Wednesday, April 24, 2024
Homeតារាខ្មែរហេតុអីឱក សុគន្ធកញ្ញា និងប្ដី៖គ្មានប្រតិកម្ម​បុ​រស​ម្នាក់​ជេប្រមាថ?

ហេតុអីឱក សុគន្ធកញ្ញា និងប្ដី៖គ្មានប្រតិកម្ម​បុ​រស​ម្នាក់​ជេប្រមាថ?

ភ្នំពេញ៖រយៈពេល៤ថ្ងៃហើយដែលឱក សុគន្ធកញ្ញា និងស្វាមីនាងលោកអ៊ឹង សុខលី បន្ដភាពស្ងប់ស្ងាត់មិនតតបនោះទេ​ក្រោយពីអ្នកទាំង២ត្រូវបានបុរសម្នាក់ដែលជាអ្នកនៅក្នុងចង្កោមសិល្បៈមានគណនេយ្យហ្វេសបុកឈ្មោះHea To Seng បានជេប្រមាថរូបនាងចំៗ​ដោយ​ហៅសុទ្ធតែពាក្យ”អា មី…”ទៀតផង។ក្រៅពីជេប្រទេចទៅលើឱក សុគន្ធកញ្ញា នោះបុរស​ដែលគេស្គាល់ឈ្មោះថាតូ សេង នោះក៍បានវាយប្រហារាលដាលដល់តារាមួយចំនួនទៀតដែរ រួមទាំងលោកណុប បាយ៉ារិទ្ធ ផងដែរ ប៉ុន្ដែអ្វីដែលចម្លែកអ្នកដែលជាប់ឈ្មោះ​ត្រូវបុរសនេះជេ​ទាំង​ប៉ុន្មាននៅស្ងាត់ដូចគ្នា មិនវាយបកទៅបុរសនោះវិញឡើយ ដែលខុសពីរាល់​លើកឲ្យតែ​មានអ្នកលេងហ្វេសបុក​រូបណាជេប្រមាថទៅលើតារាល្បីៗ​នោះ​ពួកគេខ្លះតែងតែងតម្រូវ​ឲ្យ​មាន​ការសុំទោសជាសាធារណៈ និងមួយចំនួនទៀតព្រមាន​គ​ណ​នេយ្យ​ទាំងនោះថាមេធាវី​របស់ពួកគេនឹង​ក៍សាង​សំណុំរឿងឡើង​ទៅ​តុលាការ​ជាដើម។

ចំ​ពោះឱក សុគន្ធកញ្ញា និងប្ដី​វិញគេនៅមិនទាន់ដឹងថាតើដើមហេតុអ្វីបានជាលោកតូ សេង ជេ​ពួកគេ​កប់ៗមាត់យ៉ាងនេះទេ ប៉ុន្ដែក្នុងសំណេរបង្ហោះជាសារ​ធារណៈនោះម្ចាស់ហ្វេស​បុក​ឈ្មោះ​Hea To Seng នោះថា​លោក​រង​គ្រោះព្រោះ​ពួកគេយក​កាំបិត​មកចាក់ ក លោកចេញ​ឈាម​ស្ទើងាប់​ទៅវិញ…។​យ៉ាង​ណាមហាជនបានលើក​ឡើងថាបើសិន​និយាយថាសុគន្ធកញ្ញា និង​ស្វាមី​មានបញ្ហារ​លុយកាក់​ជា​មួយលោកតូ សេង នោះរឹតតែមិនអាចទៅរួចនោះទេព្រោះ​អ្នក​ណា​ៗក៍បានដឹងដែរថា​សុ​គន្ធ​កញ្ញា និង​ប្ដីនាងលោកសុខលី ជាអ្នកមានកម្រិតជីវ​ភាពធូ​ធារខ្លាំងណាស់ ហើយអ្នក​ទាំង២​រស់នៅ​ផ្ទះវីឡារស្កឹមស្កៃនៅបុរីអ័រគីដេ (ផ្លូវ​២០០៤)​និងជិះ​រថយន្ដ​ថ្លៃៗ​ដូចជាRange Rover និងAudi ជាដើម។ប៉ុន្ដែ​ការគ្មាន​ប្រតិ​កម្ម​របស់ឱក សុគន្ធ​កញ្ញា និង​ស្វាមីទៅ​លើលោកតូ សេង នៅពេលនេះត្រូវបានគេសន្និដ្ឋានថាអាច​មកពីពួកគេមិន​ចង់វែងឆ្ងាយ​ឬអ្នកទាំង២ចាត់ទុក​ថា​ជារឿង​ឥត​ប្រយោជន៍។

  អ្នកយកព័តមានយើងបានទូរស័ព្ទអ្នកស្រីអ៊ិន ថាច ជាម្ដាយរបស់សុគន្ធកញ្ញា កាន់ តែ​ត្រូវ​បានបុរសម្នាក់លើកជំនួសនិង​ថាលេខនោះម្ដាយតារា​ចម្រៀងល្បី​ល្បាញរូបនេះឈប់ប្រើ​ហើយ។យ៉ាងណាមជ្ឈដ្ឋានមហាជននៅតែមានចម្ងល់​ថាហេតុ​អីបានជាលោកតូ សេង ហ៊ាន​ជេតារាចម្រៀងដ៍ល្បីឈ្មោះឱក សុគន្ធកញ្ញា ដែលត្រូវជាប្អូនថ្លៃថៅកែ​ហង្សមាសចំៗ​បបែប​នេះ?តើ​សុគន្ធកញ្ញា និងប្ដីដែលមិនតតបនោះអាចនឹងពួកគេចាត់​ការតាម​ផ្លូវ​ច្បាប់​ទៅលើលោកតូ សេង ដែរឬទេ?ប៉ុន្ដែ​អ្នក​ខ្លះទៀតបានលើកឡើង​ថាបើគ្មានរឿង​ម្លេះ​លោកតូ សេង មិនហ៊ានជេសុគន្ធកញ្ញា និងប្ដីដល់ម្លឹងនោះទេព្រោះ​លោកក៍ជាអ្នក​រក​ស៊ីធំម្នាក់ដែរ មានហាងដេគ័រមួយនៅជិតវត្តមហាមន្រ្ដីទៀតផង។ដោយឡែកចំពោះសុគន្ធកញ្ញា ដែល​រក្សារភាពស្ងប់ស្ងាត់​នេះគឺជាគំរូដ៍ល្អមួយដើម្បីកាត់បន្ថយដល់ការជេបញ្ចោរគ្នានៅលើបណ្ដាញសង្គម តែខ្លះទៀតបែជាថាសុគន្ធកញ្ញា និងប្ដី​ហាក់ដូចជាខ្លាចឥទ្ធិពលរបស់លោកតូ សេង ព្រោះបើតបអាចនឹងត្រូវបុរសម្នាក់នេះជេថែមទៀតទៅវិញ…។

          ឱក សុគន្ធកញ្ញា មិនធ្លាប់មានរឿងអាស្រូវត្រូវគេតាមទារលុយឬជំពាក់អ្នកណានោះទេ ព្រោះមុនផ្ទុះកូវីដនាងច្រៀង១កម្ម​វិធីស៊ីថ្លៃជិត៣ពាន់ដុល្លារ ខណៈដែលស្វាមីនាងជាអ្នក​គ្រប់​គ្រងទូរទស្សន៍ហង្សមាសមានលុយចំណូល​ក្នុង១ខែៗរាប់ម៉ឺនដុល្លារ​។​ក្រោយសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាសនោះនាងជាតារា​ចម្រៀង​ដ៍មាន​ឥទ្ធិ​ពល​ជាងគេនៅផលិតកម្មធំនេះ តែតារាចម្រៀងរួមក្រុមបានសរសើរសុគន្ធកញ្ញា ថា​នាងមិនដែលតាំងខ្លួន​ជាប្អូនថ្លៃ​ថៅកែ​ឬ​វាយឬកពានោះទេគឺពីមុនយ៉ាងណាពេលនេះនៅតែដដែល។ចំពោះរឿងដែលសុគន្ធកញ្ញា ត្រូវលោកតូ សេង ជេនាងនិង​ប្ដី​ចំៗនោះអ្នកជំនាញធ្វើ​ភ្លេងម្នាក់​(Composer) នៅហង្សមាសថាអាចប៉ៈពាល់ដល់កិត្តិយសនាងខ្លះៗដែរ ហើយយកល្អ​សុ​គន្ធ​កញ្ញា គូរតែចេញមុខបំភ្លឺរឿងនោះទៅដើម្បីកុំ​ឲ្យមហាជនឆ្ងល់ទៀត។ប៉ុន្ដែលោកថាតាម​លោកដឹង​ទាំង​ថៅកែហង្សមាស និង​ប្ដីសុគន្ធកញ្ញា គិតតែពីប្រឹងធ្វើការរកស៊ី រកលុយ មិន​ចូល​ចិត្ត​ទៅប្ដឹងផ្ដល់​អ្នក​ណាទេ ហេតុនេះហើយលោកជឿរ​ថាលោក​សុខ​លី នឹងមិនធ្វើរឿង​ណា​ឥត​ប្រយោជន៍​ឡើយព្រោះលោករវល់ការងារច្រើនណាស់៕

RELATED ARTICLES