Thursday, April 25, 2024
Homeតារាខ្មែរតូតា ៖ព្យាយាមចងជើងប្ដី

តូតា ៖ព្យាយាមចងជើងប្ដី

ភ្នំពេញ៖ស្រីស្រស់ម៉ាក សែនសូនីតា មិនខុសពីឱក សុគន្ធកញ្ញា នោះទេព្រោះមុនរៀបការស្វាមី​របស់​ពួកគេ​មាន​តារា​ស្រី​មួយចំនួនតោងស្នេហ៍ ប៉ុន្ដែក្រោយមានកូនម្នាក់១មកស្រាប់​តែពេល​នេះ​លោកប្ដីតារា​ទាំង២​ស្រលាញ់​ងប់ងប់តែប្រពន្ធ១។សម្រាប់តូតា វិញនាងត្រូវចងចិត្តប្ដី​មិន​ឲ្យ​មើល​ឃើញស្រីណាផ្សេងក្រៅពីនាងទៀតនោះតាមរយៈការ​សម្រកទម្ងន់ឲ្យបាន​៦​គីឡូ​​ថែម​ទៀតពោលគឺបច្ចុប្បន្ននាងមានទម្ងន់៦២គីឡូ តែនាងថាប្រឹងគ្រប់យ៉ាងដើម្បី​ឲ្យ​សល់​ត្រឹមតែ​៥៦គីឡូទេ បន្ទាប់​ពី​ក្រោយ​សម្រាលកូនរួចស្រកអស់១៨គីឡូ ព្រោះអំឡុងពេល​ពពោះ​នាង​ឡើងដល់ទៅ៨០គីឡូឯណ្ណោះ។តូតា ទទួលស្គាល់ថា​ក្រោយ​មានប្ដីនិងកូន១នេះ​រូបរាង​នាង​ពិតជាមានភាពប្រែប្រួលខ្លះមែនដូចជាឡើងគីឡូ និងបែកសាច់ជាងមុន។ប៉ុន្ដែ​ទាក់​ទងអាជីព​សិល្បៈវិញស្វាមីនាងនៅតែអនុញ្ញាត្តិឲ្យនាងបន្ដការងារចាស់តាមចិត្តចង់បើទោះជាលោកមានផលិតកម្មផ្ទាល់ខ្លួនក្ដី។តែតូតា ថាចិត្តនាងគឺមិនទាន់ចង់ថតភាព​យន្ដឆាប់ៗនេះ​ព្រោះកូននៅ​តូច ហេតុនេះហើយទទួលតែការងារសិល្បៈណាដែលខ្លីៗ​ក៍ដូចជាថតត្រឹមស្ពតពាណិជ្ជកម្ម​សិនប៉ុណ្ណោះ។

  តាមព័តមានថាក្រោយតូតា ក្លាយទៅជាប្រពន្ធរបស់លោកប៉ុល វិបូរ នៅនីត មកមាន​តារា​ស្រីស្អាតៗមួយចំនួនដែលធ្លាប់ស្និត​ស្នេហ៍លោកវិបូរ នោះបានដកខ្លួនចេញទៅវិញអស់​ព្រមៗគ្នា​ដោយនាងនាងទាំងនោះនិយាយថាតូតា មិនមែនស្លូតឡើយ។យ៉ាងណាតូតា ដែល​ជាប់អន្ទាក់ស្នេហ៍លោកនីត រហូតក្លាយទៅជាភរិយានាពេលនេះដោយសារ​តែនាងត្រូវប្ដីថៅ​កែផលិត​កម្មនេះលើកឲ្យធ្វើជាតួឯកជាបន្ដបន្ទាប់ផងដែរ ហេតុនេះហើយគេជឿរថាតូតា នឹង​ប្រើឥទ្ធិពលរបស់ខ្លួន​តាមរយៈការជ្រើស​រើសតួឯកនៅផលិតកកម្មប្ដីរបស់នាងដោយខ្លួនឯងជាមិនខានក្រោយពីនាងឡើងថាឋានៈជាថៅកែស្រីផលិតកម្មAngkor Picture ព្រោះបើឲ្យប្ដី​លើកតារាស្រីស្អាត​ផ្សេងខ្លាចលោកនីត រកបានប្រពន្ធ១ទៀត។

   ម៉ាក សែនសូនីតា បានផាត់ចោលសំណើរស្នេហ៍លោកឧកញ៉ាមេធាវីល្បី​ឈ្មោះម្នាក់​និង​មន្រ្ដីប៉ូលីសជាន់ខ្ពស់ម្នាក់ផងដែរ ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយលោកពោះម៉ាយលោកប៉ុល វិបូរ  ដោយមិនក្វល់តំណែងជំទាវ។តូតា បានដឹកដៃលោកនីត រៀប​ការកាលពីថ្ងៃទី១៦ខែមីនា​ឆ្នាំ២០២០ ហើយនាងសម្រាលកូនប្រុសថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាប៉ុល បូនីតតូ ។ក្រោយមានប្ដីនិងកូន១នេះតូតា បានបង្កើតមុខរបរថ្មីដល់ទៅ៤ព្រមគ្នាគឺ​ហាងលក់​គ្រឿង​អលង្ការ,ភោជនីយដ្ឋាន,កិសិដ្ឋានចិញ្ចឹម​គោ និងចិញ្ចឹមពពែ។តារាកូន១តូតា ដែលធ្លាប់​គ្រង​តំ​ណែង​ជាតួឯកធំៗជាច្រើនរឿង​មកហើយនោះត្រូវ​បាន​គេមើល​ឃើញថា​នាងក៍ចុះ​ខ្សោ​​ទីផ្សារ​សិល្បៈ​ដូចតារាមួយចំនួនទៀតដែលមានកូន១ដែរមានដូចជានាងនៅ សុនិតា,ផាត់ ផាន់ណា និងលី ម៉ារី​ណា ជាដើម។ប៉ុន្ដែតូតា ធ្លាប់ប្រាប់ថាក្រោយមានស្វាមី​នាងផ្ដោត​លើការ​ធ្វើ​ជំនួញ​ច្រើនជាងលេងសិល្បៈ៕

RELATED ARTICLES