Thursday, April 25, 2024
Homeតារាខ្មែរGalaxy Navatra កែសម្រួល”Are You Ok?” ខណៈម្ចាស់សំលេងបានលុយទៅសង់ផ្ទះ និង ជួយឪពុកម្ដាយ

Galaxy Navatra កែសម្រួល”Are You Ok?” ខណៈម្ចាស់សំលេងបានលុយទៅសង់ផ្ទះ និង ជួយឪពុកម្ដាយ

ភ្នំពេញ៖”Are You Ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅRemix ផុសលើTik Tok ហើយទទួលបានគាំទ្រ ច្រើនទាំងក្នុងនិងក្រៅស្រុក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះយកទៅ ផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាព យកលុយនោះ ទៅធ្វើផ្ទះនិងជួយម៉ែឪ នាំឲ្យមានជីវភាពប្រសើជាងមុន។

បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់ សំឡេង”Are You Ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថាមានឱកាសមាន លទ្ធិភាព ទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោក នឹងយក ប្រាក់ នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះហើយសល់ មួយចំនួនទៀតទុក ធ្វើដើមរកស៊ី។ បច្ចុប្បន្នផលិតកម្មGalaxy Navatra បានផលិតMV រួចហើយ ដែលតារាចម្រៀង តន់ ច័ន្ទ សីម៉ា គឺជាតារាចម្រៀងតែម្នាក់គត់ ដែលច្រៀងបទ”Are You Ok?” នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះ គន់យ៉ាងចាស់ដៃពីអ្នក លេង លើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោកយឹម តា ស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិត កម្មឲ្យលប់ចោលជា បន្ទាន់ តែម្ដង ដោយតម្រូវឲ្យកែសម្រួល ថតសារជា ថ្មីឡើង វិញ។

គិតមកដល់ពេលនេះ បទ”Are You Ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភព លោករាប់លានវីដេអូ ដោយមិននឹកស្មានថា បទចម្រៀងរបស់ ប្រទេស កម្ពុជាទទួលបានគាំ ទ្រភ្លូកទឹកភ្លូកដី បែបនេះនោះ ឡើយ។ ជាមួយគ្នានោះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណ ដល់អ្នក លេងTik Tok ទាំងអស់ជុំវិញពិភពលោក ដែល បានគាំទ្រពាក្យបទ”Are You Ok?”ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយ រីករាយធ្វើឲ្យ បរទេសស្គាល់ កម្ពុជាកាន់តែ ច្បាស់៕

RELATED ARTICLES