Saturday, April 20, 2024
Homeតារាខ្មែរតើមាស សុខសោភា ៖នឹងក្លាយទៅជាដៃគូ​របស់​ឆន សុវណ្ណារាជ?

តើមាស សុខសោភា ៖នឹងក្លាយទៅជាដៃគូ​របស់​ឆន សុវណ្ណារាជ?

 ភ្នំពេញ៖មាស សុខសោភា បានអាកខានក្នុងការធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ បន្ទាប់ពីការចចាររវាងសោភា និងហង្សមាសត្រូវបរាជ័យកាលពីចុងឆ្នាំ២០២០ ទើបធ្វើ​ឲ្យ​សោ​ភា ងាកទៅចូលរាម ហើយត្រូវផលិតកម្មជើងថ្មីនេះទាញម្ចាស់​ពានI Am A Singer Cambodia រដូវកាលទី១លោកដួង វីរៈសិទ្ធ ពីហង្សមាសមកធ្វើជាដៃគូរបស់សោភា រយៈពេលជាង​៩ខែ​ទៅ​ហើយ។យ៉ាងណាតាមព័តមានថាថៅកែរាម ពេញចិត្តសម្ថភាពតារា​ចម្រៀង​រោមទ្រួង​ច្រើន​លោកឆន សុវណ្ណារាជ ហើយទំនាក់​ទំនងរវាងសោភា និងលោករាជ ក៍ស្និតស្នាល​គ្នាទៀត​ទើប​​ធ្វើឲ្យមានការជម្រុញពីFan ទាំងសងខាងចង់ឃើញតារាទាំងពីរ​ចាប់​ដៃ​​គូគ្នា​ច្រៀង​ឆ្លង​ឆ្លើយដើម្បីឲ្យសោភា មានដៃគូថ្មីមួយទៀតបន្ថែមពីលើលោកដួង វីរៈសិទ្ធ ។ដោយឡែក​លោក​សុវណ្ណារាជ មុននេះក៍បង្ហាញពីភាពស្និតស្នាលជាមួយថៅកែរាម ផងដែរដូចជា​លោកបាន​ទៅ​Live លក់ផលិតផលររបស់ម្ចាស់ផលិតកម្ម​មួយនេះដ៍គូ​ឲ្យភ្ញាក់ផ្អើលទើបអ្នកជំនាញសិល្បៈ​បាន​​លើកឡើងថារឿងសោភា ធ្វើជាដៃគូរបស់លោកសុវណ្ណារាជ នៅតែ​អាច​ទៅ​រួច។ប៉ុន្ដែអ្នក​ជំនាញធ្វើភ្លេងម្នាក់ឲ្យសុខសោភា ច្រៀងជាច្រើនបទកន្លងមកនោះបានបង្ហើប​ឲ្យដឹង​ថាសុខ​សោភា និងសុ​វណ្ណា​រាជ រាប់អានគ្នាជាយូឆ្នាំមកហើយ។

 Composer ម្នាក់បានលើកឡើងថាមាស សុខសោភា និងឆន សុវណ្ណារាជ រាប់អាន​គ្នា​តាំងពីឆ្នាំ២០០៤អំឡុងពេលអ្នកទាំង២​ច្រៀង​នៅCb ឬU2 ម្លេះ ហើយកន្លងមកពេល​សុវណ្ណា​រាជ ទៅច្រៀងនៅកាណាដា សោភា ដែលមានប្ដីនៅទីនោះជូនដើរលេង។ចំពោះ​រឿង​សុ​វណ្ណា​រាជ ទៅលក់ផលិតផលរបស់ថៅកែរាម នោះជាសញ្ញាភ្លើងខៀវមួយដែរសម្រាប់ការ​អាច​នឹងមានភាគរយខ្លះ​ទៅ​ហ្នុង(រាម) តែតាមលោកយល់នោះគ្រាន់តែជាការរកស៊ីច្រើន​ជាងព្រោះ​នៅហង្សមាសទោះជាសុវណ្ណារាជ មិនអាចឈ​ក្នុង​តំណែងលេខ១ក្ដីតែផលិតកម្ម​មួយនេះបាន​ចង​ជើងលោកទៅហើយនោះគឺធ្វើជាគណៈកម្មាការThe Voice Cambodia និង​Cam​bodian Idol ជាដើម។

  មាស សុខសោភា ក្រៅពីអាកខានធ្វើជាដៃគូចម្រៀងជាមួយលោកខេមរៈ សិរីមន្ដ ព្រោះ​ការ​ចចារបរាជ័យនៅហង្សមាសនោះ​នាងក៍បាត់ឱកាស​ក្នុងការឆ្លងឆ្លើយជាមួយ​លោក​ព្រាប សុវត្ថិ នៅGalaxy ផងដែរ ដោយមានព័តមានថាសោភា មិនចាប់អា​រម្មណ៍​​​ផលិត​កម្ម​មួយនេះ តែតារារាម រូបនេះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាGalaxy​មិនដែលទាកទង​មក​នាងម្ដង​ណា​ឡើយ​។ប៉ុន្ដែទោះជាសោភា ដែលបែកផលិតកម្មជាមួយសុវណ្ណារាជ ជាង១០ឆ្នាំ​ទៅហើយ​ក្រោយU2 បិតទ្វារនោះក៍តារាទាំង២​ធ្លាប់​ច្រៀង​ដៃគូជាមួយ​គ្នាជាញឹកញាប់តាម​បណ្ដារ​កម្មវិធីផ្សេងៗរួមទាំងConcertsតាមប៉ុស្ដិ៍ទូរទស្សន៍ផងដែរ ហើយអ្នកគាំ​ទ្រពេញ​ចិត្ត​តារា​ទាំង២ថាមានទឹកដមសម្លេងស៊ីចង្វាក់គ្នាល្អទៀតផង។

  មាស សុខសោភា ត្រូវបានគេផ្ដល់រហ័សនាមថាជាអ្នកចម្រៀង​សំនៀងផ្អែមម្នាក់​ដែល​ច្រៀងបទស្លូវជាង១០ឆ្នាំមកនេះ​ស្ទើ​តែគ្មានអ្នកចម្រៀងស្រីរូបណានាយុគសម័យថ្មីនេះធ្វើបានល្អជាងនាង។តែការចាកចេញពីថោន ជាង១ឆ្នាំធ្វើឲ្យសោភា នៅ​ទ្រឹងបើទោះជាទៅដល់​រាម ​នាង​ក្លាយទៅជាតួឯកហើយត្រូវប្រុសក្មេងវីរៈសិទ្ធ និពន្ធបទចម្រៀងឲ្យច្រៀងជាបន្ដបន្ទាប់ក្ដី តែ​សោ​ភា បែជាមកល្បីបទ”Friday Night”ដែលច្រៀងនៅថោន ទៅវិញ។ទោះជាយ៉ាងណាអ្នក​ជំនាញសិល្បៈបានលើក​ឡើងថា​សោ​ភា នឹង​ត្រូវថៅកែរាម ចងជើងដោយមិនអនុញ្ញាត្តិ​ឲ្យ​នាងដើរ​ចេញពេលចប់កុងត្រានៅតំណាក់កាលដំបូង​នៅរយៈពេលជាង​៣ខែ​ទៀតនោះឡើយ ព្រោះថាសោភា មករាម គឺផ្ដោតលើការរកស៊ីលក់ផលិតផលជាជាងការ​ចង់ល្បីក្នុងការ​ច្រៀង​ថែមទៀត។

  មហាជនកត់សម្គាល់ថាតាំងពីមាស សុខសោភា ចូលរាម ពេលនេះនាងតែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែមជាមួយស្វាមីអាណិក​ជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា ជាងមុនព្រោះ​ក្រោ​យ​ពីពួកគេចាប់ដៃគ្នារយៈពេល១៤ឆ្នាំមកអ្នកទាំង២​ទើបតែ​សម្រេច​គោលដៅក្នុងការធ្វើ​ជំនួញ​ផ្ទាល់ខ្លួននៅឆ្នាំ២០២០តាមរយៈការបើកហាងកាហ្វេ នៅក្រុងព្រះសីហនុ និងហាងរក្សារ​សម្រស់​នៅតាខ្មៅ។តែតាមព័តមានថាសោភា និងស្វាមីចង់សម្រេច​ក្ដីសុបិន​រួមគ្នាមួយ​ទៀត​នោះគឺការបើកយាន​ដ្ឋានក្នុងក្ដីស្រម៉ៃ​របស់​ពួកគេដែលស្រលាញ់ជាច្រើនឆ្នាំមកហើយ។ដោយឡែកទាក់ទងរឿងរៀបការវិញសោភា អាចនឹងរៀបផែនការណ៍​សារជាថ្មី​នៅឆ្នាំ២០២២ បន្ទាប់​ពី​នាង​បរាជ័យ​គ្រងឈុតកូនក្រមុំមែនទែនកាលពីឆ្នាំ២០០៩ និង២០២១៕

                                                                                              

RELATED ARTICLES