Tuesday, April 23, 2024
Homeតារាខ្មែរឈាន នីហ្សា ៖រៀបគម្រោងតំណើរការ​មុខជំនួញ​សារជាថ្មី

ឈាន នីហ្សា ៖រៀបគម្រោងតំណើរការ​មុខជំនួញ​សារជាថ្មី

បារាំង៖ឈាន នីហ្សា បានរៀបចំធ្វើអាជីវកម្មទាក់ទងផ្នែក​គ្រឿងសម្អាង(Cosmetic)​សារជាថ្មី​ឡើងវិញហើយ បន្ទាប់ពីស្ថាន​ភាពកូវីដបានវិលទៅមករកស្ថានភាព​ស្ងប់ស្ងាត់និង​ល្អប្រសើរ​ជាង​មុន​នៅពេលនេះ។យ៉ាងណានីហ្សា មិនទាន់​កំណត់​ពេល​វេលានៃការវិលមក​ស្រុកដើម្បី​សម្ពោធ​​​ហាងនោះទេ បើទោះជានាងបានចាក់វ៉ាក់​សាំងគ្រប់ដូសហើយក្រសួង​សុខា​ភិបាល​មិន​តម្រូវឲ្យធ្វើចត្តាឡីស័ក្កក៍ដោយ។ប៉ុន្ដែនីហ្សា ថាមុខរបរថ្មីរបស់នាងនោះ​នឹង​តំណើរការ​ក្នុង​ពេលដ៍ឆាប់ៗនេះហើយ​ដែលមាន​ការរៀបចំហាង​នៅទីក្រុងភ្នំពេញព្រោះនាង​មាន​បងប្អូន​ជាអ្នករៀបចំឲ្យ ខណៈដែលរូបនាងវិញនឹងLive ពីបារាំងសិនដើម្បី​បង្ហា​ញ​​និងលក់ផលិតផលGGNG នៅចុងខែធ្នូឆ្នាំ២០២១នេះទៅអតិថិជន ទម្រាំពេលវេលា​សម​ស្រប​នាងនឹង​ចុះមកដល់​ស្រុក​ខ្មែរ​តែម្ដង។តែនីហ្សា មិនប្រាប់ថាមុខ​ជំ​នួញ​​ដែលនាង​ហៀបនឹងតំ​ណើរ​​ការនៅពេលខាងមុខនេះ នឹងចំណាយដើមទុន​អស់​ប៉ុន្មាន​នោះទេ គ្រាន់តែថាផលិត​ផលនិងអ៊ឺវ៉ាន់ទាំងនោះសុទ្ធ​តែជាម៉ាកល្បីៗនិងមានគុណភាពល្អនាំចូលពីបរទេសហើយ​អតិ​ថិ​ជន​នឹងមានទំនុកចិត្តលើនាងជាមិនខាន។

          គូសបញ្ជាក់ថាឈាន នីហ្សា បានរៀបគម្រោងបើករបរថ្មីទាក់ទងការនាំ​គ្រឿង​Cosme​ti​c​​ និងកាបូបប្រេន ប្រេនម៉ាកល្បីៗ​ពី​​បរ​ទេស​ចូលមកស្រុកខ្មែរតាំងពីចុងឆ្នាំ២០២០មកម្លេះ តែផែនការណ៍នេះត្រូវបានកកស្ទះ​ដោយ​សារ​តែកូវីដ ទើបនាងសម្រេច​ចិត្តផ្អឹប​អស់ជាច្រើនខែ បើទោះជានាងបានរត់ការ​សុំ​សិទ្ធិ​ពីក្រសួងពាក់ព័ន្ធ(License)រួចរាល់តាមផ្លូវច្បាប់អស់ហើយក្ដី។អតីត​តារាសម្ដែងនិងចម្រៀងរូបនេះបានឲ្យដឹងថានៅពេលដែលអាជីវកម្មរបស់នាងចេញជារូបរាងនិងតំណើរការហើយនោះនាងនឹងចុះមកស្រុកខ្មែរឲ្យបានញឹកញាប់ជាងមុន ខណៈដែលក្រោយរៀបការនិងទៅរស់នៅ​បារាំង​ជាង​៧ឆ្នាំ​នោះពេលនេះ​នាងរស់​នៅទីក្រុងប៉ារីស​និងមានកូន២នាក់គឺកូន​ប្រុស​ឈ្មោះ​Richard អាយុ​ជាង​៦ឆ្នាំ ខណៈដែលកូនស្រីឈ្មោះLaura អាយុជាង៣ឆ្នាំ។

ឈាន នីហ្សា បន្ថែមថា​ទោះ​ជានាងបាន​ដើរ​ចេញពីអាជីពសិល្បៈជាច្រើនឆ្នាំក្ដី តែនាងនៅតែស្រលាញ់សិល្បៈដូចដើម ហើយ​មានមិត្ត​ភក្ដិ​របស់នាងមួយជំនួនដែលបន្ដអាជីព​មួយនេះរហូតមកដល់ពេលបច្ចុប្បន្ន​នៅ​តែមាន​ការសួរសុខទុក្ខ​ដល់​រូបនាង​និង​ការ​រាប់អានគ្នាដូចពីមុនដែរ ប៉ុន្ដែមិនសូវបានជួបគ្នា​ដោយ​ផ្ទាល់​នោះទេ។នី​ហ្សា បង្ហើបឲ្យដឹងថា​ការរស់នៅ​ស្រុកគេ​នាង​ជួប​បញ្ហា​​​ពិបាករឿងញាំ​អាហារព្រោះនាង​ចូល​ចិត្ត​ម្ហូបខ្មែរ ហេតុនេះហើយនៅថ្ងៃអនាគតនាង​ចង់មករស់នៅ​ស្រុកខ្មែរ​វិញ ប៉ុន្ដែ​កូនប្រុសស្រី​របស់នាងនឹងបន្ដរស់នៅនិងរៀនសូត្រនៅបារាំង​ហេតុនេះហើយនាង​នឹង​ចុះឡើងៗដើម្បីទៅមើលកូន​និងយក​អ៊ឺវ៉ាន់​មក​ខ្មែរផងដែរ៕

RELATED ARTICLES