Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិWHO៖ សកលលោកត្រូវ​ត្រៀមខ្លួនជាមួយមេ​រោគបំប្លែងថ្មី អូមីក្រុន ហានិភ័យខ្ពស់ណាស់

WHO៖ សកលលោកត្រូវ​ត្រៀមខ្លួនជាមួយមេ​រោគបំប្លែងថ្មី អូមីក្រុន ហានិភ័យខ្ពស់ណាស់

កាលពីថ្ងៃចន្ទ ២៩ វិច្ឆិកា ២០២១ អង្គការសុខភាពពិភពលោក (WHO) បាននិយាយ ថា មេរោគបំប្លៃងថ្មី អូមីក្រុន(Omicron ) ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងហើយត្រូវបានរាយតការណ៍ទៅWHO កាលពីថ្ងៃទី២៤ វិច្ឆិកា ទំនងជារីករាល​ដាល​ជាសកល ដែលបង្កហានិភ័យ ខ្ពស់និងធ្វើអោយមានផលវិបាក នៅក្នុងតំបន់មួយចំនួន។ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការណែនាំបច្ចេកទេសដល់រដ្ឋសមាជិកចំនួន 194 របស់ខ្លួនបានជំរុញឱ្យពួកគេពន្លឿនការ​ចាក់វ៉ាក់សាំងរបស់ក្រុមមនុស្ស​អាទិភាព​ខ្ពស់ដើម្បី ធានាឱ្យមានផែនការកាត់បន្ថយការឆ្លង។WHO បាននិយាយថា Omicron មានចំនួននៃការផ្លាស់ប្តូរហ្សែន​កើនឡើងដែលមិនធ្លាប់មានពីមុនមកដែល​ធ្វើអោយមាន​ការព្រួយ​បារម្ភចំពោះ​ផលប៉ះពាល់សក្តានុពលរបស់​ពួកគេទៅលើ​គន្លងនៃ​ជំងឺ​រាត​ត្បាត។ហានិភ័យជាសកលដែល​ទាក់ទង​នឹងមេរោគបំប្លែងថ្មី Omicron ត្រូវបានវាយតម្លៃថាខ្ពស់ណាស់ តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

WHO បាននិយាយថា រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ករណីស្លាប់ពាក់ព័ន្ធ ទៅនឹង Omicronក៏ប៉ុន្តែ​ការស្រាវជ្រាវបន្ថែមគឺចាំបាច់ដើម្បីវាយតម្លៃសក្តានុពលរបស់វាដែលអាចគេចចេញពីការការពារប្រឆាំងនឹងភាពស៊ាំដែលបណ្តាលមកពីវ៉ាក់សាំង និងការឆ្លងពីមុន ។ WHOបានបន្ថែមថា ការកើនឡើងករណី ឆ្លងដោយមិនគិតពីការផ្លាស់ប្តូរនៃ​ភាព​ធ្ងន់ធ្ងរ អាចបង្កឱ្យមានតម្រូវការដ៏លើសលប់លើប្រព័ន្ធថែទាំសុខភាព ហើយអាចនាំឱ្យមានការកើនឡើងនៃអ្នកជំងឺ និងស្លាប់។ ផលប៉ះពាល់លើប្រជាជនដែលងាយរងគ្រោះនឹងមានច្រើន ជាពិសេសនៅក្នុងប្រទេសដែលមានការធានារ៉ាប់រងទាប។

សរុបមកមានភាពមិនប្រាកដប្រជាជាច្រើននៅក្នុងទំហំនៃសក្តានុពលបស់ Omicronគឺគេចចេញពីប្រព័ន្ធសុាំ ។ទិន្នន័យ​បន្ថែមទៀតត្រូវបានគេរំពឹងថានៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។រហូតមកដល់ពេលនេះ អូមីក្រុន បានវាយលុក​ទៅលើ​កីឡាករ ប្រទេសព័រទុយហ្គាល់១៣នាក់ ។ហុងកុងរកឃើញ៣ករណី ៦ករណីនៅប្រទេសស្កុតឡែន និង៥ករណីនៅអូស្ត្រាលី ៕

RELATED ARTICLES