Friday, April 19, 2024
Homeតារាខ្មែរឈាន នីហ្សា ៖ជឿរជាក់អាជីវកម្មថ្មីរបស់នាង​នឹង​ដំណើរការចុងឆ្នាំនេះ

ឈាន នីហ្សា ៖ជឿរជាក់អាជីវកម្មថ្មីរបស់នាង​នឹង​ដំណើរការចុងឆ្នាំនេះ

  បារាំង៖ឈាន នីហ្សា ទោះជាពេលនេះមិនទាន់មកដល់ស្រុកខ្មែរវិញមែនតែគម្រោង​អាជីវកម្មថ្មីរបស់នាងទាក់ទង​គ្រឿង​សម្អាង​(Cosmetic)គឺបានរៀបចំរួចរាល់អស់ទៅហើយទាំងទីតាំងព្រមទាំងត្រៀមដំណើរការក្នុងពេលដ៍ឆាប់ៗនេះ។ការ​សម្អាង​បែបនេះដោយសារតែពេលនេះស្ថានភាពកូវីដនៅក្នុងស្រុកកាន់តែមានសភាពធូស្រាលហើយមុខរបររកស៊ីទាំង​ឡាយបាន​តំណើរការសារជាថ្មីឡើងវិញនៅរយៈពេលចុងក្រោយទើបនីហ្សា ជឿរជាក់ថានាងអាចចាប់ផ្ដើម​ប្រកបនូវ​មុខរបរដែលខ្លួនឯង​ស្រលាញ់បានហើយ។

អតីតតារាចម្រៀងនិងសម្ដែងរូបនេះ​បានឲ្យដឹងតាមឆាតហ្វេសបុក​ថានាងនឹងចុះ​មកដល់ស្រុកខ្មែរ​នា​ពេល​ដ៍ខ្លីខាងមុខ​នេះ​ព្រោះនាងបានរៀបចំទីតាំងបើកហាងទីក្រុងភ្នំពេញ​និងបានសុំសិទ្ធិពីក្រួងពាក់ព័ន្ធពីការរក​ស៊ីផ្នែកគ្រឿង​សម្អាងនេះ​តាម​ផ្លូវច្បាប់រួចរាល់អស់ហើយ។ប៉ុន្ដែនាងថាមុនមកដល់ខ្មែរនាងនឹងចាប់ផ្ដើមLiveលក់និងបង្ហាញផលិតផលម៉ាកGGNG នោះ​ឲ្យអតិថិជនរបស់នាងបានស្គាល់នៅចុងខែធ្នូឆ្នាំ២០២១ ខាងមុខនេះហើយ។នាងថាទោះជានេះជាមុខរបរមួយថ្មី​សន្លាង​សម្រាប់នាងមែន ប៉ុន្ដែអំឡុងពេលដែលនាងកំពុងរស់នៅបារាំងនេះនាងមាន​បងប្អូននៅក្នុងស្រុកបានចាត់ចែង​ធ្វើ​ការងារ​ទាក់ទងការរកស៊ីនោះជំនួសនាង ហើយពេលដែលនាងចុះមកដល់នឹងតំណើរការតែម្ដង។យ៉ាងណាឈាន នីហ្សា នៅតែ​មិនបញ្ជាក់ថាការការធ្វើឲ្យចឹញជារូបរាងមុខរបរផ្នែកCosmetic នោះនៅតំណាក់កាលដំបូងនាងប្រើ​ទុនប៉ុន្មាននោះទេ​ដោយ​នាង​គ្រាន់តែអះអាងថាដើម្បីរក្សារក្រេឌីតគឺត្រូវតែនាំចូលផលិត​ផលដែលមានគុណភាពហើយការ​ចំណាយទុនក៍អស់​ទៅ​តាមហ្នឹងដែរ។

  គូររំលឹកថាឈាន នីហ្សា បានចេញទៅរស់នៅទីក្រុងប៉ារីសប្រទេសបារាំងរយៈពេលជាង៧ឆ្នាំមកហើយក្រោយ​នាង​រៀបការ កាលពីឆ្នាំ២០១៣ ហើយពេលនេះនីហ្សា ទទួលបានចំណងដៃកូន២នាក់គូឲ្យស្រលាញ់គឺកូនទី១ប្រុសឈ្មោះRichard អាយុជាង ៦ឆ្នាំ និងកូនទី២ស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។នីហ្សា រស់នៅប្រទេសបារាំងនាងមិនដែលចេញច្រៀងសម្ដែងដូច​អតីតតារា មួយចំនួនដែលកំពុងនៅទីនោះទេគឺមើលថែរកូនៗនៅផ្ទះហើយនាងក៍ចុះមកស្រុកខ្មែរជាញឹកញាប់ផងដែរមុនផ្ទុះកូវីដ។នាងថា ទោះជាឃ្លាតពីអាជីពសិល្បៈជាច្រើនឆ្នាំក្ដី ប៉ុន្ដែនៅតែនឹករលឹកដល់អាជីពមួយនេះរួមទាំងមិត្ត​ភក្ដិធ្លាប់រួមការងារ​ជាមួយផងដែរ ហេតុនេះហើយនាងរំពឹងថាមុខរបរថ្មីរបស់នាងក្រៅពីអតិថិជនខាងក្រៅនោះក៍មានមិត្តសិល្បករគាំទ្រផងដែរ៕

RELATED ARTICLES