Friday, March 29, 2024
Homeតារាខ្មែរបាន មុនី្នល័ក្ខ ៖ចេញពីពេទ្យវិញហើយ ​ក្រោយ​អាការៈ​ជំងឺក្រពះនិងពោះវៀនបានធូស្រាល

បាន មុនី្នល័ក្ខ ៖ចេញពីពេទ្យវិញហើយ ​ក្រោយ​អាការៈ​ជំងឺក្រពះនិងពោះវៀនបានធូស្រាល

   ភ្នំពេញ៖តារាចម្រៀងថោននាងបាន មុន្នីល័ក្ខ បានលុបចោលភ្លាមៗចំពោះគម្រោងចេញច្រៀង​សម្ដែងតាមបណ្ដារ​កម្មវិ​ធីមួយចំនួនក្រោយពីនាងធ្លាក់ខ្លួនឈឺចូលដេកពេទ្យជាបន្ទាន់កាលពីថ្ងៃទី២៣ខែវិច្ឆិការ ធ្វើឲ្យFanតារាចម្រៀង​រូប​ស្រស់​នេះផ្ញើរសារជូនពរនាងឲ្យនាងឆាប់ជា​វិញ​ជា​បន្ដ​បន្ទាប់។ទោះជា​យ៉ាង​ណាមុន្នីល័ក្ខ បានប្រាប់អ្នកយកព័តមានយើង​តាម​ឆាកហ្វេសបុកកាលពីរសៀលថ្ងៃទី២៤វិច្ឆិការ ថាពេលនេះនាងបានចេញពីពេទ្យវិញហើយព្រោះ​សុខភាពនាងបាន​ប្រសើ​ឡើងវិញ។មុន្នីល័ក្ខ ថាតាមពិតនាងមានជំងឺក្រពះនិងពោះវៀនធ្វើទុក្ខទើបត្រូវចូលពេទ្យព្យាបាលតែម្ដង ប៉ុន្ដែឥឡូវបានធូហើយ​ច្រើនហើយនិងចេញទៅសម្រាកនៅផ្ទះវិញ។នាងថានេះជាលើកទី១ដែលឈឺក្រពះនិងពោះវៀនរហូតចូលពេទ្យបែបនេះ ព្រោះមុនៗនាងមិនដែលមានអាការៈធ្ងន់ធ្ងបែបនេះទេ។

   បាន មុន្នីល័ក្ខ បានចាកចេញពីហង្សមាសក្រោយផុតកុងត្រា​ហើយនាសម្រេចចិត្តជ្រក​នៅថោន ត្រូវ​បាន​ទស្សនិកជន​មើលឃើញថានាងមានទឹកដមសម្លេងច្រៀងបទ​ស្លូវបាន​ល្អ​ជាង​គេនៅ​ផលិត​កម្មមួយនេះក្រោយមាស សុខសោភា ចាក​ចេញ។ប៉ុន្ដែមុន្នីល័ក្ខ មិនអាច​ជំនួសតំណែង​សុខ​សោ​​ភា បាននោះទេហើយនាងធ្លាប់និយាយប្រាប់អ្នកយកព័តមាន​យើង​ថាការបាត់​បង់រៀម​ច្បងរូបនេះប្រៀបដូចថោន បាត់គ្រាប់ពេជ្រ១គ្រាប់​តែម្ដង។យ៉ាងណាការ​ឈជើងនៅថោន ជាង​២ឆ្នាំ​មកនេះទោះជាមុន្នីល័ក្ខ មានទឹកដមសម្លេងក្រអួនក្រអៅមែន​តែនាងមិនអាចវ៉ាទីផ្សារ​ចម្រៀង​នាងរ៉ាប៊ី ដែលស៊ីតែបទ​ញាក់​នោះបានទេបើទោះជាថោន បានលើកនាងឲ្យ​ធ្វើជា​តួឯករឿង”ព្រហ្មលិខិតដុះស្លាប”ដើម្បីឲ្យនាងកាន់តែ​ល្បីថែម​ទៀត​ក្ដី។អ្វីដែលគូរឲ្យកត់​សម្គាល់មុន្នីល័ក្ខ ថែមទាំងធ្វើឲ្យFanរបស់នាងមានជម្លោះពាក្យសំដី​នៅលើបណ្ដាញ​សង្គម​យ៉ាង​ចម្រូង​ចម្រាសជាមួយកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា ទៅវិញមុនពេលដែល​នាង​ដេកពេទ្យនេះ។

សូមបញ្ជាក់ថាបាន មុន្នីល័ក្ខ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១​ហើយ​​នាង​បានច្រៀង​ឲ្យហង្សមាសអស់៥ឆ្នាំ​ទើបចូលថោន។មុន្នីល័ក្ខ ធ្លាប់ប្រេះឆាស្នេហ៍​ជាមួយDj Cake តែពេលនេះនាងមិនទាន់បង្ហាញសញ្ញាមានស្នេហាថ្មីនោះទេ ខ​ណៈ​​ដែលមុន​នេះនាង​មិនចង់ឲ្យអ្នកសារព័តមានរំលឹកឬភ្ជាប់នាងទៅអតីតគូដណ្ដឹងទៀតឡើយ ព្រោះទំ​នាក់​​ទំនងរវាង​នាង​និងលោកខេក ពេលនេះទៅជាធម្មតា។តារាចម្រៀង​សំបុរស្រអែមស្រស់​មានទឹកដមសំនៀង​ក្រអូនក្រៅរូបនេះ​អាចច្រៀង​បានជាច្រើនទម្រង់ទើបគេឃើញនាងលេចមុខនៅតាមបណ្ដារក្រុមហ៊ុនAgency ជាច្រើន តែពេលនេះនាង​ធ្លាក់ខ្លួនឈឺ​ត្រូវ​លុបចោល​រាល់​បណ្ដារកម្មវិធីទាំងឡាយដើម្បីប៉ៈប៉ូវសុខភាព​ឲ្យល្អដូចដើមវិញមុនចាប់កាន់ក្បាល​មីក្រូសារជា​ថ្មីឡើងវិញក្នុង​ពេលឆាប់ៗនេះ៕

RELATED ARTICLES