Friday, March 29, 2024
Homeកីឡាអន្ដរជាតិគ្រូបង្វឹកប៉ារ៉ាហ្គាយ ៖ ៦ប្រកួតចុងក្រោយ​ត្រូវលេងដូចវគ្គ ផ្តាច់ព្រ័ត្រ

គ្រូបង្វឹកប៉ារ៉ាហ្គាយ ៖ ៦ប្រកួតចុងក្រោយ​ត្រូវលេងដូចវគ្គ ផ្តាច់ព្រ័ត្រ

គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិបង្កួយយក្សប៉ារ៉ាហ្គាយលោក Guillermo Barros Schelotto បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករត្រូវចាត់ទុកការប្រកួតជម្រុះបាល់ទាត់ ឆ្នាំ 2022 ចំនួនប្រាំមួយប្រកួត​ដែលនៅសល់ ដូចជាវគ្គផ្តាច់ព្រ័ត្រ ខណៈដែលពួកកំពុងប្រឹងប្រែងសម្រាប់កន្លែងនៅក្នុងការប្រកួតបាល់ទាត់នៅប្រទេសកាតា។

លោក Barros Schelotto បានប្រាប់អ្នកយកព័ត៌មានថា យើងមានពេលតិចតួចដើម្បីធ្វើការដែលមានន័យថាយើង មិនទាន់អាចដាក់គំនិតថ្មីណាមួយបាននៅឡើយ។យើងត្រូវតែប្រឈមមុខនឹងគូប្រជែងនីមួយៗ ហើយព្យាយាមយកឈ្នះ។ យើងមិនអាចមើលថយក្រោយបានទេនៅពេលដែលយើងមានការប្រកួតចំនួន6ខាងមុខដែលនឹងកំណត់អនាគតរបស់យើង។

BarrosSchelottoត្រូវបានតែងតាំងជាគ្រូបង្វឹកប៉ារ៉ាហ្គាយកាលពីថ្ងៃទី 20 ខែតុលា តិចជាងមួយសប្តាហ៍បន្ទាប់ពីការបណ្តេញមិត្តរួមជាតិ Eduardo Berizzo ចេញពីតំណែង ។

អតីតគ្រូបង្វឹកក្លឹប Boca Juniors និង LA Galaxy វ័យ 48 ឆ្នាំត្រូវបានចូលរួមដោយបងប្រុសភ្លោះរបស់គាត់ Gustavo ធ្វើជាជំនួយការគ្រូបង្វឹក។

លោកដឹកនាំលើកដំបូងទល់នឹងក្រុមជម្រើជាតិ Chile នៅថ្ងៃព្រហស្បតិ៍ មុនពេលប៉ះជាមួយ Colombia នៅ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

ប៉ារ៉ាហ្គាយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 8 ក្នុងតារាងជម្រុះតំបន់អាមេរិកខាងត្បូងដែលមាន 10 ក្រុម មាន 12 ពិន្ទុពី 12 ប្រកួត។

ក្រុមកំពូលទាំងបួនក្នុងពូលនឹងទទួលបានកៅអីស្វ័យប្រវត្តិក្នុងការប្រកួតបាល់ទាត់នៅឆ្នាំក្រោយខណៈដែលក្រុមចំណាត់ថ្នាក់ទី 5 នឹងឈានទៅវគ្គ Playoff អន្តរទ្វីប៕

RELATED ARTICLES