Friday, March 29, 2024
Homeតារាខ្មែរមាស សុខសោភា ៖ផ្អឹបផលិតកម្មខ្លួនឯង

មាស សុខសោភា ៖ផ្អឹបផលិតកម្មខ្លួនឯង

ភ្នំពេញ៖អំឡុងពេលមាស សុខសោភា ច្រៀងនៅផលិតកម្មថោន​ នោះនាងមានទីផ្សារ​ចម្រៀង​ល្អព្រោះមានបទល្បីៗនៅថោន ផងនិងសម្រុកចេញបទផ្ទាល់ខ្លួននៅCamtrax ផងទើបធ្វើឲ្យ​សោភា មានយ៊ីអ៊ុនល្អរហូតទីផ្សារតារាចម្រៀង​ផលិត​កម្មផ្សេង​ៗទៀត​​ពិបាកទប់​ទល់។តែ​តាំងពីសុខសោភា ឈានចូលផលិតកម្មរាម រយៈពេលជាង៧ខែនេះនាង​បានផ្អឹប​ផលិតកម្ម​ផ្ទាល់​ខ្លួនមិនមានចេញបទចម្រៀង១ណាគូរឲ្យចាប់អារម្មណ៍ដូចមុននោះទេ បើទោះជាមាន​ព័ត​មានថា​ថៅកែស្រី​ថ្មីបានបើក​សិទ្ធិឲ្យ​នាងអាចច្រៀងនិង​សម្ដែងនៅCamtraxតាម​ចិត្ត​ចង់ក៍ដោយ។ផ្ទុយទៅវិញនៅរដូវបុណ្យភ្ជុំបិណ្ឌនេះសុខសោភា បែជាដឹកដៃ​ថៅ​កែស្រីរាម ថត​សម្ដែងMVជាមួយគ្នាទៅវិញដែលមើលទៅសោភា កំពុងតែធ្វើឲ្យថៅកែរាម កាន់តែរីករាយ​ហើ​យ​អ្នកទាំង២​ចង់​ល្បីរួម​គ្នាតែម្ដង។

   គូរបញ្ជាក់ថាមាស សុខសោភា ជាតារាស្រីតែម្នាក់ដែលបានបើកផលិតកម្ម​ផ្ទាល់ខ្លួន​ឈ្មោះCamrax ដែលមានស្វាមី​របស់​នាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខ​រតនៈ ជាអ្នកគ្រប់គ្រង។តែនៅពេលដែលសោភា កំពុងតែ​ជក់រក​ស៊ី​ជាមួយថៅកែ​ស្រី​នោះ​ផលិ​ត​កម្មមួយនេះគ្មានសកម្មភាពថ្មីៗដូចកាលនាងច្រៀងនៅថោន ឡើយ។ចំណុច​ទាំង​នេះ​រឹតតែ​ធ្វើ​ឲ្យគេអាចសន្និដ្ឋានបានថាសុខសោភា ទៅរាមគឺដើម្បីផ្ដោតលើការលក់​ផលិតផលមិន​មែន​ជាការវាយ​លុកទីផ្សារ​ចម្រៀង​ដូច​មុនឡើយ។ចំពោះការរាប់អានគ្នាជាមួយថៅកែរាម នោះ​​ធ្វើ​ឲ្យសោភា អាចនឹងបន្ថែមចំនួនកុងត្រា​ថ្មីលើសពី១ឆ្នាំថែម​ទៀតជា​មិន​ខាន ខណៈ​ដែលមាន​ដំណឹងថាហង្សមាសនៅតែរងចាំសុខសោភា ទៅបន្ថែមកំលាំង​បើទោះជាមាន​ការចរចាគ្នា​ជាង​​១០​ឆ្នាំតែមិនបានផលក្ដី។

  មាស សុខសោភា បានទុកចិត្តប្រុសក្មេងដួង វីរៈសិទ្ធ ដោយព្រមចាប់ដៃគ្នា​ច្រៀងឆ្លង​ឆ្លើយ​ទោះជានាងមានអាយុច្រើន​ជាង​និងបទពិសោធន៍​ក្នុងសិល្បៈយូឆ្នាំជាង​ក្ដី។តែការ​ចេញ​បទនៅទ្រនុំថ្មីសុខសោភា មិនទាន់ធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនោះទេ​ព្រោះ​នៅមិនទាន់​មាន​បទផ្ទុះទើបធ្វើឲ្យមានភាពស្រពិចស្រពិលចំពោះ​តំណែងជាតារាចម្រៀងស្រីឈានមុខ​គេរបស់នាងថាតើអាច​នឹងរក្សារបានទៀតឬក៍ច្រៀងលែងល្បី ទៅល្បីខាងលក់ផលិតផលជាង​។ទោះ​ជា​យ៉ាង​ណាអ្នកជំនាញសិល្បៈ​បានលើកឡើង​ថាសុខសោភា មិនទាន់បញ្ចេញ​កំលាំង​អស់​ទេ​នៅ​រាម ព្រោះពេលនេះជាដូវកូវីដ ហេតុនេះហើយគេមិនទាន់អាចវាយ​តម្លៃ​នាង​បាន​នៅពេល​នេះ​​ថាធ្លាក់ឬឡើងបានឡើយព្រោះនៅសល់កុងត្រាដំណាក់កាលដំបូងជិត៥ខែទៀត៕

RELATED ARTICLES