ​​ក្រមុំ​កូរ៉េកៀកកើយគ្នាទៀតផង។តែសោភា ធ្លាប់និយាយយ៉ាងខ្លីថា​ប្រុសនោះ​ជា​ក្មួ​យ​រប​ស់នាង​ទៅ​វិញ។

ពេជ្រ សោភា ជាតារាម្នាក់នៅឆ្នាំ២០២១នេះដែលនាងជិះរថយន្ដថ្លៃៗ​មិនចាញ់តារា​នៅ​ប្រទេសជិតខាងនោះទេដូចជាឡានម៉ាកPorsche ,Audi ,Mercedes ,Bmw និងRange Rover ជាដើមដែលភាគច្រើននាងជាអ្នកកាន់ចង្កូត​ឡានដោយផ្ទាល់និងពេលខ្លះ​បុរសជា​អង្គរក្ស​រប​ស់នាងជាអ្នកបើកជូននាងទៅធ្វើការងារសិល្បៈ។

នៅរដូវភ្ជុំនេះសោភា ក៍មិនហ៊ាន​ព្រលែងបទ​ចម្រៀង​នៅក្នុងដៃចេញច្រើនដែរព្រោះ​ខ្លាចខុសពេលវេលា​តែគេចាប់អារម្មណ៍​ឃើញថា​នាង​បានគ្រងឈុតប្រពៃណីនិងកាន់ចាប៉ីដងវែងក្នុងបទ”ទ្វាបេះដូង”ដើម្បីចូលរួមអភិរក្សឧបករណ៍សិល្បៈបុរាណទើបធ្វើឲ្យមានទស្សនិកជនសរសើរចំពោះតារាហង្សមាសរូបនេះ។

ប៉ុន្ដែគេកត់សម្គាល់ថារយៈពេលជិត៤ឆ្នាំមកនេះសោភា ក្រោយចែកផ្លូវគ្នាជាមួយងួន ចាន់​ដេវីត នោះ​នាង​មិនទាន់រកឃើញដៃគូថ្មីណាដែលសាក​សមជាមួយនាងបំផុតវិញនោះទេ​បន្ទា​ប់​ពីនាង​បានសាកល្បងចាប់ដៃគូច្រៀងជាមួយលោកStep,ហ្សូណូ និងលោកគ្រូភ្លេងមាស សុ​គន្ធ ហៅគ្រួអ៊ួយមក។

អ្វីដែលគូរឲ្យស្ដាយដោយសារតែកូវីដអុកឡុកទើបសោភា បង្ខំចិត្តលុប​ចោល​គម្រោងរៀបការជាមួយប្រុសក្មេងឆឹម សក្កដា នៅឆ្នាំ២០២១នេះតែបុរសរូបសង្ហារនោះស្នើរ​សុំ​នាង​ក្រាបផ្ទឹមនៅឆ្នាំ២០២២ខាងមុខចិញ ប៉ុន្ដែគូរឲ្យស្ដាយសោភា ថាកូវីដនេះ​មិនដឹងកាល​ណា​ចប់​នោះទេ ហេតុ​នេះ​ហើយនាងលែងសន្យាទៀតហើយព្រោះខ្លាចខកចិត្តម្ដងទៀត។

ពេជ្រ សោភា ជាតារា​មេម៉ាយដែលគ្មានទុក្ខព្រោះក្រោយ​លែងប្ដីអាណិកជនខ្មែរ​មកពី​អាមេរិក​លោកឡៅ ឆលី កាលពីឆ្នាំ២០១៦ នោះនាងថាជីវិតនាងពោពេញ​ទៅដោយសិទ្ធិ​សេរី​ភាពនិងគ្មានប្រុសណារំខានឡើយ។យ៉ាងណាចំណងស្នេហាថ្មីរវាងសោភា-សក្កដា នៅ​តែ​មាន​គេសង្ស័យថាអ្នកទាំង២សាងស្នេហ៍”ក្លែងក្លាយ”បើទោះជាសោភា ប្រកែកជា​ញឹក​ញាប់​ក្ដី៕

RELATED ARTICLES