Friday, March 29, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖បុករកស៊ី ជាងច្រៀង

ព្រាប សុវត្ថិ ៖បុករកស៊ី ជាងច្រៀង

ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលមានវ័យ៤៦ឆ្នាំឈានចូល៤៧ឆ្នាំតែរូបរាងនៅតែសង្ហារជាងអាយុនោះក្រោយចូលGalaxyជាង១ឆ្នាំត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាអតីតតារាហង្សមាសរូបនេះនៅ​តែរក្សារកេរ្តិ៍ឈ្មោះដូចមុន​ដដែល​ពោលគឺការផ្លាស់ប្ដូរផលិត​កម្ម​ច្រៀងនោះមិនធ្វើឲ្យលោកធ្លាក់ចុះឡើយបើទោះ​ជាតាមសភាពជាក់ស្ដែង​បទចម្រៀង​របស់​កំពូលតារាចម្រៀងរូបនេះត្រូវបានគេនិយមច្រៀងគ្រប់ច្រកល្ហកនោះតែបទនៅហង្សមាសស្ទើតែទាំងស្រុងក្ដី។ប៉ុន្ដែ​លោក​ព្រាប សុវត្ថិ ដែលប្រៀបបានឧកញ៉ាឬសេដ្ឋីក្នុងសិល្បៈព្រោះកាលពីខែ​កញ្ញាឆ្នាំ២០២០ត្រូវបានមនុស្ស​ជំនិតទម្លាយប្រាប់​អ្នកកា​សែតថាលោកសល់លុយខ្ទង់៣០លានដុល្លារនោះពេលនេះគេកត់សម្គាល់ថាលោកផ្ដោតទៅលើការរកស៊ីផ្នែកអចលនទ្រព្យដូចថៅកែរបស់លោកច្រើនជាងការសម្រុកទីផ្សារចម្រៀង។អ្វីដែលគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះព្រាប សុវត្ថិ ក៍បានបណ្ដុះ​បណ្ដាលកូនទាំង៣របស់លោកឲ្យរកស៊ីលក់ដីធ្លីផងដែរនៅរយៈពេលចុងក្រោយនេះទើបធ្វើឲ្យកូនៗរបស់លោកហាក់ស្ងប់ស្ងាត់ពីអាជីពចម្រៀងបន្ដិច។

   គូរបញ្ជាក់ថាលោកព្រាប សុវត្ថិ ដែលល្បីល្បាញនៅហង្សមាសជាង២២ឆ្នាំនោះបានចុះកុងត្រាជាមួយGalaxyរយៈពេល៥ឆ្នាំ ប៉ុន្ដែការច្រៀងសម្ដែងរបស់លោកត្រឹមជាង១ឆ្នាំដំបូងនេះត្រូវបានមហាជនមើលឃើញថាGalaxyមិនទាន់ធ្វើបទចម្រៀង​មួយ​ណាដែលសាកសមបំផុតជា​មួយ​សម្ថភាពរបស់លោកឡើយពិសេសគឺការប្រើសម្លេងខ្ពស់ៗដូចហង្សមាសធ្លាប់ធ្វើឲ្យព្រាប សុវត្ថិ ច្រៀងនោះ។អ្វីដែលគូរឲ្យខកចិត្តគឺព្រាប សុវត្ថិ នៅតែមិនទាន់រកបានដៃគូតារាចម្រៀងស្រីណាដែលសាក​សម​ជា​មួយ​ទេពកោសល្យរបស់លោកនោះទេក្រោយពីពេជ្រ សោភា និងមាស សុខសោភា បដិសេធចូលGalaxy ធ្វើឲ្យ​តារាជើង​ខ្លាំងរូប​នេះគ្មានជម្រើសណាក្រៅពីច្រៀងដៃគូជា​មួយ​ស្រីស្រស់តន់ ចន្ទសីម៉ា ឡើយ។ប៉ុន្ដែលោកនូ ស៊ឹប ថាការច្រៀង​ដៃគូជាមួយ​តារាដែលមានបទពិសោធន៍តិចជាងឬអាយុខុសគ្នានោះមិនធ្វើឲ្យប៉ៈពាល់ដល់ប្រជាប្រិយភាពរបស់ព្រាប សុវត្ថិ នោះទេ​ព្រោះ​តារាវ័យក្មេងនាយុគសម័យនេះពួកគេក៍មានសម្ថភាពខ្លាំងៗដែរ។តែលោកថាច័ន្ទសីម៉ា ចំណេញកេរ្ដិ៍ឈ្មោះច្រើនពីការ​ធ្វើដៃគូ​នោះ។

  មហាជនរងចាំមើលថាតើព្រាប សុវត្ថិ នឹងនៅតែក្ដាប់បានConcerts ធំៗនៅពេលដែលការប្រគុំតន្រ្ដីទាំងឡាយបើកវិញនា​ពេលខាងមុខនេះដូចអំឡុងពេលលោកច្រៀងហង្សមាសដែរឬទេពេលលោកឈជើងនៅGalaxyនេះ?

RELATED ARTICLES