Saturday, April 20, 2024
Homeតារាខ្មែរកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ៖ថ្លែងអំណរ គុណដល់ពុកម៉ែបងប្អូន ដែលបានគាំទ្រ គម្រោង ដីឡូតិ៏តំបន់ប៉ោយប៉ែត និងបន្ទាយមានជ័យរហូត ទទួលបានជោគជ័យ

កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ៖ថ្លែងអំណរ គុណដល់ពុកម៉ែបងប្អូន ដែលបានគាំទ្រ គម្រោង ដីឡូតិ៏តំបន់ប៉ោយប៉ែត និងបន្ទាយមានជ័យរហូត ទទួលបានជោគជ័យ

(ប៉ោយប៉ែត+បន្ទាយមានជ័យ)៖កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ,មិត្តយុវវ័យ និងអតិថិជនទាំងអស់ដែលបានគាំទ្រគម្រោងដីឡូតិ៏របស់លោកនៅតំបន់ប៉ោយប៉ែត និងបន្ទាយមានជ័យរហូត ទទួលបានជោគជ័យហើយក្រុមហ៊ុនធ្វើការបិតតំណាក់កាលទី១កាលពីថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០២១។លោកខេមរៈ សិរីមន្ដ បន្ថែមថាក្រោយជោគជ័យនៅតំណាក់កាលទី១ នេះក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន បន្ថែមទៀតហើយនឹង ធ្វើការបើកតំណាក់កាលទី២ក្នុងពេលឆាប់ៗនេះ។លោកថាក្រុមហ៊ុននឹងជូនផ្ដល់ជូនព័តមានដល់ បងប្អូនចំពោះគម្រោង ថ្មីនាពេលឆាប់ៗខាងមុខនេះហើយ។

សូមបញ្ជាក់ថាកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បានចេញបោះទុន រាប់លានដុល្លារ ពុះដីឡូតិ៏ចំនួន 200ហិកតា នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅជាប់និងក្រុង ប៉ោយប៉ែតតែម្តង ធ្វើអោយប្រជាពរដ្ឋ សប្បាយរីករាយនិងសាទរជាខ្លាំង ដោយសារ ដីឡូតិ៏របស់លោកមាន តម្លៃទាបខ្លាំងជាងទីផ្សារ គឺត្រឹមតែ​១៩៥០ដុល្លារ ឡើងទៅតែប៉ុណ្ណោះ និងបង់រំលស់ត្រឹមតែ ១០ម៉ឺនរៀលក្នុងមួយខែ ដោយឥត ការប្រាក់ ឬស្មើនិង ៣៣០០រៀល​ក្នុងមួយថ្ងៃ តម្លៃនេះជាតម្លៃដែលទាបជាងគេបំផុតនៅទីផ្សារ និង អាចជួយសម្រួលអោយប្រជាពលរដ្ឋមានលទ្ធភាពក្លាយ​ជាម្ចាស់ អចលនទ្រព្យប្លឹងរឹងស្របច្បាប់ភ្លាមៗ។

មិនតែប៉ុណ្ណោះគម្រោងដីឡូត៍របស់លោក ខេមរៈ សិរីមន្ត កំពុងតែមាន​ការ​អភិវឌ្ឍន៍និងជាតំបន់ដ៏មានសក្តានុពលខ្លាំងមានដូច​ជារោងចក្រឧស្សាហកម្មជាច្រើនកំពុងដំណើរការ,អគារ CASINO ធំៗ​កំពុងសាងសង់,ផ្សារដោះដូរ​ទំនិញខ្មែរថៃ​ធំជាង​គេនៅ​ក្នុងតំបន់,គម្រោងវីឡារជាច្រើនរយខ្នង,ទីលានវាយកូនហ្គោលដ៏ប្រណិត,ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុគ​តេ​ជោឈ្នះៗនិង គម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា,ទំហំឡូត៍ 5m X 20m,មានផ្លូវភ្លោះបេតុង ៣០ម៉ែត្រអមដោយផ្កាក្ងោក និង​ភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង,មានផ្លូវភ្លោះបេតុង ២០ម៉ែត្រ អមដោយដើមដូងប្រេង និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុគ​តេជោឈ្នះៗ,ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី,ប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធលូ, ប្លង់រឹង ស្របច្បាប់ ១០០%។

បងប្អូនអាចទៅមើលគម្រោងដីឡូតិ៏ដោយផ្ទាល់ ឬ អាចទំនាក់ទំនងលេខ ទូរស័ព្ទ Cellcard 078 677 719 , 089 677 719, 095 677 719, Smart, 070 488 856 , 016 488 856 , 010 488 856, Metfone 060 677 719 , 068 677 719, 066 677 719៕

RELATED ARTICLES