Saturday, April 20, 2024
Homeកីឡាអន្ដរជាតិក្លឹបSevilla អាចទឹកភ្នែកដោយសារMan Utd

ក្លឹបSevilla អាចទឹកភ្នែកដោយសារMan Utd

យោងតាមប្រភពព័ត៌មានពីដេលីម៉េល ចេញផ្សាយកាលពីពេលថ្មីនេះបានអោយដឹងថាក្លឹបកំពុង Sevilla បារម្ភខ្លាចបិសាចក្រហម  Man Utd រៀបចំផែនការទិញខ្សែការពារ Jules Kounde នៅក្នុងរដូវកាលដោះដូរខែមករាខាងមុខនេះ ។ 

ក្លឹបបាល់ទាត់នៅក្នុងក្របខ័ណ្ឌអេស្ប៉ាញព្រីមេរ៉ាលីហ្គា ធ្លាប់បានបដិសេធសំណើរ ជាង៥៧លលានដុល្លារ ពី ក្លឹប Chelseaសម្រាប់កីឡាករសញ្ជាតិបារាំងកាលពីរដូវកាលដោះដូររដូវក្តៅកន្លងមកនេះដោយទាមទារឱ្យក្លឹបតោខៀវបំពេញតាមតម្លៃដែលស្នើសុំ ៩៣ លានដុល្លារ។

បិសាចក្រហមចង់យកឈ្នះ Chelsea ដើម្បីទទួលបានហត្ថលេខារបស់ Kounde ខណៈដែលពួកគេសម្លឹងរកកីឡាករខ្សែការពារដើម្បីសដោះស្រាយតំបន់ការពារ  ។

ការចាប់ផ្តើមជីវិតរបស់ Raphael Varane នៅ Old Trafford ត្រូវបានរងទុក្ខដោយរបួស ខណៈដែលការតស៊ូរបស់ Harry Maguire ក៏មានបញ្ហារបួសដែរ។ បច្ចុប្បន្ន Man Utd កំពុងឈរនៅលេខរៀងទី 6 បន្ទាប់ពីចាញ់ 4 ដង កំពុងតាមដានទម្រង់លេងខ្សែការពារ របស់ក្លឹប Sevilla  ហើយក្លឹបនេះអាចលៃលកបានចំពោះតម្លៃខ្លួនកីឡាករ។

ទន្ទឹមនឹងនេះដែរChelseaក៏ចង់ពង្រឹងតំបន់ការពាររបស់ពួកគេខណៈ Thiago Silva, Antonio Rudiger និង Andreas Christensenគ្រោងនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ៕

RELATED ARTICLES