Saturday, April 20, 2024
Homeព័ត៌មានជាតិកម្មវិធីអាហារូបករណ៍ Chen Zhi (ចេន ហ្ស៊ី)ចាប់ ផ្តើមទទួលពាក្យតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី 15 ខែវិច្ឆិកានេះហើយ

កម្មវិធីអាហារូបករណ៍ Chen Zhi (ចេន ហ្ស៊ី)ចាប់ ផ្តើមទទួលពាក្យតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី 15 ខែវិច្ឆិកានេះហើយ

ភ្នំពេញ ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៖ក្រុមហ៊ុន Prince Holding Group ហៅកាត់ថា «ព្រីនស៍គ្រុប» ដែលជាជាពហុក្រុម ហ៊ុន មួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និង រីកចម្រើន បំផុតនៅក្នុងប្រទេសកម្ពុជា ថ្ងៃនេះបាន ប្រកាស បើកទទួល ពាក្យសុំអាហារូបករណ៍សិក្សារថ្នាក់បរិញ្ញាបត្រជាផ្លូវការនៃ អាហារូបករណ៍ Chen Zhi ដែលជាកម្មវិធីរួមសហការគ្នារវាងក្រ សួងអប់រំ យុវជន និងកីឡា (MoEYS) និង មូលនិធិសប្បុរសធម៌ព្រីនស៍ Prince Foundation ។  

សិស្សដែលមានចំណាប់អា រម្មណ៍អាចបំពេញ និងដាក់ពាក្យតាមរយះការស្កែន QR កូដ ដែលមានភ្ជាប់នៅក្នុងផ្ទាំងរូបភាព ឬតាមរយៈតំណរភ្ជាប់ http://shorturl.at/dzGX5 ។ កម្មវិធី នេះ ត្រូវបានធ្វើឡើងសម្រាប់សិស្សសញ្ជាតិខ្មែរ ដែលរៀនថ្នាក់ទី ១២ ក្នុងឆ្នាំសិក្សារ ២០២០ – ២០២១ នេះ ដែលនឹងឆ្លងកាត់ការប្រឡង បាក់ឌុប (BACC II) ឆ្នាំ 2021 នេះតែម្តង។ពាក្យស្នើសុំ នឹង ត្រូវបាន វាយតម្លៃដោយ ក្រសួងអប់រំ យុវជន និងកីឡា ដូច្នេះបេក្ខជនឬ បេក្ខនារី ដែលមាន គុណវុឌ្ឍគ្រប់គ្រាន់នឹងត្រូវបាន ធ្វើតេស្តលើជំនាញសរសេរ និងជំនាញវិភាគរបស់ ពួកគេ ហើយឆ្លងកាត់ការសម្ភាសន៍ជាមួយក្រុម គណ:កម្មាការជំនាញផង ដែរ។ អាហារូបករណ៍ដំបូង ចំនួន ១០០នាក់ដំបូងនេះ នឹងត្រូវផ្តល់ជូនបេក្ខជនដែលទទួលបានជោគជ័យ សម្រាប់អាហា រូប ករណ៍ Chen Zhi ក្នុងឆ្នាំ 2022។ ចំណែកអាហារូបករណ៍ចំនួន 300នាក់ បន្ថែមទៀតនឹងត្រូវបានផ្តល់ ជូនជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2023 ដល់ឆ្នាំ 2025។ ការទទួល ពាក្យនឹងត្រូវបិទនៅម៉ោង12:00ថ្ងៃត្រង់ នាថ្ងៃទី 15 ខែធ្នូ ឆ្នាំ2021។ សម្រាប់ព័ត៌មាន លម្អិត សូមចូលទៅកាន់ ផ្ទាំងផ្សាយដែល មាន ភ្ជាប់៕

RELATED ARTICLES