Thursday, April 18, 2024
Homeតារាខ្មែរមាស សុខសោភា ៖ស្ដាយក្រោយទេពេលបាត់​ឱកាសចាប់ដៃព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ?

មាស សុខសោភា ៖ស្ដាយក្រោយទេពេលបាត់​ឱកាសចាប់ដៃព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ?

 ភ្នំពេញ៖មាស សុខសោភា បាខកខានចាប់ដៃជាមួយតារាចម្រៀងឈានមុខ​គេរបស់ហង្ស​មាសលោកខេមរៈ សិរីមន្ដ ​​ក្រោយ​ពីនាងបានចរចារមិនត្រូវរ៉ូវគ្នាជាមួយ​ផលិតកម្មធំនេះកាលពី​ចុងឆ្នាំ២០២០ ធ្វើឲ្យសោភា រសាត់អណ្ដែតទៅដល់រាម។មិនមែន​តែបាត់បង់​ឱកាសច្រៀង​សម្ដែង​​​ជាមួយ​ខេមរៈ សិរីមន្ដ ម្នាក់ទេ តែសោភា ក៍របូតបាត់ការធ្វើជាដៃគូជាមួយលោកព្រាប សុវត្ថិ របស់Galaxy ផងដែរក្រោយនាងមិនចាប់អារម្មណ៍ទៅចូលរួមទ្រនុំថ្មីនេះ ខណៈដែល​សោភា ផ្ទាល់ប្រាប់ថាGalaxyមិនដែលទាក់​មកនាងម្ដង​ណាឡើយ។មានព័តមានថាការដែល​សុខសោភា ត្រូវបានGalaxy មិនព្យាយាមអូសទាញនាង​ដោយប្រើលុយទិញ​ដូចលោកព្រាប សុវត្ថិ នោះព្រោះតែនាងនិងលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងផលិតកម្មនេះ​មិនសូវ​ត្រូវគ្នា​ជាមួយ​នាង​។​ប៉ុន្ដែ​តាស្រង់ ធ្លាប់ប្រាប់ថាលោកមិនដែលមានបញ្ហារ​ណាមួយជាមួយ​សុខសោភា ឡើយ។

  មាស សុខសោភា ច្រៀងនៅរាម ជាង៩ខែទៅហើយដោយចាប់ដៃជាមួយតារា​ចម្រៀង​ដួង វីរៈសិទ្ធ ហើយមានការលើកឡើង​ពីទស្សនិកជន​ថាពេលដែលតារាទាំង២​សម្ដែងMV​ជា​មួយ​គ្នាមិនសូវសមឡើយព្រោះថាវីរៈសិទ្ធ មានអាយុប្អូនសុខសោភា ដល់​ទៅ១៣ឆ្នាំឯណ្ណោះ​ទើបធ្វើឲ្យសោភា មិនសូវសង្ឃឹមនោះទេ ប៉ុន្ដែបើពេលនេះនាងបានចាប់ដៃជាមួយ​លោក​ខេមរៈ សិរីមន្ដ ឬព្រាប សុវត្ថិ ម្លេះផ្ទុះបាត់ទៅហើយ។យ៉ាងណាចំពោះសំណួរថាតើមាស សុខ​សោភា ស្ដាយក្រោយឬអត់ក្រោយជ្រើសរាម ចោលហង្សមាស និងGalaxyនោះ ចម្លើយ​ច្បាស់​ជាសុខសោភា គ្មានការស្ដាយឬខកចិត្តនោះទេព្រោះថាការ​មកដល់ទ្រនុំថ្មីនេះ​សុខ​សោភា បាន​បង្កើតមុខរបរដល់ទៅ២ក្នុងពេលតំណាលគ្នានោះគឺហាងកាហ្វេនៅក្រុងកំពង់សោម និង​ហាងលក់​ផលិតផល​នៅក្រុងតាខ្មៅ។អ្វីដែលសំខាន់សុខសោភា កុងត្រាឲ្យរាម តែ១ឆ្នាំ​ប៉ុ​ណ្ណោះ​ហេតុនេះហើយបើនាងមិនបន្ដកុងត្រាថ្មីទេ​នោះការ​ងាកទៅចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ឬព្រាប សុវត្ថិ នោះមិនទាន់យឺតពេលឡើយ។

  អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា នៅតែជាតារាដែលគ្មាន​អ្នក​ចម្រៀងណាវ៉ាបានទេរយៈពេល១០ឆ្នាំ​ចុងក្រោយនេះខាងច្រៀងបទស្លូវ ហេតុនេះហើយទោះ​ជានាងទៅច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដដែល។ប៉ុន្ដែបើសុខ សោភា ចូលហង្ស​មាស​ធ្វើជាដៃគូជាមួយលោកខេមរៈ សិរីមន្ដ ឬទៅGalaxy ច្រៀងឆ្លងឆ្លើយជាមួយលោកព្រាប សុវត្ថិ ប្រា​កដ​ជាពេលនេះសុខសោភា គ្មានតារាណាអាចប្រជែងជាមួយនាង​បានឡើយ​។ដោយ​ឡែក​​ការ​ដែលសោភា ងាកទៅ​ចាប់ដៃជា​មួយ​លោកដួង វីរៈសិទ្ធ នោះលោកនូ ស៊ឹប ថាទោះជា​អាយុ​តា​រាទាំង២ខុសគ្នាជាច្រើនឆ្នាំក្ដី ប៉ុន្ដែអាចធ្វើជាដៃគូគ្នា​បានព្រោះ​វីរៈសិទ្ធ ជាតារាចម្រៀង​វ័យក្មេង​ម្នាក់​ដែលមានប្រជាប្រិយភាព។អតីតតារាចម្រៀងហង្ស​មាសរូបនេះ​ថែមទាំង​ជឿរ​ជាក់​ថា​សម្ថ​ភាពដូចសុខសោភា មិនមែនតែហង្សមាសទេ ដែលចង់បាននាង តែផលិត​កម្ម​ណាក៍ត្រូវការ​នាង​ដែរ។

  មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាការទៅរាម គឺដើម្បីច្រៀងផង​និង​រកស៊ីផង ខណៈដែល​អ្នកបញ្ជារ​ផ្នែក​សម្លេង(Sound)នៅរាម លោកSpy ថាផលិតកម្មមួយនេះ​បានរៀបចំបទចម្រៀងឲ្យសោភា ច្រៀងជាច្រើន​បទហើយសុទ្ធ​តែ​មាន​ការសម្រិត​សម្រាំងខ្លាំង​ណាស់​ដើម្បីប្រកួតប្រជែងជាមួយទីផ្សារប្រទេសជិតខាង។ប៉ុន្ដែសុខសោភា នៅសល់តែជាង​៣​ខែ​ទៀត​ប៉ុណ្ណោះ នឹងផុតកុងត្រាជាមួយរាម នៅតំណាក់កាលដំបូងទៅហើយក្នុង​រយៈពេល​១ឆ្នាំនោះ។

  មាស សុខសោភា ជាតារាដែលចូលចិត្តផ្លាស់ប្ដូរផលិតកម្មច្រៀងមិន ក្រោម៥ដង ឡើយដូចជាកន្លងមកនាងធ្លាប់​ច្រៀងនៅ​រស្មីស្ទឹងសង្កែរ,U2 ឬCB ,សាន់ដេ,M និងថោន តែនាងថាគ្មានការបារម្ភច្រើនថាប្ដូរផលិតតកម្មទៅចុះខ្សោយនោះទេ ព្រោះ​ថាFanរបស់​នាងជឿរ​​ជាក់លើនាងថាច្រៀងនៅផលិតកម្មណាក៍នៅតែល្បីដែរ។សោភា ដែលមានផលិត​កម្ម​ផ្ទាល់​ខ្លួនCamtrax នោះនិយាយទៀតថាសម័យនេះទៅហើយទោះ​ជាច្រៀងអត់ផលិតកម្ម​ក៍ល្បីដែរ។

 មហាជនរងចាំមើលថាតើមាស សុខសោភា ដែលបាត់ឱកាសច្រៀងដៃគូជាមួយ​លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហើយនាងជ្រើសលោកដួង វីរៈសិទ្ធ នោះតារាចម្រៀង​សំនៀង​ផ្អែមរូបនេះកាន់តែល្បីថែមទៀត ឬប្រឈមចុះខ្សោយ?

                                                                                    

RELATED ARTICLES