Wednesday, April 24, 2024
Homeតារាខ្មែរបេប៊ី ៖ថាពិតជាព្រួយបារម្ភរឿង​ស្ដារ​កេរ្ដិ៍​ឈ្មោះ​ក្រោយ​បាត់មុខជាច្រើនខែ

បេប៊ី ៖ថាពិតជាព្រួយបារម្ភរឿង​ស្ដារ​កេរ្ដិ៍​ឈ្មោះ​ក្រោយ​បាត់មុខជាច្រើនខែ

ភ្នំពេញ៖បេប៊ី ទទួលស្គាល់ថាការឃ្លាតឆ្ងាយពីឆាកតន្រ្ដីរយៈពេលជិត២ឆ្នាំពោលគឺតាំងពីផ្ទុះកូវីដ​មកដល់ពេលនេះ​ធ្វើ​ឲ្យ​នាងពិតជាមានការព្រួយបារម្ភច្រើនក្នុងការពិបាកស្ដារមុខមាត់ឡើង​​វិញ​ពិសេសគឺការគ្មានបទល្បីៗចេញនោះ។យ៉ាងណា​នាងថាបានត្រៀមចិត្តកាយ៉ារួច​រាល់អស់ទៅហើយថានឹងបង្ហាញខ្លួនឆាប់ៗឡើងវិញ ប៉ុន្ដែមិនទាន់​កំណត់ពេល​វេលានៃការ​កាន់ក្បាលមីក្រូនោះឲ្យបានជាក់លាក់នោះទេ ព្រោះស្ថិតក្នុងតំណាក់កាលរងចាំមើលថា​តើពេលណាទើបកូវីដបានធូស្រាល​ជាងនេះ។បេប៊ី បន្ថែមថានាងនឹកដល់ឆាកតន្រ្ដី តែដោយសារពេលនេះមានមុខរបរផ្ទាល់ខ្លួននៅ​ខាងក្រៅសិល្បៈផងទើប​នាង​មិន​ទាន់បានចេញបទថ្មីៗ ប៉ុន្ដែ​ពេលកូវីដកាន់តែធូស្រាលហើយនោះការបង្ហាញទាំងបទចម្រៀង​និងក្បាច់រាំប្លែកៗព្រោះមិន​ចង់ឲ្យមាន​ភាពដដែលៗនោះទេ។

  កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានបោះបង់អាជីពពិធីការិនីនៅCtnដែលបានតស៊ូជាច្រើនឆ្នាំ​ដើម្បីមកចាប់អាជីពចម្រៀងតាម​ក្ដីស្រម៉ៃ​ដែលខ្លួនស្រលាញ់តាំងពីតូចម្លេះ។តែសម្រាប់ការក្លាយខ្លួនទៅជាតារាចម្រៀងល្បីម្នាក់​មិនមែនងាយស្រួលនោះទេ​សម្រាប់​អាជីពបេប៊ី គឺមានភាពពិបាកជាងMC ព្រោះនៅទ្រនុំនោះទោះជាតារាជើងខ្លាំងមាស សុខសោភា ចាកចេញមែន តែ​នាងរ៉ាប៊ី ក្ដាប់ទីផ្សារបទញាក់នៅថោន ខណៈដែលនាងបាន មុន្នីល័ក្ខ មានទឹកដមសំនៀងមិនណយឡើយសម្រាប់បទស្លូវ។

ចំពោះបេប៊ី វិញនាងផលិតបទញាក់ច្រើនជាងស្លូវ តែពិបាកវ៉ារ៉ាប៊ី  បើទោះជាសម្រស់នាងនិងរ៉ាប៊ី មិនចាញ់ឈ្នះគ្នាក្ដី។តែបេប៊ី ថានាងមិនបោះបង់អាជីពចម្រៀងកណ្ដាលទីនោះទេទោះជាខានឡើងឆាកជាច្រើនខែ តែចំនួនកុងត្រារបស់នាងនៅថោន មិន​ទាន់អស់សុពលភាពឡើយ ពោលគឺនាងនៅតែជាតារាថោន ដដែល។ដោយឡែកជុំវិញការឃ្លាតពីឆាកតន្ដ្រីចំពេលនាង​សាង​សង់ផ្ទះវីឡារយ៉ាងប្រណិតរួចនៅខណ្ឌសែនសុខ ធ្វើឲ្យគេសង្ស័យថាស្រីស្រស់មានគូស្នេហ៍ហួងហែងនោះ​ត្រូវបានបេប៊ី ថា​សព្វថ្ងៃនាងមិនទាន់មានម្ចាស់ចិត្តឡើយ ពោលគឺបេះដូងនៅទំនេរ ហើយនៅផ្ទះតែ២នាក់ម្ដាយ(អ្នកស្រីប៊ុន ណារី)​គ្មាន​គម្រោង​យកប្ដីឆាប់ៗឡើយ៕

RELATED ARTICLES