Thursday, April 18, 2024
Homeតារាខ្មែរមាស សុខសោភា៖ ប្រឹងជួយថៅកែ២ច្រក

មាស សុខសោភា៖ ប្រឹងជួយថៅកែ២ច្រក

ភ្នំពេញ៖មាស សុខសោភា បានមើលរំលងផលិតកម្មហង្សមាស និងGalaxyដើម្បី​ទៅចូល​រួម​ជា​មួយផលិតកម្មថ្មីរាម ធ្វើ​ឲ្យ​នាង​បាត់ឱកាសក្នុងការច្រៀង​ដៃគូជាមួយកំពូលតារា​ចម្រៀ​ង​​ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ តែនាងបានចាប់ដៃជាមួយតារា​ចម្រៀ​ង​វ័យ​ក្មេង​ដែល​មាន​សម្ថ​ភាព​ម្នាក់ក្នុងវិស្ស័យចម្រៀងនោះគឺលោកដួង វីរៈសិទ្ធ ។យ៉ាងណាការជ្រកនៅរាម ជិត៧ខែនេះ​មាស សុខសោភា ទោះជាមិនទាន់មានបទណា​ផ្ទុះខ្លាំងដូចមុនមែនតែនាង​បង្ហា​ញពីភាព​រីករាយក្នុង​ការឈជើងនៅផលិតកម្ម​ជើង​ថ្មីនេះក្នុងឋានៈជាតួឯកស្រីប្រចាំ​ផលិតកម្មដែល​គ្មានតារា​រួមទ្រនុំប្រជែងឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើង​ថាការ​ទៅ​ដល់រាម ត្រឹម​រយៈពេលខ្លីនេះសុខសោភា កំពុងតែជួយថៅកែរបស់ខ្លួនដល់២យ៉ាង​ហើយគេជឿរថា​ម្ចា​ស់​ផលិត​កម្មនេះនឹង​ចង​ជើងសុខសោភា តាមរយៈការបន្ថែមកុងត្រាថ្មីថែម​ទៀតជាមិន​ខាន​។ការដែលសុខ សោភា ធ្វើឲ្យថៅកែរបស់​ខ្លួនរីករាយដល់​ទៅ២ក្នុង​ពេលតែមួយនោះ​គឺទី​១៖វត្តមានរបស់សុខសោភា នៅរាម ធ្វើឲ្យបណ្ដារ អ្នក រកស៊ីOnlineផ្សេងៗ​ទៀតពិបាកទប់ទល់​ជាមួយនាងនៅពេលដែលសោភា ចេញមុខលក់ផលិតផលជាមួយថៅកែ ទើបរយៈ ពេលចុង​ក្រោ​យនេះគេឃើញ​អ្នករកស៊ីធំ​ៗបានងាកទៅចុះMOU ជាមួយតារាល្បីៗជាបន្ដបន្ទាប់ដើម្បី​ទប់ទល់​ថៅកែរាម ដែល មានសោភា នៅក្បែរនោះ។ចំណុច​ទី២៖​សុខ​សោភា បានជួយ​ថៅកែ​រប​ស់​ខ្លួនឲ្យ​កាន់តែល្បីថែមទៀតតាមរយៈការអូសដៃ​ម្ចាស់ ផលិតកម្មថតMVជាមួយគ្នា​តែម្ដង​ដែ​ល​នេះ​ជារឿងកម្រមួយដោយសារថៅកែនិងតារាចម្រៀងថត​សម្ដែងជាមួយគ្នាព្រោះចង់ ល្បី​ជា​មួយ​គ្នាដែលមើលទៅ​ទំនាក់ទំនង​សោភា និងថៅកែស្រីស្និតស្នាលគ្នា​ដូចបងប្អូន​ទៅ​ហើយ​។

   តាមរយៈការប្រឹងលើកថៅកែទាំងមុខជំនួញនិងកេរ្ដិ៍ឈ្មោះបែបនេះមាស សុខសោភា ត្រូវបានម្ចាស់ផលិតកម្មមួយនេះបើក​សិទ្ធិឲ្យនាងពេញលេញតែម្ដងដូចជាការច្រៀងសម្ដែងរបស់នាងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយមិនត្រូវបានកាត់ភាគរយ ហើយ​សោភា ថែមទាំងអាច​ច្រៀង​ឬថតMVនៅផលិតកម្មផ្ទាល់ខ្លួនCamtrax ដែលមានស្វាមីនាងលោកអ៊ឹត រ៉ាដា និងបង​ប្រុស​នាង​លោកមាស សុខរតនៈ កំពុងតែគ្រប់គ្រងនោះតាមចិត្តចង់ទៀតផង។​ប៉ុន្ដែគេកត់​សម្គាល់ថារយៈ​ពេលជាង១​ឆ្នាំមក​នេះ​សុខសោភា បានផ្អឹមផលិតកម្មខ្លួនឯងមិនមានបទ​ល្បីៗ​ចេញដូចអំឡុង​ពេល​ដែលនាងច្រៀងនៅថោន ឡើយ។សុខសោភា ធ្លាប់ប្រាប់ថាតាំងពី​ចាប់​អាជីព​​ចម្រៀងរយៈ​ពេល​​ជាង១០ឆ្នាំមកនេះនាងធ្លាប់ច្រៀងកុង​ត្រាតែ២ដងគត់គឺទី១ជាមួយ​ផលិតកម្ម​សាន់ដេ​រយៈ​ពេល១ឆ្នាំនិងទី២ជាមួយរាម រយៈពេល១ឆ្នាំដូចគ្នា។នាងថា​មិនចង់​ច្រៀ​ងនៅផលិត​កម្មណា​ដែលមានកុងត្រា​នោះ​ទេ ព្រោះនាងជាមនុស្សចូលចិត្តសេរីភាព ប៉ុន្ដែ​ពេលខ្លះនាងក៍​អាចធ្វើ​ទៅតាមពេលវេលាផងដែរដូចជាករណីនាងចូលរាម នេះ​គឺទៅច្រៀង​ផង​រកស៊ីផង។

  មជ្ឈដ្ឋានមហាជនបានមើលឃើញថាទោះជាពេលនេះមាស សុខសោភា មិនសូវល្បី​ដូចមុនព្រោះអត់បទចម្រៀងផ្ទុះក្ដី តែ​នាងហាក់មានទឹកមុខស្រស់ថ្លា​និងរីករាយជាងមុននោះគឺ​ដោយសារតែនាងបានសម្រេចនូវបំណងធំដោយ​បើកមុខ​ជំនួញ​ដល់ទៅ២ព្រមគ្នាឲ្យចេញជារូបរាងបាននៅរដូវកូវីដនេះគឺហាងរក្សារសម្រស់ នៅក្រុងតាខ្មៅ និងហាងកាហ្វេនៅក្រុង​ព្រះ​សី​ហនុ ដែលប្រើទុនអស់ជាច្រើនម៉ឺនដុល្លារ។ការមានមុខ​ជំនួញផ្ទាល់ខ្លួននេះបញ្ជាក់ថាសុខ​សោ​ភា មិនពឹង​លើអាជីពចម្រៀង​ទាំងស្រុងដូចមុនទៀតទេ ហើយនាងនិងគូស្នេហ៍បន្ដ​រស់នៅ​ក្នុង​ស្រុកជាច្រើន​ឆ្នាំទៀតមិនមានផែនការណ៍ទៅរស់នៅ​ប្រទេស​កាណាដាដូចកាលពីឆ្នាំ​២០​១១ឡើយ។ដោយឡែកសម្រាប់គម្រោងរៀបការនៅឆ្នាំ២០២១ដែលសុខសោភា ថានឹង​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​នោះត្រូវបានពន្យាពេលគ្មានថ្ងៃកំណត់​សារជាថ្មីឡើយ​ព្រោះតែកូវីដ​មិន​ទាន់​ស្ងាត់ទើបធ្វើឲ្យសោភា ខក​ខាន​គ្រងឈុតកូនក្រមុំជាលើកទី២ បន្ទាប់ពីនាងបានលុបចោល​មង្គល​ការយ៉ាងទាន់ហន់កាលពីឆ្នាំ២០០៩។ទោះជាយ៉ាង​ណា​ចំណងស្នេហាសុខសោភា និង​លោក​គ្រូ​ពេទ្យអ៊ឹត រ៉ាដា នៅតែរឹងមាំក្រោយអ្នក​ទាំង២ចាប់ដៃគ្នាជាង​១៤ឆ្នាំបើទោះជាគ្មាន​កូន​១គ្រាប់ក្ដី៕

                   ហ៊ឹម វិចិត្រ

RELATED ARTICLES