Tuesday, March 19, 2024
Homeកីឡាអន្ដរជាតិThomas Muller ៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវតែឈ្នះពានបាល់​មាសBallond'Or

Thomas Muller ៖ ខ្សែប្រយុទ្ធ Robert Lewandowski ត្រូវតែឈ្នះពានបាល់​មាសBallond’Or

Thomas Muller និយាយថា កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ដែលជាមិត្តរួមក្រុម ត្រូវតែទទួលបានពានរង្វាន់បាល់​មាសBallond’Or។ ការលើកឡើងបែបនេះបានធ្វើឡើងតែប៉ុន្មានម៉ោងមុនពេល​ពេលដែលអ្នកឈ្នះនឹងត្រូវបាន​គេប្រកាសនៅ​យប់ថ្ងៃ​អង្គារ(ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង) ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី ២៩ វិច្ឆិកា ២០២១។ក្នុងចំណោមកីឡាករសំរាំង ២០រូបចុងក្រោយ គូប្រជែងតែមួយគត់របស់ Lewandowski គឺកីឡាករខ្សែប្រយុទ្ធ Messi  ។កីឡាករសញ្ជាតិប៉ូឡូញLewandowski សង្ឃឹមថានឹងឈ្នះពានបាល់មាស់ Ballon d’Or ជាលើកដំបូងរបស់គាត់បន្ទាប់ពីទទួលបានពានរង្វាន់កីឡាករឆ្នើមរបស់ FIFA សម្រាប់កីឡាករប្រចាំឆ្នាំ 2020។

Mullerបាននិយាយកាលពីថ្ងៃសៅរ៍បន្ទាប់ពីទទួលជ័យជម្នះ 1-0 លើក្រុម Bielefeld ដែលធ្វើអោយក្លឹបBayernបន្ត​ឈរកំពូល​តារាងអាល្លឺម៉ង់ប៊ុនដេស្លីហ្គា B ថា Lewy (ឈ្មោះហៅកាត់) ត្រូវតែឈ្នះរឿងនៅថ្ងៃអង្គារនៅពេលដែល​អ្នកឃើញពីរបៀបដែល​គាត់​កំពុងលេងនៅពេលនេះ។

កីឡាករ Muller បានបន្តទៀតថា គ្មាននរណាម្នាក់លេងជាប់លាប់ដូចកីឡាកររូបនេះទេសម្រាប់ក្លឹប និងប្រទេស​។Lewandowski ​រក​​​បាន 30 គ្រាប់នៅរដូវកាលនេះ 25 គ្រាប់សម្រាប់ក្លឹប Bayern ក្នុង 20 ប្រកួត និង 5 គ្រាប់ក្នុង 6 ប្រកួត​សម្រាប់​ក្រុមជម្រើសជាតិប៉ូឡូញ។នៅក្នុងខែឧសភា Lewandowski បានបំបែកកំណត់ត្រារបស់ Gerd Mueller ក្នុងឆ្នាំ 1971-72 រកបាន​ 40 គ្រាប់ក្នុងមួយរដូវកាលប៊ុនដេស្លីហ្គា។Lewandowski រកបាន 41 គ្រាប់ក្នុង 28​ ប្រកួតក្នុងលីក​កាលពីរដូវ​កាលមុន៕

RELATED ARTICLES