Friday, April 26, 2024
Homeតារាខ្មែរលោកគង់ វិសាល៖បញ្ចេញកម្រងរូប​ភាពអនុ​ស្សាវ​រីយ៍ជាមួយភរិយាគម្រប់ខួប១០ឆ្នាំយ៉ាងមានសុភមង្គល

លោកគង់ វិសាល៖បញ្ចេញកម្រងរូប​ភាពអនុ​ស្សាវ​រីយ៍ជាមួយភរិយាគម្រប់ខួប១០ឆ្នាំយ៉ាងមានសុភមង្គល

ភ្នំពេញ៖កាលពីថ្ងៃព្រហស្បត្តិទី១៤ខែតុលាឆ្នាំ២០២១ អ្នកដឹកនាំកម្មវិធី​សិល្បៈ​ដ៍​មា​នទេពកោសល្យ ពោពេញទៅ​ដោយបទ​ពិ​សោ​​ធ​ន៍របស់ប៉ុស្ដិ៍បាយ័នលោកគង់ វិសាល បាន​ចេញសាររំលឹកពីកម្រងអនុស្សាវរយ៍ស្នេហ៍​ថ្ងៃខួបស្នេហ៍គម្រប់១០ឆ្នាំ​រវាង​លោក​និងភរិយាដ៍ស្រស់ស្អាតអ្នកនាងហេង ហៀង ដែលខ្លឹមសារនោះបង្កប់​ទៅដោយភារសារផ្អែម​ល្ហែមនិង​ប​ញ្ជាក់​ពីទំហ៊ុំ​ដួងចិត្តរបស់លោកស្មោះភក្ដីចំពោះភរិយាជាពិសេសឃ្លារថា”អូនជានារីដំបូងសម្រាប់ជីវិតជីវិតអាពាហ៍ពិពាហ៍របស់បង ហើយ​អូនក៍ជានារីចុងក្រោយ​ដែលបងនឹងត្រូវកាន់ដៃ​ជានិច្ចនិរន្ដរ៍”។ពាក្យពេជន៍​ទាំងនេះគេជឿរថា​វាជាការផ្ដល់ភាពកក់​ក្ដៅបំ​ផុត​សម្រាប់ភរិយាហើយនារីទូទៅចង់បានប្ដីល្អបែបនេះគ្រប់ៗគ្នា។

លោកគង់ វិសាល បានព្រលែងសារទាំងមូល​ទាក់ទងខួបស្នេហ៍១០ឆ្នាំជាមួយ​ភរិយារបស់លោកថា”សូមផ្ញើរ​កម្រង​​រូបភាព​ អនុស្សាវរីយ៍​ ខ្ញុំ​និង​ភរិយា​ រយៈពេល១០ឆ្នាំ​ មក​​​​ដល់​ថ្ងៃ​នេះ​យើង​ទាំង​ពីរនាក់​បានឆ្លង​កាត់វេលា​រស់នៅ ជាមួយគ្នា​បាន១០ឆ្នាំ​ហើយ​ ប្រសិនបេបើមិនមានរឿងអវិជ្ជមាន​ កើតឡើង​ទេ​យើង​នឹងបន្តសាងអនុស្សាវរីយ៍ កាន់ដៃគ្នា​១០ឆ្នាំ​ តៗទៅមុខ ​ ព្រោះ​អូនជានារី​ដំបូងសម្រាប់​ ជីវិត​អាពាហ៍ពិពាហ៍​របស់បង​ ហើយ​អូនក៏ជានារីចុងក្រោយដែលបង​នឹងត្រូវ​កាន់ដៃ​ជានិច្ច​និរន្តរ៍​បង​ចង់ប្រាប់ថា​ បង​ជាបុរសម្នាក់​មានសំណាងណាស់​ ! នៅក្នុងចំណោម​ មិត្តភ័ក្ដិបង​ជិតដិត​ ចំនួន​១០នាក់​បង​ជាមនុស្ស​មាន​សំ​ណាងជាងគេ​ ( ក៏ព្រោះ​តែបងបានភរិយាស្អាត​ដូចជារូបអូន ពូកែ​មើលថែរ​កូនៗនិងក្រុមគ្រួសារបានល្អណាស់​) នេះ​ជាភ័ព្វ​សំ​ណាង​មួយ​ក្នុងចំណោម​ភ័ព្វ​សំណាងជាច្រើន​របស់មនុស្ស​នៅក្នុង​លោក​ប៉ងប្រា​ថ្នា​ រយៈ​ពេល១០ឆ្នាំកន្លងមក​នេះ​ពួកយើង​ទាំងពីរ​យល់ចិត្ត​គ្នាបានច្រើនគូរសម​  មានរឿងរកាំរកូស​ តិចតួចបំផុតដែលយើងខ្វែងគំនិតគ្នា​មានហេតុផល​មួយ​ ( មិនទាន់​សម្រេចបាន)​ បើទោះបីជាយើងមិនទាន់ជោគជយ័រឿង​ទ្រព្យសម្បត្តិ​ ​តាមក្កីស្រម៉ៃចង់បាន​…ក៏ហី​ទៅចុះ តែវាមិនមែន​ជាឧប​សគ្គទេ​ ព្រោះ​​យើង​ក៏ទទួលបានក្តីសុខមួយ​ផ្នែក​ ក្នុងចំ​ណោមក្តីសុខជាច្រើន  សម្រាប់​ជីវិត​ រស់​នៅ​អំពើល្អ​ ប្រកប​ដោយ​គុណ​ធម័​​ការព្យាយាម​ អត់ឆ្មត់​ ការលះបង់​ តស៊ូ​ និង​ភាពស្មោះត្រង់​ រួមជាមួយ​ ទង្វើរ​ត្រឹម​ត្រូវ​ជាច្រើនដែលយើងបាន​ ​​សាង​កន្លងមក សង្ឃឹមថា​​ទេវតា​លោក នឹង​ ​មិន​មើលរំលង​សូមអោយគ្រប់យ៉ាង​ថ្ងៃនេះ​ គាប់ប្រសើរជាងថ្ងៃម្សិលមិញ​ជានិច្ច​។ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៤​ ខែតុលា​ ឆ្នាំ២០២១”។

  ក្រៅពីលាតត្រដាងតាមរយៈសំណេរសារ ផ្ដល់ភាពជឿរជាក់ជម្រៅដួងចិត្តចេញពីបេះដូងចំពោះភរិយានោះលោកគង់ វិសា​ល ក៍បានបង្ហោះរូបភាព​លោក​ជា​មួយ​អ្នកនាងហេង ហៀង តាំងពីថ្ងៃផ្ដើមស្នេហ៍​ដំបូង​រហូត​ដល់ថ្ងៃអាពា​ហ៍ពិពាហ៍និង​មកដល់​ប​ច្ចុប្បន្នដែលអ្នកទាំង២ទទួល​បាន​ចំណង​ដៃ​កូនស្រីប្រុស២នាក់នាក់ផងដែរក្នុងនោះកូនទី១ស្រីឈ្មោះវិសាល ហេងសុម៉ារីយ៉ា អាយុ៩ឆ្នាំនិង​កូនទី២ប្រុស​ឈ្មោះ​វិ​សាល ហេងសុវិសុទ្ធ អាយុ៤ឆ្នាំ។

 អ្នកសិល្បៈរួមអាជីពបានសរសើរលោកគង់ វិសាល ថាជាអ្នកដឹកនាំសិល្បៈម្នាក់ប្រ​កបដោយគុណធ័មហើយលោកបាន​ជួយ​យឹតយោងឲ្យសិល្បករជាច្រើននាក់មកហើយឲ្យមានកេរ្ដិ៍ឈ្មោះក្នុងសិល្បៈមកដល់បច្ចុប្បន្នហេតុនេះហើយបានជាពួកគេមិនភ្លេចគុណនិងនៅតែគោរពលោកវិសាល ដែលបានធ្វើការមួយនេះអស់ជាង២០​ឆ្នាំមកហើយ។អ្វី​ដែលគូរឲ្យកត់សម្គាល់​នោះនៅ​ថ្ងៃ​ខួបស្នេហ៍១០ឆ្នាំលោកវិសាល ធ្វើឲ្យបុរសមិនតិចនាក់ទេដែលច្រណែន​និង​ចង់​បាន​សុភមង្គលដូចលោក​ដោយអ្នក​ខ្លះថា​ភរិ​យា​លោក​ទោះជាមានកូនហើយ​តែសម្រស់នៅតែលេចធ្លោមិន​ចាញ់​តារានោះទេ។ចំណែកលោកវិសាល សង្កត់​ខ្លឹម​សារ​លើ​សំណេរនោះថា​ក្នុង​ចំ​ណោម​មិត្ត​ភក្ដិរបស់លោក​១០នាក់លោកគឺជាមនុស្ស​ម្នាក់ដែលមានសំណាងជាងគេ​ព្រោះបាន​ភរិ​យាមិ​ន​ត្រឹមតែស្រស់​ស្អាត​នោះ​​​ទេតែក៍ជានារីដ៍ច្នើមដែលចេះមើលថែកូន​ៗនិងក្រុមគ្រួសារបាន​ល្អ​ណាស់ ហើយលោកពិតជា​បុរស​មាន​​មោទនភាព​និង​សំណាងក្នុង​ជីវិតដែលរកបានប្រពន្ធល្អ​ដូចក្នុង​ក្ដីស្រម៉ៃ៕

RELATED ARTICLES