Thursday, April 25, 2024
Homeតារាខ្មែរនាយចឺម ៖ចាប់ផ្ដើមយកសង្សារទៅ​អោប​នៅ​ឆាក​តន្រ្ដី

នាយចឺម ៖ចាប់ផ្ដើមយកសង្សារទៅ​អោប​នៅ​ឆាក​តន្រ្ដី

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានយកសង្សារថ្មីសំ​ណព្វ​ចិត្តអ្នកមេម៉ាយកូន១សេង សុខគីម ទៅកៀកកើយគ្នានៅឆាកតន្រ្ដីតែម្ដងហើយលោកមេសា​ថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។យ៉ាងណា​ក្រោយ​នាយចឺម ផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់សខ្ចីល្វក់មកនាយ បានយកចិត្តទុកដាក់លើសពីសង្សាររបស់នាយ មុនៗ​ទាំង​អស់ដូចជាការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេកហើយពេលលោកមេសា ទៅដើរលេងនៅទីណាឆ្ងាយនាយ មាន​អារម្មណ៍ថាស្ដាយបើសិនជានាងសុខគីម មិនបានទៅចូលរួម។ចំណែកអតីតសង្សារនាយចឺម នាងហ្វា ហ្វា វិញ​ក្រោយ​ពី​យំ​ហើមភ្នែកអស់ជាច្រើនថ្ងៃពេលនេះនាងលែងក្វល់ពីនាយចឺម ទៀតហើយនិងចាប់ផ្ដើមងាកមកលេងខ្លួន​សារជាថ្មីឡើង​វិញ​ដូចជាការទៅកែពង្រីកសុដន់ជាដើម តែគេមិនដឹងថានាយចឺម នៅស្ដាយសង្សារចាស់ឬអត់នោះទេ ព្រោះថាពេលនេះនាយ កំពុងតែពេញចិត្តស្ដូកសង្សារថ្មីរហូតប្រកាសថានាយ សុំបញ្ឈប់យកសង្សារថែមត្រឹមនេះហើយ។

គូរបញ្ជាក់ថាការយកសង្សារដើរតាមឆាកតន្រ្ដីនិងកៀកកើយគ្នានៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់នាយចឺម នេះមិនមែនជា​លើកទី១នោះទេ ប៉ុន្ដែអំឡុងពេលដែលនាយចឺម ភ្ជាប់ស្នេហ៍ជាមួយសង្សារទី១នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,សង្សារទី២​នាង​ពុធ ស្រីខួច រួមទាំងសង្សារទី៣នាងហ្វា ហ្វា ហៅស្រីយី ក៍នាយ ធ្វើបែបនេះដូចគ្នាទាំងអស់ ដែលសកម្មភាព​នេះគឺ​ខុសពី​តារា​ចម្រៀងល្បីៗដ៍ទៃទៀតដែលពួកគេកម្រយកសង្សារដើរតាមឆាកកាន់កាបូបឲ្យបែបនេះណាស់។តែនេះជាយុទ្ធ​សាស្រ្ដ​របស់​នាយចឺម ដើម្បីធ្វើឲ្យបណ្ដូលចិត្តរបស់នាយ មានទំនុកចិត្តកាន់តែខ្លាំង។

យ៉ាងណាគេជឿរអ្នកមេម៉ាយសេង សុខគីម នឹងមិន​ប្រឈមហូរទឹកភ្នែកជោគថ្ពាល់ដូចនាងស្រីយី ឡើយព្រោះថាមើលទៅ​ពេលនេះ​នាយចឺម ហាក់ច្បាស់លាស់​និងសង្សារ​ទី៤​រូបនេះ​ខ្លាំងណាស់រហូតសម្របខ្លួនដូចពាក្យថា”ស្រលាញ់មេ បំពេរ​កូន​”ទៀតផង។ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់អ្នកយក​ព័តមាន​យើងតាមទូរស័ព្ទថានាយ មិនទាន់គិតគូដល់រឿងរៀប​ការជាមួយ​សង្សារ​ថ្មីនាងសុខគីម នោះទេ។អតីតអ្នកកំប្លែងCtnរូបនេះ​នៅតែប្រើពាក្យថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយ ត្រឹម​សង្សារ​មិនដឹងថាមានរឿង​អ្វីកើតឡើងឡើយ។មហាជន​រងចាំមើលថាតើនាយចឺម អាចរក្សារសង្សារទី៤បានដែរឬអត់?

RELATED ARTICLES