Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ច្រៀងឲ្យតែប៉ុស្ដិ៍ប្ដី?

ឱក សុគន្ធកញ្ញា ៖ច្រៀងឲ្យតែប៉ុស្ដិ៍ប្ដី?

  ភ្នំពេញ៖រយៈពេលជាង២ឆ្នាំមកហើយដែលប្អូនថ្លៃថៅកែហង្សមាសតារាចម្រៀងឱក សុគន្ធ​កញ្ញា មិនដែលចេញច្រៀងសម្ដែង​នៅប៉ុស្ដិ៍ណាផ្សេងក្រៅ​ពីហង្សមាសដែលជាទូរទស្សន៍​ក្រោម​ការ​គ្រប់គ្រងរបស់ស្វាមីនាងលោកអ៊ឹង សុខលី នោះឡើយហេតុ​នេះ​ហើយទើប​មានការ​សង្ស័យ​ថា​តារាកូន១រូបនេះអាចត្រូវបានប្ដីនាងហាម​ចេញច្រៀងប៉ុស្ដិ៍ផ្សេងក្រៅពីក្រុមហ៊ុន​របស់​ខ្លួន​។ទោះជាយ៉ាងណាដំណឹងនេះត្រូវបានអ្នកដឹក​នាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍ហង្សមាស​ម្នាក់បដិសេធដោយលោក​អះអាងថា​គ្មាន​អ្នក​ណាហាមឃាត់សុគន្ធកញ្ញា មិនឲ្យឡើងប៉ុស្ដិ៍​ដ៍ទៃនោះ​ទេ ប៉ុន្ដែអាចមកពីប៉ុស្ដិ៍ខ្លះមិនហ៊ានឲ្យតម្លៃដែលបានកំណត់​ទើប​អត់ហៅច្រៀងច្រើន​ជាង។​លោកថាតារាហង្សមាសទាំងអស់ចង់​ចេញច្រៀងប៉ុស្ដិ៍ណាក៍បានថៅកែមិន​ដែលហាម​ឃាត់​នោះ​ឡើយ។

          ប៉ុន្ដែផ្ទុយពីការអះអាងរបស់អ្នកដឹកនាំប្រគុំតន្រ្ដីនៅហង្សមាសនោះព្រោះអ្នកផលិតកម្មវិធីនៅPnnម្នាក់បានឲ្យដឹងថាការទាក់ទងទៅឱក សុគន្ធកញ្ញ្ញា ឡើងច្រៀងពិបាក តេមិន​លើក​មិន​មែនបញ្ហារចោទរឿងតម្លៃនោះទេព្រោះមុនហៅតារាធំណាម្នាក់​ខាង​Sponsor ជាអ្នកតម្រូវ​។លោក​ថា​សុគន្ធកញ្ញា ជាតារាសំខាន់ជាងគេនៅហង្សមាសហេតុនេះហើយ​អាចគេមិនចង់ឲ្យ​ឡើង​ទូរ​ទស្សន៍ផ្សេង​ដោយទុកឲ្យនាងឡើងតែកម្មវិធីធំៗរបស់ប៉ុស្ដិ៍គេក៍ថាបានដែរ ព្រោះការ​ធ្វើ​Concertsក៍មាន​ការប្រកួតប្រជែង​ជា​មួយប៉ុស្ដិ៍ផ្សេងៗដែរ​អីចឹងបើគេទុកតែនាងមួយសម្រាប់​ឡើងកម្មវិធីគេនោះជាការយកឈ្នះទៅលើ​ប៉ុស្ដិ៍ទូរទស្សន៍​ដ៍ទៃ​ទៀតដែរ​។លោកសង្កត់ថាមិនមែនតែសុគន្ធកញ្ញា ម្នាក់នោះទេតែតារាទាំងអស់របស់ហង្សមាសទោះ​ជាមិនឡើងច្រៀងនៅ​ប៉ុស្ដិ៍​ដ៍ទៃ​ក៍ពួក​គេ​មាន​ការងារឲ្យតារាគេធ្វើដែរព្រោះប៉ុស្ដិ៍មានកម្មវិធី​ប្រគុំតន្រ្ដីច្រើនណាស់​ពិ​សេសនៅ​ពេល​ចប់កូវីដខាងមុខនេះ​ការធ្វើ​Concerts​របស់ហង្សមាសនៅតាមបណ្ដារខេត្តនឹង​ចាប់ផ្ដើម​ឡើងវិញហើយ។

  ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថានាងមិនសូវមានសន្ទុះ​ខ្លាំងដូចមុនទេ​ក្រោយ​មាន​ស្វាមីនិងកូន១នេះបើទោះ​ជានាង​ក្លាយទៅជាតារា​ដែលមានឥទ្ធិពលបំផុតរបស់​ហង្ស​មា​ស​​​ក៍ដោយតែរយៈពេលជាង២ឆ្នាំមកហើយដែលភរិយាលោកអ៊ឹង សុខ​លី រូបនេះ មិនទាន់មាន​បទផ្ទុះ។យ៉ាងណាអ្នកជំនាញសិល្បៈលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់អះអាង​ថា​ហង្ស​មាស​នឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត។ដោយឡែកទស្សនិកជន​រំ​ពឹង​ថាការចេញមុខទាំង៤​កម្មវិធីក្នុង​តំ​ណែងជាគ្រូបង្វឹក និងគណៈកម្មាការរបស់សុគន្ធកញ្ញា ដែលស្វាមីនាងជាអ្នករៀបចំហើយតំណើរការឆាប់ៗ​នៅរដូវកាល​ថ្មី​មាន​ដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia នោះ​ប្រាកដជាធ្វើឲ្យ​សុគន្ធ​កញ្ញា ចាប់ផ្ដើមប្រែប្រួលមុខមាត់សារជាថ្មីឡើងវិញ​មិនខាន​ឡើយ។ប៉ុ​ន្ដែរឿង​ដែលសុគន្ធកញ្ញា ត្រូវធ្វើជាចំបាច់បំ​ផុតជា​មុន​នោះ​​គឺការសម្រកគីឡូ​ឲ្យមកស្វែល​ឡើង​វិញសិនទើបអាចទៅរួច ខណៈដែលការចញច្រៀងតាមបណ្ដារប៉ុស្ដិ៍​ផ្សេងៗទៀត​នាង​គូតែ​​លេច​មុខឲ្យបានច្រើនដូចមុនប្រសើរជាងច្រៀងតែ​ប៉ុស្ដិ៍ទូរទស្សន៍របស់ស្វាមីនាង​តែមួយ​ច្រក​នោះ។

 លោកគីន(Mr-Kin)អ្នកដឹកនាំការប្រគុំតន្រ្ដីរបស់ទូរទស្សន៍Ctn និងMytv បានឲ្យដឹងថា​ខាងលោក​នៅតែអញ្ជើញតារាចម្រៀង​ឱក សុគន្ធកញ្ញា ឲ្យឡើងច្រៀងជាធម្មតាទេ តែពេលខ្លះ​ហៅ​គាត់ចំពេលរវល់ក៍គាត់មិនបានចូលរួមទៅ គឺអត់មានអីទេនៅ​តែទំនាក់ទំនង​ការងារ​ដូច​មុនដដែល។

 សូមរំលឹកថាឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ខែ​ឧសភាឆ្នាំ២០១៩ និងសម្រាលកូនប្រុស​ថ្ងៃទី១១ខែវិចិ្ឆការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ។ក្រោយមានកូន១នេះសុគន្ធកញ្ញា មានក្ដីសុខ​ខ្លាំង​ណាស់ព្រោះ​លោក​​​​សុខលី តែងហៅនាងថា”ឧត្តមភរិយា”ពេញៗមាត់ហើយតារា​ស្រីស្អាតៗមួយចំនួនដែល​ធ្លាប់​តែតោង​ស្នេហ៍​ប្អូនថៅកែហង្សមាសរូបនេះបានដក​ខ្លួនថយទៅវិញអស់។យ៉ាង​ណា​សុគន្ធ​កញ្ញា មិនទាន់ត្រៀមខ្លួនពពោះកូនទី២នោះទេ ខណៈ​មានព័តមានថានាង ចង់បាន​កូន​២នាក់​ថែមទៀត៕

                  

RELATED ARTICLES