Tuesday, March 19, 2024
Homeកីឡាអន្ដរជាតិរ៉ូណាល់ដូ គំរាមដើរចេញពីMan Utd ប្រសិនបើគ្មានកៅអីលេងឆេមពានលីក

រ៉ូណាល់ដូ គំរាមដើរចេញពីMan Utd ប្រសិនបើគ្មានកៅអីលេងឆេមពានលីក

យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធ រ៉ូណាល់ដូ អាចស្នើសុំចាកចេញពីMan-Utdប្រសិនបើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតយូហ្វាឆេមពានលីកនៅរដូវកាលក្រោយ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេសThe Sun ចេញផ្សាយកាលពីថ្ងៃព្រ ហស្បតិ៍ទី ១១ វិច្ឆិកា ២០២១។

United ឈរ​លេខ​រៀង​ទី​២ និង​មាន​៥​ពិន្ទុ​នៅ​ក្រៅ​ក្រុម​កំពូល​ទាំង​៤  ហើយប្រសិនបើទម្រង់លេងរបស់​ពួក​គេ​មិន​ប្រែ​ប្រួល​ទេ អាច​នឹង​បាត់​បង់​ការ​ប្រកួតពានរង្វាន់អឺរុប​រដូវ​កាល​នេះ។

ប្រសិនបើ United អវត្តមានពីការប្រកួតពានរង្វាន់យូហ្វាឆេមពានលីក កីឡាករវ័យ 36 ឆ្នាំអាចស្វែងរកទ្រនំថ្មីចាកចេញពី Old Trafford ។នេះបើយោងតាមសារព័ត៌មាន Express ។ ហើយប្រសិនបើពួកគេបញ្ចប់នៅខាងក្រៅតំបន់ Top 4 ហើយបរាជ័យក្នុងការឈ្នះ ពានយូហ្វាឆេមពានលីកនោះ Unitedអាចនឹងលេងក្នុងការប្រកួតពានរង្វាន់យូរ៉ូប៉ាលីកនៅរដូវកាលក្រោយ ឬអាក្រក់ជាងនេះទៅទៀត ។ ហើយ Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​កម្រិត​ស្តង់ដារ​ដែល​បាន​ធ្លាក់​ចុះ​នៅ​ក្លឹប៕

RELATED ARTICLES