Saturday, April 20, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖ក្រោយការប្រពន្ធជាង​៤ឆ្នាំងាក​មក​បង្កើតមុខរបជាបន្ដបន្ទាប់

ឆាយ វីរៈយុទ្ធ ៖ក្រោយការប្រពន្ធជាង​៤ឆ្នាំងាក​មក​បង្កើតមុខរបជាបន្ដបន្ទាប់

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកឆាយ  វីរៈយុទ្ធ បានធ្វើជំនួញធំដល់ទៅ២នៅចុងឆ្នាំ២០២១​នោះ​គឺកាលពីខែ១៩ខែ​កញ្ញា​ឆ្នាំ២០២១លោកបានវិនិយោគមន្ទីព្យាបាលកុមារដំរី តាមរយៈការ​ចុះ​ហត្ថ​លេខា​លើអនុស្សរណៈ​យោគ​យល់​សម្រាប់​កិច្ច​ស​ហប្រតិបត្តិការជាមួយមន្ទីពេទ្យមួយ​នេះ​ដោយ​ចំណាយទុនជាច្រើនម៉ឺនដុល្លារ។ រំលងបានតែជាង១ខែពោល​គឺ​កាល​ពីថ្ងៃទី៧ខែ​វិច្ឆិការ​ឆ្នាំ​២០២១ តារាប្រុសលេចធ្លោជាងគេនៅសាន់ដេរូបនេះ​បានដាក់ទុនទៅលើវិស័យ​អចល​នទ្រព្យ​ពុះដីឡូតិ៍ទំហ៊ុំ២២ហិក តា ​នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ដែល​ចំ​ណាយ​លុយក្នុងការ​វិនិ​យោគជាច្រើនសែន​ដុល្លារថែមទៀត។ការងាកទៅរកស៊ី កាន់តែច្រើនរបស់លោកវីរៈយុទ្ធ នៅពេលនេះ​ត្រូវបាន​គេចាប់​អារ​ម្មណ៍ថា​ក្រោយពីលោកបានរៀបការជាមួយ ភរិយាដ៍ស្រស់ ស្អាតអ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៧ ហើយ​អ្នក​នាងចាន់ឌី ជាកូន​គ្រួ​សារអ្នកជំនួញធំនៅក្រុង​កំពង់ចាម នោះធ្វើឲ្យលោកវីរៈយុទ្ធ កាន់តែមានទឹកចិត្ត​ក្នុងការរក​ស៊ីគឺ​ដូច​ពាក្យ​ថា”សំណាប​យោង​ដី ស្រីយោងប្រុស”។ចំណង ស្នេហា ជាង​៣ឆ្នាំនេះ​វីរៈយុទ្ធ-ចាន់ឌី ទទួលបាន​កូនស្រី​ម្នាក់ឈ្មោះវីរៈយុទ្ធ អភិជាតាទេវី ហៅAtara  ដែលពេល​នេះ​មានវ័យជាង២ឆ្នាំ។

  ឆាយ វីរៈយុទ្ធ ធ្លាប់ប្រាប់ថាទោះជាលោកងាកទៅរកស៊ីមុខជំនួញថ្មីៗជាបន្ដបន្ទាប់ក្ដី ប៉ុន្ដែ​លោកនៅតែចេញបទចម្រៀង​និង​ឡើងឆាកតន្រ្ដីជាធម្មតា ។ដោយឡែកទាក់ទងរឿង​យកកូន​ថែមវិញអតីតតារាចម្រៀងBlue Diamond ,M និងBigman រូបនេះ​ថាលោកនឹងយកកូន​១ទៀតនៅរយៈពេល២ឆ្នាំខាងមុខនេះ។

   ក្រៅពីលោកឆាយ វីរៈយុទ្ធ តារាចម្រៀងប្រុសដែលលេចធ្លោរកស៊ីផ្នែកអចលនទ្រព្យ​នៅ​ពេល​នេះមាន​ដូច​ជា​លោក​ខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ជាដើមដែលតារាទាំង៣ដួង​នេះ​មិន​ត្រឹមតែ​អង្រួន​ទីផ្សារចម្រៀងឲ្យមហាជនតាមដានជាប្រចាំនោះទេ ប៉ុន្ដែការរកស៊ីរបស់​ពួកគេ​ក៍ល្បី​ល្បាញ​មិនចាញ់ចម្រៀងឡើយ។ចំពោះលោកឆាយ វីរៈយុទ្ធ វិញពេលនេះ​លោក​មានជីវភាព​ធូធារ និងរស់នៅយ៉ាងមានសុភមង្គលក្រោយមានភរិយានិងកូនស្រី១​ហើយ​ជា​ទូ​ទៅគេឃើញ​លោក​ជិះ​រយន្ដម៉ាកChevrolet៕

RELATED ARTICLES