Thursday, April 25, 2024
Homeតារាខ្មែរវីរៈ និច្ច ៖រៀបការប្ដីថ្ងៃនេះបញ្ចប់​មន្ទិល​ស្នេហ៍​នាយចឺម!

វីរៈ និច្ច ៖រៀបការប្ដីថ្ងៃនេះបញ្ចប់​មន្ទិល​ស្នេហ៍​នាយចឺម!

ភ្នំពេញ៖តារាចម្រៀងរូបស្រស់របស់ផលិតកម្មសាន់ដេចេង ស្រីនិច្ច ហៅវីរៈ និច្ច ដែលត្រូវ​ជា​ក្មួ​យ​ស្រីរបស់លោកខាន់ ជេមស៍ នោះបានលាភាពក្រមុំត្រឹមវ័យ២៣ឆ្នាំតាម​រយៈការដឹកដៃ​លោ​ក​ខៀវ ពេជ្រ វ័យ២៨ឆ្នាំរៀបការនៅភោជនីយដ្ឋានមីងផាលេស នៅថ្ងៃទី១៦ខែ​តុលា​ឆ្នាំ២០២១នេះ។មង្គលការរបស់ម្ចាស់បទ”សម័យនេះស្រលាញ់​ស្មោះម៉េចស្ទាវ?”រូបនេះធ្វើតែ១០តុ​ឬមានភ្ញៀវ​កំណត់ឲ្យចូលរួមតែ១០តុប៉ុណ្ណោះដើម្បីបង្ការការជួបជុំទ្រង់ទ្រាយធំពិបាកទប់ស្កាត់កូវីដដែលស្រីនិច្ច ប្រាប់ថាភ្ញៀវទាំងនោះ​គឺ​មានតែមិត្តភក្ដិដ៍ជិតដិតបំផុត និងក្រុមគ្រួសារ​ទាំង​សងខាង​ហើយចំពោះអ្នកសិល្បៈ​រួមអា​ជីព​វិញភាគច្រើនគឺមានតែតារា​រួម​ដំ​បូល​សាន់ដេ។តែ​ស្រី​និច្ច ថាមង្គលការមិនអាចព្យាពេល​តទៅ​ទៀតបាននោះទេព្រោះលោកតាអាចារ្យដេញ​ពា​លាទៅល្អនៅ​ថ្ងៃ​នេះ ហើយដោយសារ​តែ​កូនប្រុស​អាយុច្រើនដែរ និងម្យាងទៀតចាស់ទុំទាំង​សងខាង​ចង់ឲ្យការ​ពេលនេះទើប​មិនអាចចាំដល់​ពេល​ស្ងាត់កូវីដនោះឡើយ។

  ការសម្រេចចិត្តការប្ដីរបស់វីរៈ និច្ច ទាំងនៅមិនទាន់ស្ងាត់កូវីដនេះធ្វើឲ្យនាង​ត្រូវបាន​ប​ញ្ច​ប់​ទាំង​ស្រុងរឿងដែលគេសង្ស័យ​ថា​មានទំនាក់ទំនងស្នេហាជាមួយលោកសុខ មេសា ហៅ​នាយចឺម ព្រោះពេលនេះការពិតបានបញ្ជាក់​ច្បាស់ថាស្វាមី​ស្របច្បាប់​របស់នាង​គឺជាលោក​ខៀវ ពេជ្រ ថៅកែផ្ទះសំណាក់អង្គរពេជ្រ នៅខេត្តព្រះសីហនុ ដែលពួកគេបានភ្ជាប់ពាក្យ​ជា​មួយគ្នា​​តាំង​ពី​ថ្ងៃទី៤ខែសីហាឆ្នាំ២០២១ម្លេះ។តាមព័តមានថាវីរៈ និច្ច នឹងត្រៀម​យកកូន​ភ្លាមៗ​តែ​ម្ដង​ក្រោយមានប្ដីនេះ​ព្រោះឪពុកម្ដាយ​ទាំង​សងខាង​ចង់បានចៅព​។ដោយឡែកទាង់​ទងអា​ជីព​​ចម្រៀង​វិញវីរៈ និច្ច ថានាងនៅតែបន្ដច្រៀងឲ្យសាន់ដេដដែលព្រោះ​ប្ដី​នាង​មិនហាមឃាត់​ការ​ងារ​សិល្បៈ​ដែលនាងស្រលាញ់តាំងពីតូចមកនេះទេ។ប៉ុន្ដែនាងថា​ត្រូវបន្ថែម​អាជីពថ្មីមួយ​ទៀត​​នោះ​គឺការធ្វើ​ជំនួញឲ្យដើរទន្ទឹមនិងការងារសិល្បៈតែម្ដង។

  គូរបញ្ជាក់ថាវីរៈ និច្ច ជាអតីតFreshie លេខ២កាលពីឆ្នាំ២០១៤ ហើយនាងបាន​ក្លាយ​ទៅជាតារាចម្រៀងសាន់ដេ ក្រោមការ​ជួយ​ជ្រោម​ជ្រែងពីពូរបស់នាងលោកខាន់ ជេមស៍ ។គេជឿរថាក្រោយវីរៈ និច្ច ការប្ដីចោលនេះនាយចឺម ច្បាស់ជាលៃ​លករកតា​អា​ចារ្យ​ឲ្យ​ដេញ​ពាលាដើម្បីដឹកដៃអូនហ្វា ហ្វា រៀបការឆាប់ៗខាងមុខដែរជាមិនខានឡើយ។ដោយឡែកវីរៈ និច្ច ដែលក្លាយទៅ​ជាភរិយាលោកខៀវ ពេជ្រ នោះនាងក៍ឡើងថានៈជាថៅកែស្រីផ្ទះ​សំ​ណាក់​អង្គរពេជ្រ នៅក្រុងព្រះកំពង់សោម ទៅហើយ៕

RELATED ARTICLES