Friday, April 19, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖លែងសូវស្ទុះក្រោយអស់​ជំនួយ​ព្រាប សុវត្ថិ

ប៉ាច គីមមួយ ៖លែងសូវស្ទុះក្រោយអស់​ជំនួយ​ព្រាប សុវត្ថិ

ភ្នំពេញ៖ស្រីស្រស់សាច់សខ្ចីនាងប៉ាច គីមមួយ​ ដែលរកបានសង្សារប្រុសក្មេងលោកសយ រតនៈ​ នោះពេលនេះមិនសូវមាន​សន្ទុះខ្លាំងក្លា​ដូចមុនទេ គឺហាក់នៅទ្រឹងក្រោយ​នាងបាត់បង់​ឱកាស​សម្ដែងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ជាង១ឆ្នាំ​ដោយសារតែលោកស្នាយ ទៅGalaxy​ចោលហង្ស​មាសនោះ។យ៉ាងណាគីមមួយ បានងាកមកចាប់ដៃជាមួយកំពូល​ស្នេហ៍​លោក​សយ រតនៈ ហើយបើទោះជាមិនសូវលេចធ្លោរដូចធ្វើជាដៃគូជាមួយលោកព្រាប សុវត្ថិ មែន ប៉ុន្ដែនេះជាឱកាសមួយ​ដែលធ្វើឲ្យអ្នកទាំងពីរអាចស្វែងយល់ចិត្តគ្នា​បានកាន់​តែ​ច្រើនជាងមុនថែមទៀតមុនពេលដែលអ្នកមេម៉ាយសាច់​ដូចបណ្ដូល​ចេកនិងលោករតនៈ ដឹកដៃគ្នារៀបការ។

   ប៉ាច គីមមួយ ធ្លាប់សម្ដែងជាមួយលោកព្រាប សុវត្ថិ តាមរយៈបទ”មាន់ស្រែ បន្លែ​ស្រស់​និង”កាឌឹបៗដាក់”ជាដើមដែលអ្នក​ទាំងពីរលេងសាកសមគ្នាណាស់ពិសេសគឺលោកស្នាយ ថែម​ទាំង​ញេះញោះដាក់គីមមួយ ដូចជាការចាប់ថើប​ថ្ពាល់នាង​កណ្ដា​ល​ឆាកតន្រ្ដី​ជាដើម។ប៉ុ​ន្ដែ​កាលពី​ចុង​ខែសីហាឆ្នាំ២០២០ព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ចូលGalaxy ធ្វើឲ្យ​លោក​ក្លាយ​ទៅ​​ជា​ដៃគូ​របស់ស្រីស្រស់តន់ ច័ន្ទសីម៉ា នាំឲ្យគីមមួយ ពិបាករកជំនួយ​ព្រោះពឹង​ទៅលើ​សង្សារ​ក្មេង​នោះមិនអាចធ្វើឲ្យនាង​មាន​សន្ទុះដូច​អំឡុងពេលចាប់ដៃជាមួយ​លោក​ព្រាប​ សុវត្ថិ ឡើយ​។

  គូរបញ្ជាក់ថាប៉ាច គីមមួយ ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី១ហើយ​បើទោះជាមិនអាចយកឈ្នះប៊ុត សីហា បានក្ដី ប៉ុន្ដែនាងគីមមួយ ដែលមានសាច់សដូច​បណ្ដូ​ល​​ចេកនោះនៅតែអាចឈជើងនៅហង្សមាសដោយងាយ​ហើយថៅកែ​ផលិតកម្មធំនេះថែម​ទាំង​រុញនាងឲ្យថតសម្ដែងភាពយន្ដជាបន្ដបន្ទាប់ទៀតផង។តែនាងគីមមួយ មិនអាចប្រជែង​ទីផ្សារ​ចម្រៀង​ជាមួយ​តារាស្រីលំដាប់ជូរមុខរបស់ហង្សមាសដូចជាឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងសួស វីសា ជាដើមនោះបានទេ ហើយ​នៅឆ្នាំ២០២១នេះនាងបែ​ជាមកល្បីរឿង​ស្នេហា​ជាមួយ​ប្រុសក្មេងសយ រតនៈ ជាងបទចម្រៀងទៅវិញ ក្រោយគីមមួយ ទុកជីវិត​ជាស្រី្ដ​​មេម៉ាយជាច្រើនឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់មក។យ៉ាងណាការភ្ជាប់ស្នេហ៍ថ្មីជាតារា​ដូចគ្នា​ទៀតនេះគីមមួយ មិនខ្លាចប្រឈមការដើរជាន់ដានចាស់នោះទេ ព្រោះនាងធ្លាប់និយាយត្រង់ៗថាមិនមានអារម្មណ៍​ស្នេហា​ប្រុស​ៗដែល​មានអាយុចាប់ពី៤០ឆ្នាំឡើងឡើយគឺបេតីតែបុរសក្មេងៗ៕

RELATED ARTICLES